ចំនាយពេលត្រឹមតែ ៣០ នាទី ហាត់ប្រាណនៅផ្ទះ ក៏អាចធ្វើអោយយើងផ្លាស់ប្តូរ ពីរូបរាងអាក្រក់ទៅជារាងស្អាតបានដែរ។
១.ការហាត់ដូចឡើងភ្នំ
វិធីនេះជួយអោយអ្នកអាចដុតកំដៅក្បាលពោះ និងធ្វើអោយក្បាលពោះរៀបស្មើ គ្រាន់តែចំនាយពេលធ្វើវាពី ១៥ នាទី ទៅ ២០ នាទី។
២.ការ Squat ដើម្បីមានរាងត្រកៀកស្អាត
យើងគ្រាន់តែប្រើប្រាស់ ការ ធ្វើបែបនេះ ត្រឹមតែ ១០ ទៅ ១៥ នាទី រឺ Squat អោយបាន ៦០ ដង ទៅ ៨០ដង។ វិធីនេះ វាជួយអោយយើងមានសាច់ត្រគៀកស្អាតលើសពីការ រំពឹងទុក។
៣.ការ ផ្តេកខ្លួនចុះក្រោម
វិធីនេះជាវិធីដែលឈឺខ្លួនជាងគេ ប៉ុន្តែ វាជាវិធីដែលធ្វើអោយយើងបានរាងស្អាតជាងគេដែរ។ វិធីនេះ យើងហ្នឹងបាន 6 pack ។ យើងត្រូវធ្វើអោយបាន ១៥ ដង ម្តង ហើយត្រុវ ធ្វើ បែបនេះ ៤ ដង ។
៤.ការ លោត Squat
វិធី លោតបែបនេះ ជាវិធីដែលជួយ អោយមានរាងស្អាតខ្លាំង វិធីនេះជួយបង្កើនសាច់ដុំជើង ហើយហ្នឹងសាច់ដុំគូទ។ ធ្វើវិធីនេះអោយបាន ៦០ ដង ។
សាកល្បងអនុវត្តន៏វិធីទាំងអស់នេះ លោកអ្នកមិនខកបំណងទេ រាងស្អាតៗ ហ្នឹងក្លាយជារបស់យើង។
ប្រែសម្រួល៖ ក្នុងស្រុក