ជាការពិត អ្នកប្រហែលជាសឹងតែមិនជឿទេថាស្នេហាអាចធ្វើឱ្យមនុស្សយើងឡើងគីឡូ ឬស្រកគីឡូបានយ៉ាងងាយដោយមិនបាច់រំពឹងទុក។ យ៉ាងណាមិញ នេះមិនមែនជារឿងកំប្លែងទេ វាជារឿងពិតព្រោះមានភស្តុតាងវិទ្យាសាស្ត្រអះអាង។
ជារឿយៗ អ្នកដែលមានស្នេហា ប្រាកដជាមានអារម្មន៍រីករាយនឹងសុភមង្គលជាមួយនឹងដៃគូរបស់ខ្លួន ដូច្នេះទម្ងន់របស់ពួកគេច្រើនតែកើនឡើងដោយមិនអាចគ្រប់គ្រងបាន។
ហើយផ្ទុយទៅវិញ អ្នកដែលឈ្លោះប្រកែកគ្នាជាញឹកញាប់ ឬបែកបាក់ជាមួយគូស្នេហ៍ ច្រើនតែស្រកគីឡូដោយមិនបាច់ប្រឹងបញ្ចុះ។ ចាំមើលតើអ្នកវិទ្យាសាស្ត្រពន្យល់ពីបញ្ហានេះយ៉ាងដូចម្តេច?
១. អ្នកដែលមាន តែងស្នេហាសប្បាយចិត្ត ដូច្នេះវាក៏ងាយស្រួលក្នុងការឡើងទម្ងន់
យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញមកពីសាកលវិទ្យាល័យ North Carolina ក្នុងឆ្នាំ ២០១២ បានធ្វើទៅលើជនជាតិអាមេរិក ៨.០០០ នាក់ ស្ត្រីជាមធ្យមនឹងឡើងទម្ងន់ ១០,៦ គីឡូក្រាម បន្ទាប់ពីរៀបការ ៥-៦ ឆ្នាំ "មនុស្សគ្រប់គ្នាធាត់ជាពិសេស នៅពេលដែលពួកគេមានអ្នកដែលស្រលាញ់ ដែលពោរពេញទៅដោយភាពកក់ក្ដៅ និងសុភមង្គល"។
ការស្រាវជ្រាវដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ North Carolina បានបញ្ជាក់ជាផ្លូវការអំពីរឿងនេះ។ ពួកគេក៏បាននិយាយផងដែរថា សម្រាប់គូស្វាមីភរិយាដែលរស់នៅជាមួយគ្នា តែមិនបានរៀបការទទួលបានផលជាមធ្យម ៩,៨ គីឡូក្រាមក្នុងអំឡុងពេលស្នេហា ប៉ុន្តែប្រសិនបើពួកគេណាត់ជួបគ្នាដោយមិនរស់នៅជាមួយគ្នានោះតួលេខនោះគឺប្រហែល ៦ គីឡូក្រាម។
ការឡើងគីឡូនេះ មិនមែនមានតែមនុស្សស្រីប៉ុណ្ណោះទេ នៅពេលដែលបុរសរស់នៅជាមួយដៃគូរយៈពេល ២ ឆ្នាំ នឹងទទួលបានប្រហែល ១១ គីឡូក្រាមផងដែរ។
នៅក្នុងការសិក្សាមួយទៀតដែលបានធ្វើក្នុងឆ្នាំ ២០១៣ ដោយវិទ្យាស្ថានសុខភាពជាតិ។ តាមរយៈគូស្វាមីភរិយាដែលបានរៀបការអស់រយៈពេលជាង ៤ ឆ្នាំ គូស្វាមីភរិយាដែលមានជីវិតពេញលេញ និងសប្បាយរីករាយ មានអត្រាឡើងទម្ងន់ ២ ដងខ្ពស់ជាងគូស្នេហ៍ដែលមានជម្លោះ និងឈ្លោះប្រកែកគ្នាជាញឹកញាប់។
អ្នកវិទ្យាសាស្ត្របាននិយាយថា គូស្វាមីភរិយាដែលមានជីវិតរីករាយ ងាយនឹងឡើងទម្ងន់ ព្រោះពួកគេលែងមានអារម្មណ៍ចង់ទាក់ទាញដៃគូរបស់ខ្លួនទៀតហើយ។ ចំពោះគូស្វាមីភរិយាដែលមិនសប្បាយចិត្ត មូលហេតុដែលពួកគេបែរជាស្រកទម្ងន់គឺដោយសារតែភាពតានតឹង។
ក៏មានមតិជាច្រើនបានបង្ហាញថា ប្រសិនបើមនុស្សម្នាក់ឡើងទម្ងន់ ដៃគូម្ខាងទៀតនឹងមានឱកាសឡើងទម្ងន់ ៣៧% តាមដៃគូដែរ។ មូលហេតុគឺនៅពេលដែលពួកគេស្រឡាញ់គ្នាខ្លាំង ពួកគេច្រើនតែដើរលេងជាមួយគ្នា ញុំាអីឆ្ងាញ់ៗជាមួយគ្នា មានសកម្មភាពដូចគ្នាជាច្រើន។ ភាគច្រើនពេលវេលាក៏ត្រូវចំណាយទៅលើការណាត់ជួបដែលអាចឡើងទម្ងន់បានយ៉ាងងាយស្រួល។
ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការស្រាវជ្រាវ ទោះបីជាការពិតមានករណីជាច្រើនដែលនៅតែជាការពិត។ ប៉ុន្តែប្រសិនបើអ្នក និងដៃគូអ្នកស្រលាញ់គ្នាតែមិនធាត់ វាមិនមែនមានន័យថាអ្នកមិនស្រឡាញ់គ្នាទេ។ ល្អបំផុតពេលស្រលាញ់អ្វីគ្រប់យ៉ាងកាន់តែប្រសើរ។
២. នៅពេលបែកបាក់គ្នា មនុស្សទាំងពីរនាក់ បែរជាស្រកទម្ងន់
មនុស្សជាច្រើនគិតថាការដែលបែកបាក់ស្នេហា គឺឈឺចាប់ ក្រៀមក្រំ អ្នកបានបាត់បង់នរណាម្នាក់ដែលនៅក្បែរអ្នក មនុស្សដែលតែងតែស្រឡាញ់ និងមើលថែគ្នា។
មិនមានពេលវេលារីករាយជាមួយគ្នាទៀតទេ ការក្រឡេកមើលក្រុមមិត្តភក្តិ ពួកគេជាមួយគូស្នេហ៍របស់គេកាន់តែស្រឡាញ់គ្នា អ្នកក៏កាន់តែគួរឱ្យអាណិត។ វាជាការពិតដែលថា "ក្មេងស្រីស្រស់ស្អាតមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ទេ" ។ ទោះជាយ៉ាងណាក៏ដោយ ហេតុអ្វីការបាត់បង់ស្នេហា ក៏ត្រូវបាត់បង់ទម្ងន់? តាមទស្សនៈវិទ្យាសាស្រ្ត នៅពេលដែលអ្នកមានភាពតានតឹង ឬមានរឿងអវិជ្ជមានក្នុងជីវិត វាងាយនឹងឡើងទម្ងន់ ព្រោះអរម៉ូនអរម៉ូនដែលបញ្ចេញដោយរាងកាយដើម្បីប្រឆាំងនឹងស្ត្រេស មានទំនាក់ទំនងជាមួយការធាត់។
ប៉ុន្តែក្នុងករណីនេះ អ្វីដែលធ្វើឱ្យស្ត្រេសអស់កម្លាំង និងធ្វើឱ្យយើងស្រកទម្ងន់ជំនួសឱ្យការក្លាយជា "មានជីជាតិ" ដូចជាភាពក្រៀមក្រំផ្សេងទៀតគឺ ... ទឹកភ្នែក! មនុស្សជាច្រើនមិនជឿថាការបាត់បង់ស្នេហា និងយំដោយសារតែការបែកបាក់អាចជួយឱ្យអ្នកស្រកទម្ងន់បានទេ ប៉ុន្តែវិទ្យាសាស្ត្របានបង្ហាញថាវាជាការពិត។
ជាពិសេសនៅក្នុងការសិក្សានាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថាក្នុងទឹកភ្នែក (ដែលកើតចេញពីអារម្មណ៍) មានអរម៉ូនដូចជា Prolactin, Leu-enkephalin និង Adrenocorticotropin (ដែលត្រូវបានគេស្គាល់ថា ACTH) ។ សមត្ថភាពក្នុងការបង្កើនកំហាប់រាងកាយរបស់ Cortisol ។
ក្រុម ACTH ត្រូវបានផលិតជាធម្មតានៅពេលមនុស្សម្នាក់មានភាពតានតឹងខាងអារម្មណ៍។ ហេតុដូច្នេះហើយនៅពេលដែលអ្នកមានអារម្មណ៍សោកសៅ និងយំជំនួសឱ្យការព្យាយាមបង្ក្រាបអារម្មណ៍របស់អ្នក អ័រម៉ូនទាំងនេះត្រូវបានបំបាត់ចោលពីខាងក្រៅ។ នេះមានន័យថាបរិមាណអរម៉ូន Cortisol នៅក្នុងខ្លួនត្រូវបានកាត់បន្ថយ (ដោយសារតែអរម៉ូនកាតាលីករបាត់បង់) ។
បញ្ហានេះរាងកាយលែងប្រមូលផ្តុំជាតិខ្លាញ់ដែលអាចធ្វើឱ្យយើងឡើងទម្ងន់ទៀតហើយ។ នៅពេលអ្នកយំ សូមប្រើការឈឺចាប់នៃការខូចចិត្តដើម្បីយំ អរម៉ូននឹងបញ្ចេញ ហើយអរម៉ូនខូរីសនឹងធ្វើការគ្រប់គ្រង។ នេះគឺជាពេលដែលរាងកាយរបស់អ្នកទទួលបានសញ្ញាថា វាលែងត្រូវការបង្ក្រាបស្ត្រេសទៀតហើយ។
មែនហើយពេលខ្លះការដែលបែកបាក់ស្នេហា វាមិនមែនជាទីបញ្ចប់ទេ។ តើអ្នកដឹងទេថា ការបែកបាក់ជាមួយមនុស្សម្នាក់នោះ នឹងធ្វើឱ្យអ្នកស្រស់ស្អាត រាងស្វែល និងមានឱកាសរកអ្នកណាម្នាក់ដែលសមនឹងអ្នក?
និយាយថាមនុស្សជាច្រើនមិនជឿវាទេ ប៉ុន្តែបន្ថែមលើភស្តុតាងវិទ្យាសាស្ត្រជាក់ស្តែង តាមពិតឃើញគូស្វាមីភរិយាដែលស្រឡាញ់គ្នាខ្លាំង គឺតែងតែចេញទៅក្រៅ និងញុំាអីជាមួយគ្នា វាជាឱកាសក្នុងការឡើងទម្ងន់ពីរបីគីឡូ ដែលផ្ទុយទៅអ្នកបែកគ្នា។
ចំណែកអ្នកដែលបែកបាក់ស្នេហាវិញ ប្រាកដជាឈឺខូចចិត្ត យំសោកបោកខ្លួន រហូតមិនបរិភោគ ជាហេតុដែលធ្វើឱ្យស្រកទម្ងន់។ ទោះយ៉ាងណាក៏ដោយ មិនថាបែកបាក់ស្នេហាយ៉ាងណាទេ អ្នកគួរតែបរិភោគឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ តាមបែបវិទ្យាសាស្ត្រ ប្រយ័ត្នថែរក្សាសុខភាពកុំឱ្យអារម្មណ៍អ្នកជ្រួលជ្រើមក្នុងចិត្តអ្នក ធ្វើឱ្យបាក់ស្បាត អស់កម្លាំង ខូចចិត្តសុខភាពធ្ងន់ធ្ងរ៕
ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)