តើអាណាព្យាបាលគួរអនុវត្តវិធីបែបណា នៅពេលកុមារកើនកម្តៅក្នុងខ្លួនចាប់ពី៣៨អង្សាសេ? យើងខ្ញុំនឹងពន្យល់ពីនិយមន័យ និងវិធីសាស្រ្តងាយៗមុនពេលបញ្ជូនកុមារទៅជូបនឹងវេជ្ជបណ្ឌិតឯកទេស តាមអត្ថបទខាងក្រោមនេះ។
- សញ្ញាណទូទៅ កុមារអាចនឹងមានអាការៈទាំងនេះ ប្រសិនបើកើនកម្តៅក្នុងខ្លួន
- អាណាព្យាបាលមានអារម្មណ៍ថាក្តៅជាងធម្មតា នៅពេលប៉ះថ្ងាស ខ្នង ឬពោះ
- កុមារបែកញើស ស្អិត ខុសពីធម្មតា
- ថ្ពាល់ បបូរមាត់ឡើងក្រហមដោយសារការរីកសរសៃឈាមក្រោមស្បែក
និយមន័យ សីតុណ្ហភាពក្នុងខ្លូនកុមារជាមធ្យម គឺ៣៦,៤ អង្សារសេ។ ការសន្និដ្ឋានថា កុមារក្តៅខ្លួនត្រូវប្រើឧបករណ៍វាស់កម្តៅ (ទែម៉ូម៉ែត្រ) ដោយកៀបនឹងក្លៀករបស់កុមារ រួចរង់ចាំតួលេខដែលបង្ហាញ។
ទែម៉ូម៉ែត្របារត : ត្រូវពិនិត្យថាខ្សែបារតមិនមានដាច់ជាកង់ៗទេ មុននឹងវាស់ត្រូវរលាស់ឲ្យបារតធ្លាក់ចុះក្រោម រួចដាក់ឲ្យកៀបនឹងក្លៀករយៈពេល៥នាទី។
ទែម៉ូម៉ែត្រអេឡិចត្រូនិច : ត្រូវពិនិត្យថ្មជាមុន ព្រោះវាអាចប៉ះពាល់ដល់តួលេខ រួចយកវាទៅកៀបនឹងក្លៀក ហើយរង់ចាំដល់ឲ្យលឺសម្លេងសញ្ញា ទើបដឹងលទ្ធផល។
- ការរលាកដែលបង្ករដោយមេរោគ តាមផ្លូវដង្ហើម ផ្លូវអាហារ ឬផ្លូវបង្ហួរនោម
- ការឆ្លើយតបរបស់ប្រព័ន្ធការពារទៅនឹងការចាក់ថ្នាំបង្ការ
- ប្រើសំលៀកបំពាក់ស្តើងៗ ដើម្បីឲ្យកម្តៅភាយចេញបានល្អ
- ចៀសវាងការដណ្តប់ភួយក្រាស់ៗ
- ប្រើកំណាត់ជាមួយទឹកក្តៅឧណ្ហៗមកជូតលើដងខ្លួន ដើម្បីជួយបំភាយកម្តៅ
- ផ្តល់ទឹកដល់កុមារផឹកឲ្យគ្រប់គ្រាន់
- ផ្តល់ឱសថប៉ារ៉ាសេតាម៉ុល ក្នុងកម្រឹត១៥មីលីក្រាម ក្នុង១គីឡូក្រាមទម្ងន់ រៀងរាល់៤ទៅ៦ម៉ោងម្តង
- ប្រសិនជាមិនមានសញ្ញាណធូរស្រាលទេ សូមប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជាបន្ទាន់។
បកប្រែ និងកែសម្រួលដោយ៖ វេជ្ជបណ្ឌិត ស៊ិន គីមហេង
ឯកសារយោង៖ United Kingdom National Health Service (NHS.UK)/How to take your baby’s temperature?