ស្រីៗមិនបាច់ភ័យ ឬខ្មាសអៀនទេ រោមដុះលឿនកន្លែងទាំង៣ មានន័យថា អ្នកជាមនុស្សអាយុវែង និងមានសុខភាពល្អ

ជាធម្មតាចំពោះរាងកាយមនុស្សស្រី គឺប្រាកដជាចង់បានរូបរាងស្រលូន ភ្លឺថ្លា ដោយមិនចង់មានរោមណាមួយជាផ្នែករំខានដល់នារីៗឡើយ។ តែយ៉ាងណាមិញ ការដែលមនុស្សស្រីមានរោមដុះលឿន ឬរោមវែងៗត្រង់កន្លែងទាំង៣នេះ គឺមានន័យថា នាងជាមនុស្សស្រីដែលមានសុខភាពល្អ និងមានអាយុវែងថែមទៀតផង។

១. រោមជើង

Screen Shot 2020 12 17 At 12.37.27 PM

ជាធម្មតាបុរសមាននិន្នាការដុះរោមជើងច្រើន។ មូលហេតុគឺរោមជើងជាប់ទាក់ទងនឹងកម្រិតនៃការសម្ងាត់អ័រម៉ូនបុរស។ អរម៉ូនបុរសកាន់តែច្រើន រោមក៏កាន់តែលូតវែង និងឆាប់រហ័ស។

ទន្ទឹមនឹងនេះ ក៏មានមនុស្សស្រីខ្លះ មានរោមជើងវែងៗ និងដុះលឿនដូចបុរសដែរ ដែលជាហេតុធ្វើឱ្យនារីភាគច្រើនគឺមិនចូលចិត្ត និងមិនចង់បានឡើយ។ តែការពិតមនុស្សស្រីដែលមានរោមដុះលឿនទាំងនេះ មានអត្ថប្រយោជន៍ធំធេណាស់។

រោមជើងកាន់តែច្រើន សមត្ថភាពក្នុងការបន្សាបជាតិពុលរាងកាយក៏កាន់តែខ្ពស់។ ក្នុងពេលជាមួយគ្នានេះវាក៏ជួយលុបបំបាត់បាក់តេរីដែលផលិតនៅលើស្បែក និងធ្វើឱ្យសីតុណ្ហភាពរាងកាយមានតុល្យភាពផងដែរ។ ជាតិពុលតិចរាងកាយនឹងកាន់តែមានសុខភាពល្អ។

២. រោមក្លៀក

Screen Shot 2020 12 17 At 12.37.31 PM

រោមក្លៀកដុះលឿន ឬវែង ជាការរំខានណាស់សម្រាប់មនុស្សស្រី តែយ៉ាងណា ការមានរោមក្លៀកច្រើន គឺពិតជាមានឥទ្ធិពល និងអត្ថប្រយោជន៍ណាស់។

ដំបូងវាជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ។ បន្ទាប់មកទៀត រោមក្លៀកក៏ជួយប្រឆាំងនឹងការលុកលុយរបស់បាក់តេរីបានដែរ។

យ៉ាងណាចំពោះវត្តមាននៃរោមទាំងនេះការកកិតរវាងដៃ និងទ្រូងត្រូវបានកាត់បន្ថយ ចៀសវាងការខូចខាតដល់ស្បែក។​ ការដុះរោមក្លៀកបង្ហាញថារាងកាយមានសុខភាពល្អធន់ទ្រាំល្អ។

៣. រោមចិញ្ចើម

Screen Shot 2020 12 17 At 12.37.35 PM

ស្ត្រីតែងតែចង់បានរោមចិញ្ចើមក្រាស់ស្រស់ស្អាត។ មានការពិតដែលថាមនុស្សជាច្រើនដែលមិនស្គាល់រោមចិញ្ចើមក៏អាចឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពផងដែរ។

រោមចិញ្ចើម និងសរីរាង្គតម្រងនោមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ចិញ្ចើមក្រាស់ និងភ្លឺចាំងមានន័យថាសរីរាង្គតម្រងនោមល្អ។

ផ្ទុយទៅវិញរោមចិញ្ចើមជ្រុះចេញ ហើយកាន់តែរាយប៉ាយកាន់តែខ្លាំងឡើង ៗ ដែលបង្ហាញថាអ្នកកំពុងស្លេកស្លាំង ឬសម្បូរជាតិពុល…ចិញ្ចើមមិនខ្មៅទេ ប៉ុន្តែពណ៌លឿងស្លេកអាចបណ្តាលមកពីប្រព័ន្ធដង្ហើមមិនស្រួលចរាចរឈាមមិនល្អ។ ព័ត៌មាន ចិញ្ចើមគ្រើមអាចទាក់ទងនឹងជំងឺថ្លើមមួយចំនួនដូចជា ជំងឺរលាកថ្លើមប្រភេទអង់ហ្ស៊ីមថ្លើមខ្ពស់…។

តាមពិតអ្នកត្រូវមានរបៀបរស់នៅដែលមានសុខភាពល្អ បរិភោគឱ្យមានគុណភាពគ្រប់គ្រាន់ ហាត់ប្រាណទៀងទាត់ ... ដើម្បីឱ្យរាងកាយមានសុខភាពល្អ និងពន្យារអាយុជីវិត៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)