កុំចង់បានសុខភាពល្អ អាយុវែង បើត្រឹមចំណាយពេល ៥នាទីអានអត្ថបទដើម្បីសុខភាព អ្នកថាខ្ជិលអាន ឬមួយថ្ងៃ១ម៉ោងដើម្បីហាត់ប្រាណ អ្នកថាខាតពេល ឬហត់នឿយ

មនុស្សមួយចំនួនតែងគិតថា ៖

ចង់ឱ្យខ្លួនឯងមានសុខភាពល្អ រឹងមាំ អាយុវែង ... ប៉ុន្តែកុំថាឡើយឱ្យទៅត្រួតពិនិត្យសុខភាពជាប្រចាំ កុំថាឡើយឱ្យទៅចំណាយលុយដើម្បីហាត់ប្រាណមួយថ្ងៃមួយម៉ោងៗ បើសូម្បីតែ អត្ថបទសុខភាព ណែនាំ និងអំពីរបៀបថែទាំសុខភាពដោយខ្លួនឯង ក៏មិនមើលដែរ គាត់ថា " អត្ថបទវែងណាស់ អក្សរច្រើនណាស់ ខ្ជិលអាន អានមិនចប់ទេ​..." មានវីដេអូណែនាំ បកស្រាយលម្អិត ក៏គាត់អត់ស្ដាប់ដែរ គាត់ថា " យូរណាស់ ស្ដាប់មិនចូលទេ ធុញណាស់ ..."។ 

  • សួរថា តើអ្នកចង់ឱ្យខ្លួនឯងមានសុខភាពល្អបានទៅដោយបែបណា បើអ្នកមិនដែលនឹងហាត់ប្រាណ ធ្វើលំហាត់ប្រាណខ្លួនឯងផងនោះ?
  • សួរថា តើអ្នកចង់ឱ្យខ្លួនឯងមានអាយុវែងដើម្បីអ្វី បើសូម្បីតែពេល ៥ ឬ១០នាទី ដើម្បីអានអត្ថបទ ឱ្យដឹងពីរបៀបដើម្បីថែរក្សាសុខភាព និងវិធីជួយឱ្យខ្លួនឯងមានអាយុវែង ក៏អ្នកមិនមានផងហ្នឹង?

People Sick On The Bed  In A Hospital.

អ្នកទាំងអស់គ្នាគិតថា អត្ថបទអប់រំ ណែនាំ ច្រើនពេកខ្ជិលអាន អក្សរច្រើនពេកអានមិនចប់ វីដេអូវែងពេកខ្ជិលមើល ខ្ជិលស្ដាប់ ចុះអ្នកទាំងអស់គ្នាមានដែលគិតដល់ទេថា " ក្រុមគ្រូពេទ្យ រួមទាំងអ្នកធ្វើវីដេអូ គាត់ចំណាយពេលច្រើនជាងអ្នកទាំងអស់គ្នាទ្វេដងក្នុងការ ស្រាវជ្រាយលម្អិតដើម្បីចងក្រង ​ហើយត្រូវសរសេររៀបចំឱ្យបានល្អ ត្រឹមត្រូវ និងក្បោះក្បាយ ព្រោះខ្លាចអ្នកអាន មើលមិនដាច់ អានមិនយល់ ត្រូវធ្វើវីដេអូឱ្យបានច្បាស់ និងត្រឹមត្រូវ អ្វីៗក៏ចាប់ផ្ដើមប្រើរយៈពេលយូរជាងអ្នកទាំងអស់គ្នាត្រូវអាន និងស្ដាប់ឆ្ងាយណាស់ ប៉ុន្តែពួកខ្ញុំនៅតែអាចធ្វើបាន ព្រោះរាប់ថាជាការរួមចំណែកមួយដើម្បីជួយថែរក្សាសុខភាពសម្រាប់អ្នកគ្រប់គ្នា"។

កុំចាំដល់ពេលឈឺ ទើបនឹកឃើញពេទ្យ កុំចាំដល់ដេកលើគ្រែក្រោកលែងរួច ទើបប្រាប់ពេទ្យឱ្យជួយខ្ញុំផង កុំចាំដល់ដើរលែងបាន ទើបនឹកឃើញចង់ហាត់ប្រាណឱ្យសសៃសសូងដើរស្រួល ព្រោះការចាំមួយនេះ វានឹងហួសពេល ​លែងមានសម្រាប់អ្នកទៀតហើយ។

ពួកខ្ញុំធ្វើឡើងដើម្បីអ្នកទាំងអស់គ្នា ក៏សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងព្យាយាមកែប្រែទម្លាប់ ធ្វើឡើងដើម្បីខ្លួនឯងផងដែរ៕

Soft Focus Patients Man Quotes Hospital Sleeping Bed Ill Sick Person_51253 247

អត្ថបទ ៖ គ្រូពេទ្យក្នុងស្រុក / ក្នុងស្រុកសូមរក្សាសិទ្ធិ