រលកពន្លឺពណ៌ខៀវ ដែលបញ្ចេញដោយទូរស័ព្ទ វាអាចរំខានដល់ការគេង និងប៉ះពាល់ដល់សុខភាពបានយ៉ាងដូចម្តេច?

ការគេង គឺជាសកម្មភាពមួយដែលចាំបាច់បំផុត សម្រាប់ឲ្យមនុស្សមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយមនុស្សក្នុងពេលបច្ចុប្បន្ននេះ ទទួលទានដំណេកកាន់តែតិចជាងពេលមុន។

ការគេងមិនគ្រប់គ្រាន់អាចបណ្តាលឲ្យកើតជំងឺបេះដូង ទឹកនោមផ្អែមប្រភេទ២ ជំងឺរធ្លាក់ទឹកចិត្ត និងជំងឺធាត់។ ការប្រើប្រាស់ភ្លើងបំភ្លឺពីគ្រឿងអេឡិចត្រូនិចនៅពេលយប់ អាចរួមចំណែកដល់បញ្ហានៃការគេង។ ឧបករណ៍ទាំងនេះបញ្ចេញពន្លឺដែលមានរលកពន្លឺពណ៌ខៀវ ដែលអាចធ្វើឲ្យខួរក្បាលរបស់អ្នក គិតថាជាពេលថ្ងៃ។

Blue Light Before Sleep 1296x728 Feature 1296x728

ការសិក្សាជាច្រើនបានបង្ហាញថារលកពន្លឺពណ៌ខៀវដែលបញ្ចេញដោយទូរស័ព្ទនៅពេលយប់ រំខានដល់វដ្តនៃការគេងបែបធម្មជាតិរបស់ខួរក្បាល។

អត្ថបទខាងក្រោមនេះនឹងពន្យល់ពីវិធីទប់ស្កាត់រលកពន្លឺពណ៌ខៀវ នៅពេលយប់អាចជួយដល់ការគេង។

- រលកពន្លឺពណ៌ខៀវរំខានដល់ដំណេក

រលកពន្លឺពណ៌ខៀវរំញោចដល់ការចាប់សញ្ញារបស់ភ្នែកបញ្ជូនសញ្ញាទៅខួរក្បាល។ វាដូចទៅនឹងពន្លឺព្រះអាទិត្យដែលមានពន្លឺពណ៌ស ដោយមានល្បាយនៃរលកពន្លឺផ្សេងៗគ្នាឯទៀត រួមទាំងរលកពន្លឺពណ៌ខៀវផងដែរ។ ការទទួលរលកពន្លឺពណ៌ខៀវ ជាពិសេសពីព្រះអាទិត្យក្នុងពេលថ្ងៃ ជួយឱ្យយើងមានអារម្មណ៍មិនងងួយគេង។

Blue Light Effects On Our Body

ប៉ុន្តែអំពូល និងឧបករណ៍អេឡិចត្រូនិចទំនើបៗ ជាពិសេសកុំព្យូរទ័រ ទូរស័ព្ទ ក៏អាចបង្កើតបានជាពន្លឺពណ៌ខៀវច្រើន ហើយអាចរំខានដល់ខួរក្បាលរបស់មនុស្ស ប្រសិនបើយើងប៉ះពាល់ ឬប្រើប្រាស់វានៅពេលយប់។

រលកពន្លឺពណ៌ខៀវមិនថាជាពន្លឺព្រះអាទិត្យ ឬជាពន្លឺកុំព្យូទ័រ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការផលិតមេឡានីន ដូច្នេះវាកាត់បន្ថយទាំងបរិមាណនិងគុណភាពនៃដំណេកយើង។