ស្រីៗគួរយល់ដឹង!​ កត្តាទាំង ៧ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ទំហំសុដន់ មានការធ្លាក់យារ

ការស្រកទម្ងន់ រយៈពេល ការធ្វើលំហាត់ប្រាណ ថ្នាំពន្យារកំណើត … សុទ្ធតែជាកត្តាដែលជះឥទ្ធិពលដល់ទំហំសុដន់។ យ៉ាងណាខាងក្រោមនេះ ក៏ជាកត្តាចម្បងទាំង៧ ដែលប៉ះពាល់ដល់សុដន់ និងបណ្ដាលឱ្យធ្លាក់ចុះផងដែរ។

១ . កត្តាហ្សែន

ហ្សែន គឺជាកត្តាមួយក្នុងចំណោមកត្តាទូទៅបំផុត ដែលជះឥទ្ធិពលដល់ទំហំសុដន់។ ទំហំសុដន់របស់អ្នកអាចមកពីម្តាយ ឬជីដូនរបស់អ្នក។

២. កត្តាអាយុ

Dfc79a3e E0f6 435b 836e F491dda7b9b7

ជាមួយនឹងអាយុ រាងកាយក៏ឆ្លងកាត់ការផ្លាស់ប្តូររួមទាំងសុដន់ផងដែរ។ ចូលដល់វ័យមួយដែលស្ត្រីនឹងអស់រដូវ ហើយការប្រែប្រួលអ័រម៉ូនផ្សេងៗបណ្តាលឱ្យរាងកាយបាត់បង់អ័រម៉ូនអេស្ត្រូសែន។ នេះជាមូលហេតុដែលទំហំសុដន់ធ្លាក់ចុះ។

៣. កត្តាស្រក​ទម្ងន់

Dfc79a3e E0f6 435b 836e F491dda7b9b7

ទ្រូងគឺជាផ្នែកមួយនៃរាងកាយដែលស្មុគស្មាញជាងគេ ព្រោះវាត្រូវបានផ្សំឡើងដោយខ្លាញ់ ជាលិកាភ្ជាប់សរសៃឈាម ជាមួយនិងផ្នែកផ្សេងទៀត។ ប្រសិនបើរាងកាយរបស់អ្នកមានជាលិកា adipose កាន់តែច្រើន ការផ្លាស់ប្តូរទំហំសុដន់នឹងកើតឡើងនៅពេលទម្ងន់កើនឡើង ឬថយចុះ។

៤. កត្តាអំឡុង​ពេល​មក​រដូវ

មុន និងក្នុងកំឡុងពេល "មករដូវ" ស្ត្រីជាច្រើនបានបង្ហាញថាសុដន់របស់ពួកគេឈឺ និងរីកធំ។ ដោយសារតែនៅក្នុងពាក់កណ្តាលដំបូងនៃរយៈពេលនេះ ការកើនឡើងនូវកម្រិតអរម៉ូនអ៊ឹស្ត្រូសែនក្នុងរាងកាយ រំញោចបំពង់ដែលបណ្តាលឱ្យសុដន់រីកធំ។

ទន្ទឹមនឹងនេះដែរ នៅពាក់កណ្តាលទីពីរនៃវដ្តរដូវ សកម្មភាពរបស់អ័រម៉ូនប្រូហ្សេស្តេរ៉ូនរំញោចការបង្កើតក្រពេញទឹករំអិល ដែលបណ្តាលឱ្យសុដន់មានអារម្មណ៍ឈឺចាប់។

៥. កត្តាទម្លាប់ហាត់ប្រាណ

Breast Lift Up E1516467907412

ការធ្វើលំហាត់ប្រាណ ពិតជាមិនធ្វើឱ្យក្បាលពោះរបស់អ្នកតូចជាង ឬធំជាងមុនទេ ប៉ុន្តែការធ្វើលំហាត់ប្រាណដូចជា ការលើកទម្ងន់នឹងជួយធ្វើឱ្យដើមទ្រូងរបស់អ្នកកាន់តែភ្លឺរលោង និងល្អឥតខ្ចោះ។ ការធ្វើលំហាត់ប្រាណផ្សេងៗទៀត ក៏រួមចំណែកដល់ការអភិវឌ្ឍសាច់ដុំនៅជុំវិញទ្រូងធ្វើឱ្យពួកគេមានទំហំធំជាងមុនផងដែរ។

៦. កត្តាប្រើថ្នាំ​គ្រាប់​ពន្យារកំណើត

ថ្នាំពន្យារកំណើត ច្រើនតែមានអរម៉ូនអ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូន។ អរម៉ូនទាំងពីរនេះ អាចបណ្តាលឱ្យហើម ឬកកកុញទឹក។ នោះហើយជាមូលហេតុដែលសុដន់របស់អ្នក ធំនៅពេលប្រើថ្នាំពន្យារកំណើត។

៧. កត្តារយៈពេលមានផ្ទៃពោះ

ក្នុងអំឡុងពេលមានផ្ទៃពោះ កម្រិតខ្ពស់នៃប្រូសេស្តេរ៉ូនជំរុញការអភិវឌ្ឍនៃក្រពេញ mam mam ។ ដូច្នេះស្ត្រីមានផ្ទៃពោះ ច្រើនតែមានការផ្លាស់ប្តូរទំហំសុដន់៕

ប្រភព​ ៖ iOne / ប្រែសម្រួល ភី អេក (ក្នុងស្រុក)