#នរណាឆ្លាតជាងគេ?
បុរសចំណាស់ម្នាក់ កំពុងអង្គុយលក់ឪឡឹក ដោយបានសរសេរពាក្យថា « ឪឡឹកមួយ3$ ហើយបេីទិញ ៣ គឺ 10$ » ។
យុវជនម្នាក់បានឈប់មេីលទៅផ្លាកនោះ រួចទិញឪឡឹកមួយ ។ បុរសចំណាស់នោះក៏ហុចមួយផ្លែទៅឱ្យ ហើយនិយាយថា « ឪឡឹកមួយផ្លែ 3$ » ។ យុវជននោះបានបង់ប្រាក់ ហើយសុំទិញមួយទៀត ហើយបន្ទាប់មកក៏ទិញថែមមួយទៀតគ្រប់ ៣ផ្លែ ។
មុនពេលយុវជននោះដើរចេញទៅ គាត់បានងាកមកញញឹមហើយនិយាយថា « ហេ!លោកអ៊ំ អ៊ំដឹងទេ? ខ្ញុំទើបតែទិញបានឪឡឹក ៣ក្នុងតម្លៃតែ 9$ ទេ ប្រហែលជាអ៊ំមិនទាន់យល់ពីការធ្វើជំនួញទេ ! »
បុរសចំណាស់ញញឹមហើយនិយាយវិញថា « ក្មេងៗឥឡូវគួរឱ្យអស់សំណើចណាស់ រាល់ពេលដែលពួកគេទិញឪឡឹកពីខ្ញុំរហូតដល់៣ផ្លែជំនួសឱ្យមួយ ប៉ុន្តែពួកគេនៅតែព្យាយាមបង្រៀនខ្ញុំពីរបៀបធ្វើជំនួញ » ។
😆👉👉រឿងនេះនរណាឆ្លាតបំផុតទៅ? 🤣
#មេរៀន
😌ហេតុអីត្រូវទិញ៣ផ្លែ ក្នុងពេលដែលទិញតែ១ ក៏គ្រប់គ្រាន់?? 😊មូលហេតុព្រោះគិតថាខ្លួនឆ្លាតជាងអ្នកលក់ ចង់ឈ្នះចិត្តអ្នកលក់ នេះហេីយរបៀបធ្វើជំនួញផ្នែកចិត្តសាស្ត្រ 😂😂
😏មនុស្សជាច្រេីនតែងតែគិតថាខ្លួនឆ្លាតរហូតបង្រៀនគេថាខ្លួនឯងឆ្លាតជាងគេ ទាំងដែលភ្លេចថាខ្លួនជាមនុស្សល្ងង់!
😁ជាមនុស្សល្ងង់គ្មានអ្វីដែលគួរតែខ្មាសគេទេ តែដែលអាម៉ាស់បំផុតនោះគឺខ្លួនល្ងង់តែតាំងខ្លួនឯងជាមនុស្សឆ្លាត😜
បកប្រែពីអត្ថបទភាសាអង់គ្លេសរបស់ : Sattar Hoyaki
កែសម្រួលដោយ៖ កវីលាក់ស្នេហ៍-ប្រលោមលោក