អត្ថប្រយោជន៍ និងរបៀបនៃការទទួលនូវចំណីអាហារមួយចំនួន ដើម្បីជំនួយដល់សុខភាព!

ទឹកដោះគោជូរ

Th0051

* អត្ថប្រយោជន៍ ៖ ជួយទប់ស្កាត់ជំងឺ មហារីកពោះវៀន ព្យាបាលដល់ការទល់លាមក និងជួយដល់ការសម្រកទម្ងន់។

* ទទួលទានពេលព្រឹក ៖ ផ្ដល់វីតានមីន និងសារធាតុគ្រប់គ្រាន់ដល់រាងកាយ ជួយសម្រួលដល់ការបន្ទោរបង់។

* ទទួលទានពេលយប់ ៖ រំខានដល់ដំណេក សម្រាន្តមិនលក់

ទឹកដោះគោស្រស់

Cp Meiji Milk Diary Products 628x628

* អត្ថប្រយោជន៍ ៖ សម្បូរវីតាមីន ជួយបំពេញជាតិទឹក កាត់បន្ថយជាតិអាស៊ីត បង្កើនសុខភាពភ្នែក បង្កើប្រូតេអ៊ីន ការពារសុខភាពស្បែក ធ្វើឱ្យរាងកាយស្អាត។

* ទទួលទានពេកព្រឹក ៖ ពិបាករំលាយអាហារ

* ទទួលទានពេលយប់ ៖ ជួយកាត់បន្ថយអារម្មណ៍ហត់នឿយ ធ្វើឱ្យអារម្មណ៍ស្ងប់ល្អ និងកេងលក់ស្រួល

ទឹកដោះគោឆៅ

Image2_24

* អត្ថប្រយោជន៍ ៖ មានជាតិកាល់ស្យូមខ្ពស់ សម្បូរវីតាមីន B1 B2 B6 និងB12 ជួយឱ្យឆ្អឹងរឹងមាំ និងធ្វើឱ្យរាងកាយស្រឡូន

* ទទួលទានពេលព្រឹក ៖ ញ៉ាំមុនពេលអាហារពេលព្រឹក ជួយឱ្យឆ្អឹងរឹងមាំ ពន្លឿនការលូតលាស់ និងស្បែកសរភ្លឺថ្លា

* ទទួលទានពេលយប់ ៖ ជួយរក្សាទម្ងន់

ទឹកត្រចៀកកាំ

20160109

* អត្ថប្រយោជន៍ ៖ ជួយពង្រឹងប្រព័ន្ធភាពស៉ាំ បង្កើនគ្រាប់ឈាមក្រហម ជំនួយដល់ការលូតលាស់ សម្រួលដល់ការរំលាយអាហារ សម្រួលដល់ប្រពន័ន្ធដង្ហើម ជួយបង្កើនកម្លាំង ការចងចាំ ជួយឱ្យក្មេងជាងវ័យ ជាពិសេសល្អសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអ្នកម៉ាក់ និងកូន។

* សម្រាប់មនុស្សចាស់ ៖ ជំនួយដល់កម្លាំង និងមានសុខភាពល្អ

* សម្រាប់វ័យជំទង់ ៖ ជួយបញ្ញាស្មារតី និងកាត់បន្ថយភាពតានតឹង និងស្ត្រេស

* សម្រាប់កូនក្មេង ៖ ជួយដល់ការលូតលាស់ល្អ

យ៉ាអួរ

150 G. Yoghurt

* ទទួលទានពេលព្រឹក ៖ បរិភោគពេលពោះទទេរ នឹងបង្កើនជាតិអាស៊ីត និងប៉ះពាល់ពោះវៀន

* ទទួលទានពេលល្ងាច ៖ ជួយដល់ការរំលាយអាហារ

បរិភោគសាច់

Meat 3139641_1280 8f138f1d8a0764b45fce49a7efdd7aaf

* ទទួលទានពេលថ្ងៃត្រង់ ៖ សម្បូរជាតិដែក និងកាត់បន្ថយភាពនឿយហត់

* ទទួលទានពេលយប់ ៖ ចំណាយពេល ៤ ទៅ ៦ម៉ោងដើម្បីរំលាយ បំផ្លាញប្រព័ន្ធរំលាយអាហារ

ទឹកពោត និងផ្លែពោត

Sokhakrom433

* អត្ថប្រយោជន៍ ៖ ជំនួយភ្នែក ខួរក្បាល និងរក្សាលំនឹងសម្ពាធឈាម មានផ្ទុកវីតាមីនផ្សេងៗជាច្រើន អ្នកទឹកនោមផ្អែមក៏អាចពិសាបាន ល្អសម្រាប់អ្នកហាត់កីឡា និងអ្នកតមអាហារ អាចទទួលទានជំនួសបាយបាន។

* ពិសាពេលណាក៏បានដែរ៕