ផលវិបាក និងរោគសញ្ញា នៃជំងឺទឹកនោមផ្អែមចំពេាះស្រ្តី

ជំងឺទឹកនោមផ្អែម គឺជាជំងឺស្ថិតក្នុងក្រុមជំងឺទាក់ទងនឹងការរំលាយអាហារ​ ដែលអ្នកជំងឺមាន​កំរិតជាតិ​ស្ករខ្ពស់ក្នុងឈាម​ ក៏ព្រេាះដោយសារមានបញ្ហានៃដំណើរការឬ​ការផលិតអាំងស៊ុយលីន។ ជំងឺទឹកនោម​ផ្អែមអាចកើតឡើងចំពេាះមនុស្សគ្រប់គ្នាដោយ​មិនប្រកាន់អាយុ ភេទ ជាតិសាស របៀបនៃការរស់នៅឡើយ។

បើតាមការសិក្សារបស់ Annal of Internal Medicine​ ចន្លេាះឆ្នាំ ១៩៧១ ដល់​ឆ្នាំ ២០០០ អត្រាស្លាប់ ចំពេាះបុរសដោយសារជំងឺទឹកនោមផ្អែម​មានការ​ឆ្លាក់​​ចុះ​ នេះក៏ដោយ វិធីព្យាបាលកាន់តែទំនើប។

ទោះយ៉ាងណាក៏ដោយ បើតាមការសិក្សាដដែលបានបង្ហាញថាអត្រាស្លាប់ដោយសារ ជំងឺទឹក​នោមផ្អែមចំពេាះស្រ្តីមានការកើនឡើយ។ ការសិក្សានេះបានបង្ហាញថាជំងឺទឹកនោមផ្អែមចំពេាះបុរស និងស្រ្តី​មានភាពខុសគ្នាក៏ដោយសាតែ៖ ស្ត្រីទទួលបានការព្យាបាលតិចតួចសំរាប់កត្តាហានិភ័យជាងបុរស និងលក្ខខណដទៃទៀតចំពោះជំងឺទឹកនោមផ្អែម។

ផលវិបាកនៃជំងឺទឹកនោមផ្អែមចំពោះស្រ្តីគឺពិបាកក្នុងការធ្វើរោគវិនិច្ជ័យ។ ជាទូទៅស្ត្រីមានជំងឺបេះដូចខុសពីបុរសអ័រម៉ូន និងការរលាកគឺខុសគ្នាចំពោះស្រ្តី។ ការរកឃើញនេះអាចបញ្ជាក់ថាផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមចំពេាះស្រ្តីគឺខ្លាំងបុរស។

Heart Disease Risk Is Greatest In Women With Type 1 Diabetes 780x405

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. រោគសញ្ញានៃជំងឺទឹកនោមផ្អែមចំពោះស្ត្រី

ប្រសិនអ្នកជាស្រ្តីដែលកំពុងមានជំងឺទឹកនោមផ្អែម​ អ្នកនឹងមានរោគសញ្ញាដូចទៅនឹងបុរសដែរ។​ ទោះយ៉ាណាក៏មានរោគសញ្ញាកើតឡើងតែចំពេាះស្ត្រី។ ការដឹងអំពីរោគសញ្ញាទាំងនេះអាចអោយ អ្នកដឺងថាអ្នកកំពុងមានជំងឺទឺកនោមផ្អែម ហើយអាចព្យាបាលទាន់ពេលវេលា។

រោគសញ្ញាចំពោះស្ត្រីមានដូចជា៖

  • ការឆ្លង និងមានរោគផ្សិត
  • ខូចមុខងារផ្លូវភេទរបស់ស្ត្រី
  • រោគសញ្ញាដូចគ្នាចំពោះស្ត្រី និងបុរសមានដូចជា៖
  • ស្រេកទឹក និងចេះតែឃ្លាន
  • នោមញឹក
  • ស្រក់ទំងន់ ឬលើសទំង់ដោយមិនដឹងពីមូលហេតុ
  • អស់កំលាំង
  • ស្រវាំងភ្នែក
  • បើមានរបួសដែលជាសះស្បើយយឺត
  • ឧស្សាចង់ក្អួត
  • មានរោគសើស្បែក
  • ឆាប់ខឹង
  • ខ្យល់ដង្ហើយមានក្លិនក្រអូបដូចផ្លែឈើ
  • ឧស្សាស្ពឹកដៃឬជើង

ចូរចងចាំថាមនុស្សភាគច្រើនដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ អាចនិងមិនមានរោគសញ្ញា​ ទាល់តែសេាះ។

២.​ កត្តាហានិភ័យចំពោះស្ត្រី

  • អាយុច្រើនជា ៤៥ឆ្នាំ
  • លើសទំងន់
  • ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម
  • ធ្លាប់មានកូនទំងន់លើសពី ៤ គីឡូក្រាម ពេលកើត
  • មានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ
  • មានសម្ពាធឈាមខ្ពស់
  • មាន កូឡេស្តើរ៉លខ្ពស់
  • ធ្វើលំហាត់ប្រាណតិចជាង៣ដង ក្នុងមួយសប្តាហ៍
  • មានប្រវត្តិជំងឺបេះដូងឬ ដាច់សរសៃឈាមខួរក្បាល
  • រាងកាយមិនប្រានផលិតអាំងស៊ុយលីនគ្រប់គ្រាន់