គ្រាន់តែនិយាយដល់រឿងស្ងាប ក៏យើងនេះស្រាប់តែស្ងាប១ដងរួចទៅហើយ។ យ៉ាងណាមិញ ការស្ងាបនេះវាគឺកើតបីធម្មជាតិ មិនថាយើងជាមនុស្សនោះទេ សូម្បីតែសត្វក៏ស្ងាបផងដែរ ដូច្នេះ អ្នកក៏មិនគួរនឹងព្យាយាមទប់ ឬបញ្ឈប់វានោះឡើយ ព្រោះវានឹងកើតឡើងហើយ វាក៏ជាតម្រូវការនៃរាងកាយយើងផងដែរ។
វាជាសកម្មភាពមួយដែលមានការរីករាលដាលយ៉ាងឆាប់រហ័ស និងមិនអាចគ្រប់គ្រងបាននោះឡើយ សូម្បីតែគ្រាន់តែយើងសម្លឹងឃើញអ្នកផ្សេងស្ងាប ទោះនៅរយៈចម្ងាយឆ្ងាយយ៉ាងណាពីយើង ក៏អាចជម្រុញឱ្យយើងស្ងាបបន្តកន្ទុយពីគេដែរ។
មានទ្រឹស្តីជាច្រើនដែលបញ្ជាក់ពីមូលហេតុដែលមនុស្សតែងតែស្ងាប។ ទ្រឹស្តីដ៏មានប្រជាប្រិយមួយគឺថា ការស្ងាបជួយរាងកាយរបស់អ្នកឱ្យមានអុកស៊ីសែនច្រើន។ ប៉ុន្តែទ្រឹស្តីនេះភាគច្រើនត្រូវបានបង្អាក់ មិនអាចយកជាការត្រូវ១០០%នោះឡើយ។ ប៉ុន្តែយ៉ាងណាក្ដី មនុស្សភាគច្រើនតែងតែគិតថា ការស្ងាប គឺជាសញ្ញាមួយបង្ហាញថា ខ្លួនកំពុងតែងងុយ ហេវហត់ អស់កម្លាំងទៅវិញ។
តែជាក់ស្ដែង ពេលខ្លះអ្នកបែរជាស្ងាបទោះបីអ្នកមិនងងុយ ឬមិននឿយហត់ក៏ដោយ ទ្រឹស្តីដែលទ្រទ្រង់វិទ្យាសាស្រ្តបានបង្ហាញអំពីមូលហេតុដែលយើងចេះតែស្ងាប គឺជាបទប្បញ្ញត្តិសីតុណ្ហភាពនៃខួរក្បាល។
ប្រភពការសិក្សាឆ្នាំ ២០១៤ ដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិសរីរវិទ្យា និងអាកប្បកិរិយាបានមើលទម្លាប់នៃការស្ងាបរបស់មនុស្ស ១២០ នាក់ ហើយបានរកឃើញថា ការស្ងាបរបស់មនុស្សច្រើនបំផុតគឺ ច្រើនតែស្ថិតនៅក្នុងរដូវរងា ប្រសិនបើសីតុណ្ហាភាពខួរក្បាលនៅឆ្ងាយពីបទដ្ឋាននេះខ្យល់ស្រូបចូលអាចជួយឱ្យវាចុះត្រជាក់។
មូលហេតុមួយទៀតដែលអ្នកអាចស្ងាបបាន គឺដោយសារតែរាងកាយចង់ដាស់ខ្លួនវា។ ចលនាជួយលាតសន្ធឹងសួត និងជាលិការបស់ពួកគេ ហើយវាអនុញ្ញាតឱ្យរាងកាយអាចបត់បែន សាច់ដុំ និងសន្លាក់បាន។ វាក៏អាចបង្ខំឈាមឆ្ពោះទៅមុខ និងខួរក្បាលរបស់អ្នកដើម្បីបង្កើនការប្រុងប្រយ័ត្នផងដែរ។
តើការស្ងាប ជាអាការឆ្លងពិតមែនទេ?
ជាការពិត ការស្ងាបគឺពិតជាមានការឆ្លងរាលដាលលឿនពិតមែន សូម្បីតែការមើលវីដេអូឃើញគេស្ងាប ក៏អាចឱ្យយើងស្ងាបតាមបានដែរ។
វិធីដើម្បីបញ្ឈប់ការស្ងាប ៖
១. ព្យាយាមដកដង្ហើមឱ្យវែង
ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនអ្នកកំពុងចង់ស្ងាបខ្លាំង សូមសាកល្បងធ្វើលំហាត់ដោយដកដង្ហើមវែងៗតាមច្រមុះរបស់អ្នក។ រាងកាយរបស់អ្នកប្រហែលជាត្រូវការអុកស៊ីសែនបន្ថែម។ ការសិក្សាមួយនៅឆ្នាំ ២០០៧ ក៏បានរកឃើញថា ការដកដង្ហើមតាមច្រមុះបានថយចុះច្រើន ដូច្នេះ អ្នកគួរតែបន្ថែមការដកដង្ហើមឱ្យបានវែងៗ។
២. ធ្វើចលនា
ការបំបែកទម្លាប់មួយ ក៏អាចជួយជម្រុញខួរក្បាលអ្នកបានច្រើនដែរ។ អារម្មណ៍ធុញទ្រាន់ និងស្ត្រេសមានទំនោរធ្វើឱ្យមនុស្សស្ងាបកាន់តែច្រើន។ ការស្ងាបច្រើនពេក ក៏អាចបណ្តាលមកពីការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ឬឆ្លងកាត់ការបន្សាបជាតិអាភៀន។
៣. ភាពត្រជាក់ខ្លួនអ្នកធ្លាក់ចុះ
អ្នកក៏អាចសាកល្បងដើរនៅខាងក្រៅ ឬស្វែងរកកន្លែងដែលមានសីតុណ្ហភាពត្រជាក់ជាង។ ប្រសិនបើអ្នកមិនមានពេលវេលាដើម្បីធ្វើដូចនេះទេ អ្នកគួរតែផឹកទឹកត្រជាក់ ឬញុំាអាហារសម្រន់ដូចជាផ្លែឈើ ឬការ៉ុតឱ្យបានច្រើន។
កំណត់សម្គាល់អត្ថន័យនៃការស្ងាប ៖ ស្ងាប គឺជាអាការៈធម្មជាតិមួយរបស់មនុស្សយើង ជាទូទៅមនុស្សម្នាក់ៗ អាចស្ងាបដល់ទៅ២៤ម៉ឺនដងក្នុងមួយជីវិត។ មនុស្សយើងស្ងាបនៅពេលដែលយើងមានអារម្មណ៍ថាងងុយគេង ធុញ ហត់នឿយ និងអស់កម្លាំងជាដើម និងជាទម្លាប់គឺនៅពេលដែលមនុស្សនៅក្បែរអ្នកស្ងាបនោះ យើងក៏នឹងស្ងាបតាមដែរ។ ការស្ងាប ពិតជាឆ្លងយ៉ាងលឿនរហ័ស ដែលជាអាការៈមួយយើងពិបាននឹងទប់ ឬបញ្ឈប់ពិតមែន៕
ប្រភព ៖ healthline / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)