ពិតជាឆុតណាស់!! មើល “ម្រាមជើង” ដឹងពីសមត្ថភាពរបស់លោកអ្នកតាមក្បួនអ៊ឺរ៉ុប មិនមើលប្រយ័ត្នស្ដាយក្រោយ

ដឹងពីសមត្ថភាពរបស់លោកអ្នកតាមក្បួនអ៊ឺរ៉ុប មិនមើលប្រយ័ត្នស្ដាយក្រោយ៖

១.ជើងបែបរ៉ូម៉ាំង

ជើងបែបរ៉ូម៉ាំងគឺជារូបរាងជើងដែលជួបច្រើនបំផុត មនុស្សប្រុសស្រីណាដែលមានជើងប្រភេទនេះច្រើនតែមាននិស្ស័យចូលចិត្តសប្បាយនិងចូលចិត្តចូលសង្គម គឺជាមនុស្សមានមន្តស្នេហ៍ទាក់ទាញ ហាក់បីដូចជាអ្នកវាគ្មិននិងអ្នកជំនួញដ៏អស្ចារ្យ។

២.ជើងការ៉េ

នៅពេលម្រាមជើងមានប្រវែងសឹងតែស្មើរៗគ្នា អាចនិយាយបានថាជាជើងកសិករ មនុស្សប្រុសស្រីណាដែលមានរាងជើងបែបនេះច្រើនតែសម្រេចចិត្តអ្វីមួយគិតយ៉ាងច្បាស់លាស់ មនុស្សដែលមានជើងរាងការ៉េច្រើនតែជាមនុស្សអាចទុកចិត្តបាន។

៣.ជើងបែបក្រិក

អាចនិយាយថាបាន “ជើងអណ្តាតភ្លើង” ក៏បាន រូបរាងជើងប្រភេទនេះមានលក្ខណៈពិសេសគឺម្រាមចង្អុលងើបឡើង (វែងជាងមេជើង) មនុស្សប្រុសស្រីណាដែលមានជើងប្រភេទនេះច្រើនតែចិត្តល្អ មានសមត្ថភាពអាចក្លាយជាសិល្បករ តារាម៉ូឌែល ឬជាអ្នកកីឡាដែលមានគំនិតក្នុងការច្នៃប្រឌិតខ្ពស់។

៤.ជើងបែបអេហ្ស៊ីប

មនុស្សប្រុសស្រីណាដែលមានជើងបែបអេហ្ស៊ីបច្រើនតែចូលចិត្តធ្វើអ្វីតាមតែចិត្តខ្លួនឯង មានអារម្មណ៍ឆាប់ប្រែប្រួល ព្រោះជាមនុស្សដែលស្មោះត្រង់នឹងអារម្មណ៍របស់ខ្លួនឯង ដូច្នោះហើយមនុស្សប្រភេទនេះមានសមត្ថភាពក្នុងការសម្ដែងហើយស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តសម្ដែងនៅលើវេទិកា។