លោកវេជ្ជបណ្ឌិតសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ជាពិសេសក្មេងៗដែលនៅជនបទទទួលទានអាហារមិនគ្រប់ចំនួនតាមអ្វីដែលពិភពលោកបានណែនាំនោះទេ។
ការទទួលទានម្ហូបអាហារដែលគ្មានជីវជាតិបំប៉ននឹងធ្វើឱ្យប្រព័ន្ធការពារចុះខ្សោយ ហើយងាយនឹងទទួលរងការវាយប្រហារពីមេរោគ។ ដូច្នេះការទទួលទានម្ហូបអាហារដែលមានជីវជាតិបំប៉នបានគ្រប់គ្រាន់ គឺមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ឬវីរុសផ្សេងៗ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា ដើម្បីទទួលបានប្រព័ន្ធការពាររាងកាយរឹងមាំត្រូវទទួលទានអាហារ៤ក្រុម។ អាហារ៤ក្រុមនោះរួមមាន៖
ទី១. អាហារបន្លែនិងផ្លែឈើស្រស់
ទី២. អាហារបាយអង្ករស្រូវសាលី ពុំគប្បីទទួលទានលើសពី ១ភាគ៤ ឡើយ
ទី៣. អាហារសាច់សត្វ ដូចជាសាច់មាន់សាច់ត្រីត្រូវទទួលទានឱ្យបានច្រើន ហើយចៀសវាងទទួលទានសាច់ជ្រូកនិងសាច់គោជាដើម ប៉ុន្តែអ្នកខ្វះមេឈាមទើបគេឱ្យទទួលទានសាច់គោឱ្យបានច្រើន។
ទី៤. អាហារមានសារជាតិទឹកដោះគោ ដូចជាទឹកដោះគោជូរ (Yogurt) ដែលមានរសជាតិសាប។ ទឹកដោះគោប្រភេទនេះ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយពីជំងឺផ្ដាសាយ រើម អេដស៍ មហារីក និងជំងឺផ្សេងៗបានសឹងគ្រប់ជំពូក។ ដូច្នេះហើយទើបគេយកចិត្តទុកដាក់ចំពោះអាហារដែលផ្ដល់ជំនួយដល់ប្រព័ន្ធទ្រទ្រង់រាងកាយខ្លាំងបំផុត។
លោកវេជ្ជបណ្ឌិត បន្តថា អ្នកដែលទទួលទានអាហារ៤ក្រុមនេះបានគ្រប់គ្រាន់ និងស្មើបរិមាណគ្នានឹងធ្វើឱ្យអ្នកនោះមានសុខភាពល្អមិនងាយទទួលរងការវាយប្រហារពីមេរោគផ្សេងៗឡើយ។ ក្រៅពីអាហារ៤ក្រុមនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឱ្យទទួលទាននូវម្ហូប១៤មុខបន្ថែមផងដែរ។
ម្ហូបទាំង១៤មុខដែលឪពុកម្ដាយគប្បីយកចិត្តទុកដាច់ចំពោះកូន ប៉ុន្តែប្រសិនបើលោកអ្នកមិនបានទទួលទានម្ហូបទាំង១៤មុខនេះទេ គប្បីគួរពិសាវីតាមីន C។
ម្ហូបទី១ គឺវីតាមីន C បានពីផ្លែក្រូចធម្មតា ក្រូចចិន ក្រូចឆ្មា ក្រូចថ្លុង និងក្រូចដែលជូរ។ ក្រូចទាំងនេះមានវីតាមីនដែលជំរុញប្រព័ន្ធការពាររាងកាយខ្លាំង និងកាត់បន្ថយការឈឺថ្កាត់ កាត់បន្ថយផ្តាសាយ កាត់បន្ថយដំបៅមាត់ និងកាត់បន្ថយមេរោគផ្សេងៗជាច្រើន។ ជាពិសេស មានប្រសិទ្ធភាពចំពោះបុគ្គលស្លេកស្លាំង ខ្សោយអស់កម្លាំង មិនសូវមានជីវជាតិមិនគ្រប់គ្រាន់។
លោកវេជ្ជបណ្ឌិតរូបនេះ ទទូចឱ្យទទួលទានវីតាមីន C ឱ្យបានគ្រប់គ្រាន់ បើទទួលទាន វីតាមីន C មិនបានគ្រប់គ្រាន់ទេ គួរទិញវីតាមីន C ដែលទិញទីផ្សារមកទទួលទានក្នុងមួយថ្ងៃ៣ដង ព្រឹក ថ្ងៃ និងល្ងាច ព្រមទាំងទទួលទានទឹកឱ្យបានច្រើន ដើម្បីការពារកុំឱ្យរលាកតម្រងនោម។
ម្ហូបទី២ គឺវីតាមីន C បានពីម្ទេសប្លោកគ្រប់ប្រភេទ វាអាចជួយបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដូចជាមហារីក និងជំងឺបេះដូងជាអាទិ៍។ បន្ថែមលើសពីនេះអាចជំនួយដល់សុខភាពភ្នែក និងបង្ការជំងឺខ្វះឈាម។
ម្ហូបទី៣ គឺបន្លែផ្កាខាត់ណាពណ៌ខៀវ (Broccoli) ជាពិសេសបានពីស្លឹកនិងដើម គឺមានផ្ទុកវីតាមីន A C និង E ។ វីតាមីន A ជួយភ្នែកកុំឱ្យមានរោគខ្វាក់មាន់។ វិតាមីន E ជួយប្រព័ន្ធកោសិកាកុំឱ្យមានរោគច្រើន។
ម្ហូបទី៤ ខ្ទឹមមានសារធាតុ Entire body។ កាលណាយើងទទួលទានជាប្រចាំ Entire body ជួយប្រព័ន្ធការពារ និងជួយសម្លាប់វីរុសនិងបាតេរីអាក្រក់ៗ ព្រមទាំងអាចការពារបាន៥០ ទៅ៦០រោគនៅក្នុងខ្លួន។
ម្ហូបទី៥ គឺខ្ញីមានសារធាតុអាចជួយកាត់បន្ថយរោគហើមរោគរលាកផ្សេងៗក្នុងខ្លួន ជាពិសេសការពារប្រព័ន្ធរំលាយអាហារ ប្រឆាំងទប់ទល់នឹងអាការៈក្អួតចង្អោរ រាករូសជាដើម។ ឬអាចនិយាយបានថា ខ្ញីប្រឆាំងនឹងការរលាក ប្រឆាំងនឹងវីរុស ជំនួយការប្រយុទ្ធប្រឆាំងនឹងអាការៈក្តៅខ្លួន ផ្តាសាយ អាល់ឡែកហ្ស៊ី កាត់បន្ថយការឈឺចុកចាប់ ជំនួយវីតាមី C ប្រសិនបើយើងទទួលទានជាបន្លែស្រស់ៗគុណប្រយោជន៍របស់ខ្ញីមកលើសុខភាពមានច្រើនអនេក។
ម្ហូបទី៦ គឺ Spinach ជាប្រភេទបន្លែបៃតងដែលមានសារធាតុអាចជួយប្រឆាំងអុកស៊ីតកម្ម និងផ្ដល់សារធាតុចិញ្ចឹមច្រើនលើសលុប បើទទួលទានស្រស់ៗកាន់តែមានប្រសិទ្ធភាពខ្ពស់។
ម្ហូបទី៧ គឺទឹកដោះគោនិងសាច់ ជាពិសេសទឹកដោះគោជូរ (Yogurt) មានផ្ទុកវីតាមីន D។ វីតាមីន D ជួយប្រព័ន្ធឆ្អឹងឱ្យរឹងមាំ ហើយបឺតជាតិកាល់ស្យូមចូលក្នុងខ្លួន។
ម្ហូបទី៨ គឺគ្រាប់ Almond មានផ្ទុកសារធាតុវិតាមីន E និង C ដែលជួយការពារមហារីក និងបេះដូង ព្រមទាំងជំនួយដល់កោសិកាបេះដូង បើទទួលទានគ្រាប់ Almond ឆៅកាន់តែមានប្រសិទ្ធភាពជាងឆ្អិន។
ម្ហូបទី៩ គឺល្មៀតមានផ្ទុកសារធាតុអង់ទីប៊ីយ៉ូទិក ដើម្បីបង្កើនការចងចាំ មានលទ្ធភាពប្រឆាំងនឹងជំងឺមហារីក មានប្រសិទ្ធភាពចំពោះសរសៃឈាមបេះដូង។
ម្ហូបទី១០ តែបៃតង (Green Tea) មានជាតិ Entire occident។ Entire occident គឺប្រព័ន្ធការពារនិងសម្លាប់មេរោគអាក្រក់ដែលបង្កឱ្យកើតមហារីក។
ម្ហូបទី១១ គឺល្ហុង (Papaya) មានសារធាតុវីតាមីន A ជាច្រើនដែលជួយឱ្យភ្នែកភ្លឺថ្លាល្អ និងជួយសម្រួលផ្លូវលាមកបានល្អប្រសើរ។
ម្ហូបទី១២ គឺផ្លែឈើ Kiwi គឺជាអាហារដែលមានជីវជាតិសម្បូរដោយសារធាតុចិញ្ចឹមខ្ពស់ មានកាឡូរីទាបអាចជួយកាត់បន្ថយសម្ពាធឈាម បង្កើនការព្យាបាលរបួស និងជួយថែរក្សាសុខភាពពោះវៀន។
ម្ហូបទី១៣ គឺគ្រាប់ផ្កាឈូករ័ត្ន ជាប្រភពនៃជាតិខ្លាញ់ដ៏ល្អចំពោះសុខភាព វីតាមីន E វីតាមីន B ស័ង្គសី ផូស្វ័រ ប៉ូតាស្យូម ជាតិដែក កាល់ស្យូម និងប្រូតេអ៊ីន។ សារជាតិនៅក្នុងគ្រាប់ផ្កាឈូករ័ត្នជួយប្រឆាំងនឹងជំងឺ ការរលាករោល ប្រឆាំងនឹងរោគមហារីក ពង្រឹងសុខភាពឆ្អឹង ការពារជំងឺបេះដូងជាដើម។
ម្ហូបទី១៤ គឺខ្លាញ់ Olive (Olive oil) ចម្រាញ់ពីគ្រាប់ដុះលើដើមឈើ Virgin Olive គេហៅថា Olive ចម្រាញ់ទី១ ឬ Oil បរិសុទ្ធដំបូងគេ ដែលគេច្របាច់មួយតក់ៗនៅតង់ទី១។ ព្រលឹមឡើងយើងទទួលទានមួយកូនកែវតូច ដូចយើងញ៉ាំស្រាមួយតយៗរាល់ព្រឹកឬរាល់ថ្ងៃដូច្នោះដែរ។ វាជួយដល់បេះដូងយើងខ្លាំងណាស់។ វាធ្វើឱ្យខ្លាញ់កកក្នុងខ្លួនរលាយយ៉ាងមានប្រសិទ្ធភាព៕
ប្រភពទាំងស្រុង៖ www.interconrooster.com