សូកូឡាខ្មៅមានសមាសធាតុមានប្រយោជន៍ ដូចជាប៉ូលីហ្វេណុល ហ្វ្លាវ៉ាណុល និង ខាតេឆិន ដែលសុទ្ធតែសមាសធាតុល្អសំរាប់សុខភាព។ វាមានអត្ថប្រយោជន៍ចំពោះសុខភាពបេះដូង កាត់បន្ថយការរលាក និងជួយឲ្យប្រសើឡើងចំពោះមុខងារខួរក្បាល។
សំនួរថា តើសូកូឡាខ្មៅអាចជួយសម្រកទម្ងន់បានដែរឬទេ?
ក្នុងអត្ថបទនេះយើងនឹងលើកយកការស្រាវជ្រាវ ដើម្បីកំណត់ថាតើសូកូឡាខ្មៅអាចជួយឱ្យអ្នកស្រកទម្ងន់បានឬអត់?
១. អត្ថប្រយោជន៍
សូកូឡាខ្មៅ អាចផ្តល់នូវអត្ថប្រយោជន៍ដ៏មានសក្តានុពលជាច្រើន ចំពោះការសម្រកទម្ងន់។
- ធ្វើអោយប្រសើរឡើងនូវបម្រែបម្រួលអាំងស៊ុយលីន
ការស្រាវជ្រាវមួយចំនួន បានបង្ហាញថាសូកូឡាខ្មៅអាចជួយធ្វើឱ្យរាងកាយធ្វើការបម្រែបម្រួលអាំងស៊ុយលីន ដែលជាអ័រម៉ូនទទួលខុសត្រូវក្នុងការកំចាត់ជាតិស្ករដែលមិនចាំបាច់ចេញពីចរន្តឈាម។ វាអាចជួយកាត់បន្ថយកម្រិតអាំងស៊ុយលីនក្នុងឈាម ដែលអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងទំងន់ និងកាត់បន្ថយសារធាតុខ្លាញ់ផងដែរ។
ការសិក្សាតូចមួយ ក៏បានរកឃើញថាសូកូឡាខ្មៅ អាចជួយធ្វើឱ្យការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែប្រសើរឡើង។
នេះអាចជួយការពារកម្រិតជាតិស្ករក្នុងឈាម ព្រោះកាលណាមានជាតិស្ករក្នុងឈាមកាន់តែច្រើន វានឹងធ្វើឲ្យយើងកាន់តែឆាប់ឃ្លានចំណី។
២. បន្ថយភាពស្រេកឃ្លាន និងចំណង់អាហារ
ការសិក្សាក៏បានបង្ហាញផងដែរ ថាសូកូឡាខ្មៅអាចកាត់បន្ថយការស្រេកឃ្លាន និងជំរុញឱ្យមានអារម្មណ៍មិនសូវឃ្លាចំណីរ ដែលអាចជួយគាំទ្រដល់ការសម្រកទម្ងន់។
នៅក្នុងការសិក្សាមួយទៅលើស្ត្រី១២នាក់ ដែលញ៉ាំសូកូឡាខ្មៅ អាចកាត់បន្ថយចំណង់អាហារ និងបន្ថយកម្រិតហ្គូរីន ដែលជាអរម៉ូនរំញោចដែលធ្វើមិនឲ្យឃ្លាន។
ការសិក្សាតូចមួយផ្សេងទៀតទៅលើមនុស្ស១៦នាក់ ប្រៀបធៀបផលប៉ះពាល់នៃសូកូឡាទឹកដោះគោ និងសូកូឡាខ្មៅ ហើយបានរកឃើញថាអ្នកចូលរួមមានអារម្មណ៍ថាមិនសូវឃ្លាន និងឆ្អែតបន្ទាប់ពីញ៉ាំសូកូឡាខ្មៅ។
លើសពីនេះទៅទៀតពួកគេក៏បានទទួលបានកាឡូរីតិចជាង១៧ភាគរយនៅអាហារបន្ទាប់ បើប្រៀបធៀបជាមួយអ្នកចូលរួមដែលញ៉ាំសូកូឡាទឹកដោះគោ។
ទោះយ៉ាងណាការស្រាវជ្រាវបន្ថែម គឺចាំបាច់ដើម្បីវាយតម្លៃពីសូកូឡាខ្មៅ ថាតើអាចប៉ះពាល់ដល់ចំណង់អាហារ បើប្រៀបធៀបជាមួយអាហារដទៃទៀត។