បន្លែសាឡាត គឺជាអាហារដែលមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ជាពិសេសគឺ សម្រាប់អ្នកដែលចង់បានរាងស្អាត និងជួយថែរក្សារាងឱ្យកាន់តែល្អប្រសើរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង១១យ៉ាង ដែលអ្នកនឹងទទួលបានពីការទទួលទានបន្លែសាឡាត់។
១. ជំរុញដល់ការដុតរំលាយអាហារកាន់តែលឿនមុន ជាពិសេសគឺការស្រូបជីវជាតិពីចំណីអាហារផ្សេងៗកាន់តែល្អ។
២. ជំនួយសរសៃឈាម ពង្រឹងសុខភាពសរសៃឈាម និងជាលិកាបេះដូងថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង។
៣. ប្រភពសារធាតុប្រឆាំងអុកស៊ីតកម្ម ការពាររាងកាយពីផលប៉ះពាល់ផ្សេងៗ ជាពិសេសគឺជំងឺមហារីក (ច្របាច់ក្រូចឆ្មារ)។
៤. ថែរក្សាសុខភាពភ្នែក ទប់ស្កាត់ ជំងឺភ្នែកស្ងួត ជំងឺខ្វាក់មាន់ ភ្នែកឡើងបាយ និងជំងឺបាត់បង់កម្រិតការមើលឃើញនៅពេលដែលមានវ័យជរា។
៥. ជំនួយប្រព័ន្ធរំលាយអាហារ ល្អបំផុតសម្រាប់សុខភាពក្រពះពោះវៀន ការពារជំងឺទល់លាមក
៦. អាហារល្អបំផុតសម្រាប់អ្នកធាត់ ដោយជួយសម្រករាង ដោយសារតែវាមានកម្រិតជាតិខ្លាញ់ទាបបំផុត ថែមទាំងជួយធ្វើឱ្យអ្នកឆ្អែតបានយូរ និងមិនសូវឃ្លានចំណីអាហារផ្តេសផ្តាសផងដែរ។
៧. ជួយឱ្យស្បែកមានសំណើម និងស្រស់ស្អាត ការពារស្បែកស្ងួត ស្រអាប់ ស្រស់ស្អាត។
៨. ពង្រឹងសាច់ដុំ និងឆ្អឹង។
៩. ផ្តល់ជាតិខ្លាញ់ល្អ។
១០. គ្រប់គ្រងកម្រិតជាតិស្ករក្នុងរាងកាយ ការពារលើសកម្រិតជាតិស្ករ ឬការកើតជំងឺទឹកនោមផ្អែម។
១១. ជំនួយក្រចកឱ្យរឹងមាំ ថែមទាំងការពារការបាក់ផុយស្រួយនៃក្រចក។
ចំណាំ៖ ដើម្បីទទួលបានប្រយោជន៍ ពីអាហារប្រភេទសាឡាត់ អ្នកគួរតែធ្វេី ឬទិញសាឡាត់ដែលធ្វេីពីបន្លែពណ៌បៃតង បន្លែសុខភាព អាចលាយជាមួយត្រី ឬត្រីសាម៉ុន ជាពិសេសចៀសវាងការប្រើប្រាស់ទឹកជ្រលក់ (Dressing) ដែលមានជាតិគ្រីម ឈីស ឬប័រម៉ាយ៉ូណេសពេក ដោយគួរតែប្រើប្រាស់ប្រេងអូលីវ ក្រូចឆ្មារលឿង/ក្រូចឆ្មារធម្មតា និងទឹកខ្មេះបែបធម្មជាតិទើបល្អចំពោះសុខភាពជាង។ ម្យ៉ាងទៀតបន្លែដែលយកមករៀបចំជាអាហារសាឡាត់ត្រូវតែជ្រើសបន្លែធម្មជាតិគ្មានជាតិគីមី និងត្រូវលាងទឹកឱ្យបានស្អាតល្អផង៕
លោកវេជ្ជៈបណ្ឌិត ៖ កោះ ស៊ីណា / បន្ទប់ពិគ្រោះ និងព្យាបាលជំងឺគោកធ្លក