គុណប្រយោជន៍ ៥ យ៉ាង ដែលអ្នកនឹងទទួលបានពីការទទួលទានម្ទេស!

ជាការពិតណាស់ ម្ទេសក៏មានគុណសម្បត្តិ ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកទទួលទានផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៥យ៉ាង ដែលអ្នកនឹងទទួលបានពីការទទួលទានម្ទេស។

១. ម្ទេសសម្រាប់ការពារជំងឺផ្តាសាយ

1031 Feature Salt Spicy Food_WP

ម្តេសនៅក្នុងអាហារ គឺមានគ្រឿងផ្សំវីតាមីនអា វីតាមីនសេ ដូច្នេះវាល្អសម្រាប់រាងកាយរួញតូច។ ទន្ទឹមនឹងនេះ ម្ទេសក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារជំងឺផ្តាសាយក្នុងរដូវរងាផងដែរ។

ដូច្នេះការបរិភោគហឹរ នឹងជួយបង្កើនសីតុណ្ហភាពរាងកាយក្នុងរដូវរងាបានយ៉ាងល្អ។ លើសពីនេះ ម្ទេសក៏មានមុខងារប្រឆាំងនឹងបាក់តេរី ពិសេសដែលអាចសម្លាប់មេរោគបានយ៉ាងល្អប្រសើរ។

២. ជួយឱ្យអ្នកស្រកទម្ងន់

Cayenne Pepper Extract

នៅពេលដែលអ្នកបរិភោគម្ទេស ព្រោះវាមានរសជាតិហិរ វានឹងជម្រុញការរំលាយអាហារបានល្អដែលធ្វើឱ្យអ្នកដុតបំផ្លាញជាតិខ្លាញ់លើស។ មូលហេតុគឺថា ម្ទេសមានផ្ទុកសារធាតុមួយហៅថា capsaicin ។

គ្រឿងផ្សំសកម្មនេះដែលនឹងបង្កើនល្បឿនមេតាប៉ូលីសរបស់អ្នក ដោយបង្កើនចង្វាក់បេះដូង និងសីតុណ្ហភាពរាងកាយ នឹងជួយដល់ចង្កេះរបស់អ្នកឱ្យប្រសើរឡើងនូវសុខភាពរបស់អ្នក។

៣. ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ

Chilly 759

នៅក្នុងសមាសភាពនៃម្ទេសមានផ្ទុកសារធាតុ capsaicin ដែលមានប្រសិទ្ធិភាពបំផ្លាញបាក់តេរី និងព្យាបាលដំបៅបានយ៉ាងល្អ។ នៅពេលដែលអ្នកទទួលទានម្ទេស វានឹងជួយប្រឆាំងនឹងការកាត់សុីដើម្បីជួយដល់បញ្ហារំលាយអាហារ។

ទន្ទឹមនឹងនេះក៏ជួយកាត់បន្ថយឧស្ម័នពោះវៀន ព្យាបាលជំងឺរាករូសផងដែរ។ លើសពីនេះទៀត ប្រសិនបើអ្នកញ៉ាំហឹរល្មម ប្រព័ន្ធរំលាយអាហារនឹងជួយបង្កើនការបញ្ចេញទឹកក្រពះ ដើម្បីជួយឱ្យអ្នកញុំាបានល្អចៀសវាងប្រើហ្គាស ការរំលាយអាហារ។

៤. ការពារជំងឺសរសៃឈាមបេះដូង

Spicy_foods

នៅពេលមនុស្សបរិភោគម្ទេសអាចជួយដល់ប្រព័ន្ធឈាមរត់ និងការពារជំងឺបេះដូង ដោយកាត់បន្ថយកូលេស្តេរ៉ុល និងកាត់បន្ថយបរិមាណជាតិខ្លាញ់ក្នុងរាងកាយ។

លើសពីនេះ ម្ទេសក៏អាចជួយអ្នកកាត់បន្ថយការកកឈាម គាំទ្រចលនាឈាមរត់ដើម្បីការពារជំងឺសរសៃឈាមបេះដូងថែមទៀតផង។

៥. ជួយបំបាត់ការឈឺចាប់

Spicy Foods Peppers

សារធាតុ capsaicin នៅក្នុងម្ទេស មានសមត្ថភាពជម្រុញខួរក្បាល ផលិតអរម៉ូន endorphins ដែលជួយកាត់បន្ថយការឈឺចាប់សម្រាប់អ្នកបានយ៉ាងល្អ។ លើសពីនេះ ម្ទេសក៏ល្អសម្រាប់មនុស្សដែលទទួលរងពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ឈឺក្បាលខាងសរសៃប្រសាទ និងការការពារជំងឺមហារីកទូទៅមួយចំនួន។

ដូច្នេះកុំស្ទាក់ស្ទើរក្នុងការបន្ថែមម្ទេសនៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។ ទោះយ៉ាងណា អ្នកគួរទទួលទានតែល្មមកុំបរិភោគច្រើនពេកក្រែងលោវាមានគ្រោះថ្នាក់ទៅវិញ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)