យើងតែងតែគិត និងប្រយ័ត្នតែចំពោះគ្រឿងស្រវឹង ដែលអាចបង្កគ្រោះថ្នាក់ដល់ថ្លើម តែយ៉ាងណាមិញ ក៏មានអាហារ៤ប្រភេទផ្សេងទៀត ដែលជាពិរុទ្ធជនបង្កគ្រោះថ្នាក់ខ្លាងដល់ថ្លើមផងដែរ។
១. គ្រឿងជ្រក់ / ត្រាំ
ជ្រក់ គឺជាចំណីដ៏ឆ្ងាញ់ ជាពិសេសបើថែមម្ទេសទៀតនោះ រឹតតែវិសេសវិសាល តែយ៉ាងណា ការទទួលទានច្រើន វានឹងបង្កើនបន្ទុកទៅលើថ្លើមខ្លាំង ព្រោះថាពពួកជ្រក់ជាធម្មតាមានជាតិប្រៃខ្ពស់ និងមាននីត្រាតខ្ពស់។ លើសពីនេះ វាក៏អាំចជាប្រភពបាក់តេរី និងអាចបង្កជាតិពុលខ្ពស់ផងដែរ។
២. សាច់អាំង
សាច់អាំងវាមានរសជាតិឆ្ងាញ់ ប៉ុន្តែវាមិននាំមកនូវអត្ថប្រយោជន៍ដល់សុខភាពច្រើនទេ។ គុណភាពអាហារូបត្ថម្ភនៃម្ហូបនេះមិនខ្ពស់ទេ ដោយសារតែដំណើរការដោយផ្ទាល់លើអណ្តាតភ្លើងក្នុងរយៈពេលយូរ។ សាច់ដែលត្រូវនឹងគ្រឿងទេសដែលដុតនៅលើភ្លើងគឺងាយឆេះណាស់ ហើយវាតែងតែមានផ្សែងហុំព័ទ្ធ នោះហើយជាការផលិតសារធាតុពុលសម្រាប់ថ្លើម។
លើសពីនេះទៀត សាច់អាំងមានខ្លាញ់ អំបិល និងគ្រឿងទេសច្រើនក៏បង្កើតជាបន្ទុកមេតាប៉ូលីសសម្រាប់ថ្លើម និងតម្រងនោមផងដែរ។
៣. អាហារងាយស្រួល
អាហារកែច្នៃដូចជាសាច់ក្រក ប្រហិតជាដើម ... ទោះបីងាយស្រួលកាត់បន្ថយពេលវេលាចម្អិនអាហារ ប៉ុន្តែមានផលប៉ះពាល់អវិជ្ជមានដល់សុខភាព។
អាហារកែច្នៃជាញឹកញាប់មានផ្ទុកនូវសារធាតុបន្ថែមដើម្បីថែរក្សារសជាតិ និងពន្យារពេលសម្រាប់ថែទាំ។ ថ្លើមគឺជាសរីរាង្គដែលជួយបំលែង និងយកសារធាតុទាំងនេះចេញពីរាងកាយ។ ប្រសិនបើប្រើច្រើនពេកថ្លើមនឹងមិនអាចបំបែក និងបំប្លែងសារធាតុដែលបង្កគ្រោះថ្នាក់បានទាំងស្រុង ដែលបណ្តាលឱ្យវាត្រូវបានរក្សាទុក។ ក្នុងរយៈពេលយូរថ្លើមនឹងចុះខ្សោយមុខងារបង្កឱ្យមានជំងឺថ្លើម។
៤. អាហារមានជាតិខ្លាញ់ច្រើន
រាងកាយត្រូវការជាតិខ្លាញ់សម្រាប់ថាមពល និងដើម្បីរក្សាមុខងារសរីរវិទ្យាធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកញុំាខ្លាញ់ច្រើនអ្នកនឹងមិនត្រឹមតែឡើងទម្ងន់ និងធាត់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ប្រឈមនឹងជំងឺថ្លើមផងដែរ។
បន្ទាប់ពីញុំាអាហារដែលមានជាតិខ្លាញ់ ការទទួលទានជាតិខ្លាញ់កើនឡើង ហើយថ្លើមនឹងត្រូវខិតខំបន្ថែមទៀត។ ការធ្វើបែបនេះម្តងហើយម្តងទៀតក្នុងរយៈពេលយូរអាចបណ្តាលឱ្យមានបញ្ហាថ្លើមដូចជាជំងឺខ្លាញ់រុំថ្លើម។
ការញុំាខ្លាញ់សត្វច្រើន តែងតែបង្កគ្រោះថ្នាក់ច្រើន ព្រោះសមត្ថភាពបំបែកថ្លើមគឺអាក្រក់ និងមិនល្អនោះឡើយ៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)