តើអ្វីទៅជាជំងឺទាចទឹក (Ascites)?

#តើអ្វីទៅជាជំងឺទាចទឹក (Ascites)

ជំងឺទាចទឹកគឺជាជម្ងឺម្យ៉ាងដែលសារធាតុរាវ ទឹក ប្លាស្មា ប្រមូលទៅនៅក្នុងចន្លោះប្រហោងពោះរបស់អ្នកដោយសារមានការស្ទះសរសៃឈាមរបស់ថ្លើម។

ពេលដល់ដំណាក់កាលធ្ងន់ធ្ងរ ទាចទឹកធ្វើអ្នកជំងឺ ឈឺចាប់ វេទនាខ្លាំងណាស់។ ទឹកដែលស្ទះនៅក្នុងពោះទាំងនោះអាចជ្រាបចូលទៅក្នុបរិវេណសួត កើតជាទឹកដក់ក្នុងសួតធ្វើឱ្យពិបាកដកដង្ហើម។

131687275_185029570015496_8740574645023548792_o

#តើអ្វីបណ្តាលអោយកើតជំងឺទាចទឹក?

មូលហេតុចំបងបំផុតនោះគឺជំងឺក្រិនថ្លើម គឺថ្លើមរឹងនឹងហើយ។ ការទទួលទានស្រាច្រើនពេកគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗជាច្រើនដែលបណ្តាលអោយកើតជំងឺក្រិនថ្លើម ហើយទីបំផុតកើតជាជំងឺទាចទឹកនេះតែម្តង។

#រោគសញ្ញានៃជំងឺទាចទឹក

- ពោះប៉ោងធំ

- ហើមពោះ

- ឡើង​ទម្ងន់

- ចង្អោរ ក្អួត

- អាហារមិនរលាយ

- ហើមជើង

- ដកដង្ហើមពិបាក

131545423_185025840015869_5122694397685899143_n

#តើអាចទប់ស្កាត់ជំងឺទាចទឹកបានទេ?

អ្វីដែលសំខាន់អ្នកត្រូវចៀសអោយផុតពីជំងឺក្រិនថ្លើមនិងមហារីកថ្លើមទើបអាចការពារពីជំងឺទាចទឹកនេះបាន ។ ទាំងនេះ​រួម​បញ្ចូល​ដូចខាងក្រោម:

- ឈប់ផឹកស្រា

- ឈប់​ជក់បារី

- រក្សាទំងន់

- ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។

- កំណត់ជាតិអំបិលក្នុងរបបអាហាររបស់អ្នក

- កុំប្រើថ្នាំដោយគ្មានវេជ្ជ:បញ្ជា

- ត្រូវធ្វើតាមដំបូន្មានរបស់គ្រូពេទ្យ

ប្រភព ៖ (#អាយុឃែរ៍៖ សេវាកម្មថែទាំមនុស្សចាស់ ឡានពេទ្យ យន្តហោះពេទ្យ)