វិធីល្អទាំង៥! សម្រាប់អ្នកដែលសម្បូរកម្មវិធីជប់លៀង តែញុំាបែបណាដើម្បីកុំឱ្យធាត់?

សម្រាប់អ្នកដែលសម្បូរកម្មវិធីជប់លៀងផ្សេងៗ ហើយត្រូវតែទៅចូលរួមដោយមិនអាចខានបាន ប៉ុន្តែមានចំណុចមួយដែលធ្វើឱ្យគ្រប់គ្នាមានការបារម្ភជាពិសេសចំពោះស្រីៗ នោះគឺ បញ្ហាញុំាច្រើន ដែលបណ្ដាលឱ្យធាតិ ឡើងគីឡូ។

ដូច្នេះ សម្រាប់អត្ថបទមួយនេះ សង្ឃឹមថានឹងអាចជួយអ្នកបានមួយផ្នែក ដើម្បីកាត់បន្ថយការឡើងគីឡូ ទោះបីអ្នកមានកម្មវិធីជប់លៀងច្រើនយ៉ាងណាក៏ដោយ។

១. បរិភោគអាហារប្រូតេអ៊ីនមុនពេលទៅពិធីជប់លៀង

Shutterstock_282369509 1170x788

វិធីដែលអ្នកអាចចូលរួមពិធីជប់លៀងដោយមិនខ្លាចការឡើងទម្ងន់ គឺត្រូវញុំាអាហារស្រាលៗ ដែលមានផ្ទុកជាតិប្រូតេអ៊ីនជាមុនដើម្បីជួយឱ្យរាងកាយរបស់អ្នកមិនមានអារម្មណ៍ឃ្លាន។

មានមុខម្ហូបសាមញ្ញៗជាច្រើនដូចជា ទឹកដោះគោ ផ្លែឈើអូស្កា…នេះនឹងជួយឱ្យរាងកាយអ្នកមានថាមពលកាន់តែច្រើន ហើយជាពិសេសនឹងមិនស្រេកឃ្លានអ្វីច្រើនឡើយ។ ដូច្នេះអ្នកអាចមានភាពសប្បាយរីករាយចូលរួមពិធីជប់លៀង។

២. ជ្រើសរើសចានតូចមួយពេលបរិភោគអាហារប៊ូហ្វេ

6 Cach An Tiec Thoai Mai Khong So Tang Can An Protein Truoc An Tiec Fb8ce3

នៅក្នុងពិធីជប់លៀងអាហារប៊ូហ្វេអ្នកអាចបម្រើខ្លួនអ្នកបាន ដូច្នេះគ្រាន់តែចាប់យកចានតូចមួយដើម្បីញុំាអាហារជំនួសឱ្យចានធំមួយ ដែលនឹងធ្វើឱ្យអ្នកយកអាហារជាច្រើនចូលទៅក្នុងនោះ។ ប្រសិនបើអ្នកប្រើចានតូចបរិមាណអាហារគឺគ្រប់គ្រាន់ដើម្បីជួយអ្នកធានាថាអ្នកមិនឡើងទម្ងន់នៅពេលទៅពិធីជប់លៀងច្រើនពេក។

៣. ញុំាជាមួយបន្លែជានិច្ច

6 Cach An Tiec Thoai Mai Khong So Tang Can An Protein Truoc An Tiec Ddde75

ពិធីជប់លៀងតែងតែមានមុខម្ហូបរួមមានអាហារខ្លាញ់ និងបន្លែបៃតងផងដែរ។ ដូច្នេះនៅពេលអ្នកញុំាអ្នកគួរតែយកចិត្តទុកដាក់បរិភោគបន្លែឱ្យបានច្រើន កំណត់អាហារដែលផ្ទុកជាតិខ្លាញ់ និងបង្អែមឱ្យបានច្រើន។

ការធ្វើបែបនេះនឹងជួយឱ្យអ្នកមានសភាពស្រាលជាងមុន មិនឆ្អែតពេក ហើយប្រាកដជាមិនបារម្ភពីការឡើងទម្ងន់នោះទេ។ ហើយធ្វើឱ្យទម្លាប់នេះក្លាយជាទម្លាប់ព្រោះវាមានសុខភាពល្អណាស់។

៤. មានអាហារស្រាលមុនពេលបរិភោគអាហារសំខាន់

6 Cach An Tiec Thoai Mai Khong So Tang Can An Protein Truoc An Tiec B420aa

មុនពេលញុំាអាហារពិធីជប់លៀង អ្នកគួរតែមានអាហារសម្រន់ស្រាលជាមុនសិន ហើយនេះផ្តល់ឱ្យអ្នកនូវបរិមាណកាឡូរីជាក់លាក់ ដូច្នេះវានឹងជួយអ្នកមិនឱ្យឃ្លាន ឬថែមទាំងផ្តល់ឱ្យអ្នកនូវអារម្មណ៍ឆ្អែត។ អាហារចម្បងអ្នកមិនចាំបាច់ញុំាច្រើនទេ។ វាក៏ជាមធ្យោបាយដ៏ល្អដើម្បីជួយអ្នកឱ្យមានភាពងាយស្រួលក្នុងការចូលរួមពិធីជប់លៀង។

៥. ជ្រើសរើសផឹកស្រាស

6 Cach An Tiec Thoai Mai Khong So Tang Can An Protein Truoc An Tiec E9b4ca

ស្រាពិតជាមិនអាចខ្វះបាននៅក្នុងពិធីជប់លៀង ដូច្នេះប្រសិនបើអ្នកជ្រើសរើសអ្នកគួរតែជ្រើសរើសស្រាពណ៌ស។ នេះជាជាតិអាល់កុលដែលបង្កគ្រោះថ្នាក់តិចបំផុតសម្រាប់រាងកាយ ហើយអ្នកអាចពិសាភេសជ្ជៈយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិរបស់អ្នក ដើម្បីចៀសវាងប៉ះពាល់ដល់បរិយាកាសពិធីជប់លៀង ប៉ុន្តែក៏ជួយរំលាយអាហារ និងជៀសវាងការឡើងទម្ងន់ផងដែរ៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)