រោគសញ្ញានៃជំងឺផ្លូវចិត្តខុសគ្នា អាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃស្ថានភាព។ រោគសញ្ញាទូទៅមួយចំនួនដែលអាចបង្ហាញថាអ្នកកំពុងតែមានបញ្ហាសុខភាពផ្លូវចិត្ត។
យ៉ាងណាមិញ បញ្ហានៃសុខភាពផ្លូវចិត្ត គឺអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យ សូម្បីតែក្មេងតីចៗ ក៏អាចប្រឈមនឹងបញ្ហានេះដែរ។ ដូច្នេះ បញ្ហាសុខភាពផ្លូវចិត្ត ចែកទៅតាមវ័យទាំង៣របស់មនុស្ស ហើយក៏មានរោគសញ្ញាកើតមានខុសៗគ្នាដែរ។
១. ចំពោះមនុស្សពេញវ័យ
- តែងតែមានការគិតច្រឡំជាញឹកញាប់!
- តែងកើតមានភាពសោកសៅយូរអង្វែង ឬឆាប់ខឹង!
- អារម្មណ៍ឡើងចុះ ខ្ពស់ ទាបមិនទៀងទាត់!
- តែងមានការភ័យខ្លាចការ ព្រួយបារម្ភ ឬការថប់បារម្ភហួសកម្រិត!
- តែងតែចង់ដកខ្លួនចេញពីសង្គម មិនចង់ជួបជុំមនុស្សច្រើន!
- ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃទម្លាប់ញុំា ឬគេង!
- អារម្មណ៍ខឹង គឺតែងតែឡើងខ្លាំង!
- ការភ័ន្តច្រឡំ ឬការមើលឃើញច្បាស់ (មើល ឬឮអ្វីផ្ដេសផ្ដាស)!
- បង្កើនអសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងសកម្មភាពប្រចាំថ្ងៃ!
- តែងតែមានគំនិតចង់ធ្វើអត្តឃាត!
- ព្យាយាមគេចវេស និងបដិសេធចំពោះបញ្ហាជាក់ស្តែង!
- កើតមានបញ្ហាលើរាងកាយជាច្រើនដែលមិនអាចពន្យល់បាន!
- ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង!
២. ចំពោះមនុស្សវ័យចំណាស់ និងមុនវ័យជំទង់
- ការផ្លាស់ប្តូរការអនុវត្តកិច្ចការសាលារៀនមានការធ្លាក់ចុះថ្នាក់!
- អសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងសកម្មភាពប្រចាំថ្ងៃ!
- ការផ្លាស់ប្តូរទម្លាប់គេង និងទម្លាប់ទទួលទាន!
- ការត្អូញត្អែរហួសហេតុនៃបញ្ហារាងកាយ!
- ការរំលោភសិទ្ធិអំណាច ការរំលងសាលារៀន ការលួច បំផ្លាញទ្រព្យសម្បត្តិ!
- ការភ័យខ្លាចខ្លាំងនៃការឡើងទម្ងន់!
- អារម្មណ៍អវិជ្ជមានយូរអង្វែងជាញឹកញាប់ រួមជាមួយនឹងចំណង់អាហារមិនល្អ និងគំនិតនៃការស្លាប់!
- ការផ្ទុះកំហឹងជាញឹកញាប់!
- ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង!
៣. ចំពោះកុមារតូចៗ
- ការផ្លាស់ប្តូរការអនុវត្តកិច្ចការសាលារៀន!
- ចំណាត់ថ្នាក់ខ្សោយ ទោះបីមានការខិតខំយ៉ាងខ្លាំងក៏ដោយ!
- ការព្រួយបារម្ភ ឬការថប់បារម្ភហួសកម្រិត!
- ផ្ចង់អារម្មណ៍ខ្លាំង!
- សុបិនអាក្រក់ជាប់ជាប្រចាំ!
- ការមិនស្តាប់បង្គាប់ និងអាកប្បកិរិយាឈ្លានពាន មិនស្ដាប់បង្គាប់!
- តែងតែឆេវឆាវ ចូលចិត្តស្រែកគំហក!
ប្រភព ៖ webmd / ប្រែសម្រួល ៖ ភី អេក (គ្រូពេទ្យក្នុងស្រុក)