អាហារ ១០ មុខនេះនឹងជួយឱ្យខ្លួនអ្នកមានក្លិនល្អឡើងវិញ

តើអ្នកធ្លាប់មានអារម្មណ៍មិនស្រណុកស្រួលព្រោះតែក្លិនខ្លួនមែនទេ? ជាការពិត ការមានក្លិនខ្លួនអាចជារឿងគួរឱ្យអាម៉ាស់​ ហើយជាទូទៅក្លិនខ្លួនអាចបណ្តាលមកពីសែន និងអនាម័យខ្លួនប្រាណ ប៉ុន្តែវាក៏អាចបណ្តាលមកពីអាហារដែលអ្នកបរិភោគផងដែរ។

ជាក់ស្តែងអាហារខាងក្រោមនេះ អាហារដែលមានសញ្ញាខ្វែងអាចបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនល្អ ចំណែកអាហារដែលមានសញ្ញាគ្រីសជួយឱ្យខ្លួនអ្នកមានក្លិនល្អ។

1. ទឹក និងស្រាបៀរ

ការផឹកទឹកជួយឱ្យរាងកាយបញ្ចេញនូវជាតិពុលដែលបង្កឱ្យមានក្លិនខ្លួនចេញពីរាងកាយ ចំណែកការផឹកស្រាបៀរអាចបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនសូវល្អ។

1

2. Yogurt និងទឹកដោះគោ

សារធាតុក្នុង Yogurt ជួយឱ្យក្លិនខ្លួនល្អ ហើយវីតាមីន D ក្នុង​ Yogurt ជួយប្រឆាំងបាក់តេរីក្នុងមាត់ដូចនេះហើយវាជួយកាត់បន្ថយក្លិនមាត់មិនល្អ។

2

3. ទឹកក្រូចឆ្មា និងស្រាទំពាំងបាយជូរ

ស្រាទំពាំងបាយជូរអាចធ្វើឱ្យរាងកាយអ្នកធុំក្លិនពេលផឹកច្រើន ចំណែកទឹកក្រូចឆ្មាវិញជួយបញ្ចេញសារធាតុពុល។

20759210 29323660 3 0 1520584853 1520584858 1500 1 1520584858 650 347155e0b2 1521115785

4. ទឹកតែ និងកាហ្វេ

ទឹកតែជាប្រភពនៃសារធាតុប្រឆាំងជាតិពុល។ កាលណាជាតិពុលកាន់តែតិច នោះក្លិនរាងកាយកាន់តែល្អប្រសើរ។

4

5. ផ្លែប៉ោម និងផ្កាស្ពៃ

ផ្លែប៉ោមប្រឆាំងនឹងក្លិនដង្ហើមមិនល្អ ចំណែកផ្កាស្ពៃអាចបណ្តាលឱ្យមានក្លិនរាងកាយ។

5

6. ផ្លែក្រូច និងផ្លែល្ពៅ

ផ្លែល្ពៅមាន Choline ដែលពេលមេតាបូលីសក្លាយជា Trimethylamine ដែលសារធាតុនេះច្រើនក្នុងរាងកាយអាចបណ្តាលឱ្យរាងកាយមានក្លិន។ ចំណែកផ្លែក្រូចជួយឱ្យក្លិនល្អវិញ។

6

7. ផ្លែក្រវាញ និងCinnamon ព្រមទាំងខ្ទឹមសរ និងខ្ទឹមបារំាង

Cardamom និងCinnamon មិនត្រឹមតែជួយឱ្យអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យខ្លួនមានក្លិនល្អទៀតផង។ ចំណែកខ្ទឹមសរនិងខ្ទឹមបារំាង ធ្វើឱ្យរាងកាយមានក្លិនមិនសូវល្អ។

7

8. បន្លែ​ផ្លៅកង្កែប និងទំពាំងបារាំង

ទំពាំងបារាំងជួយឱ្យរាងកាយបញ្ចេញ Pheromones ដែលតាមរយៈនេះរាងកាយមនុស្សមានក្លិនគួរជាទីចង់បាន។

8

9. សាច់ក្រហម និងត្រីសាច់ស

នៅពេលបរិភោគសាច់ នោះអាចបណ្តាលឱ្យរាងកាយមានក្លិន ចំណែកការបរិភោគសាច់ត្រីគឺល្អសម្រាប់ក្លិនរាងកាយ។

9

10. គ្រាប់ Fenugreek និងគ្រាប់ល្ពៅ

គ្រាប់ Fenugreek ជួយក្នុងដំណើរការយកចេញនូវសារធាតុពុលដែលបណ្តាលឱ្យមានក្លិនខ្លួន។

10

ប្រភព៖ Brightside