សូមអបអរសាទរ! ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត បានធ្វើការវះកាត់ដុំសាច់ដុះក្នុងខួរក្បារបស់អ្នកជំងឺម្នាក់ដោយជោគជ័យ

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុគឈ្មោះ Sopanha Heng បានឱ្យដឹងថា មានអ្នកជំងឺម្នាក់អាយុ 43ឆ្នាំ ភេទស្រី ជាជនជាតិភាគតិច អាសយដ្ឋាននៅខេត្តរតនៈគីរី បានចូលសម្រាកនៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយសារមានអាការៈប្រកាច់ញឹកញ៉ាប់ 3-4ឆ្នាំមកហើយ។

ក្នុងរយៈពេលមួយខែចុងក្រោយនេះ អ្នកជំងឺប្រកាច់កាន់តែញឹកញាប់ជាងមុន និងឈឺក្បាលខ្លាំង ក្រុមគ្រូពេទ្យផ្នែកវះកាត់ប្រព័ន្ធប្រសាទក៏បានរកឃើញថា អ្នកជំងឺមានដុះដុំសាច់ក្នុងខួរក្បាល ដូច្នេះក្រុមគ្រូពេទ្យក៏បានធ្វើការវះកាត់ដោយទទួលបានជោគជ័យ។

ក្នុងខណៈពេលនេះដែរ អ្នកជំងឺក៏មានភាពល្អប្រសើរ សភាពល្អប្រសើរ លែងមានការប្រកាច់ និងមិនមានអាការៈទន់ ពិការភាពឡើយ។

ម្ចាស់គណនីខាងលើក៏បានបន្ថែមទៀតថា ដោយហេតុតែអ្នកជំងឺមិនមានលទ្ធភាពក្នុងការធ្វើដំណើរទៅផ្ទះវិញ ក្រុមគ្រូពេទ្យ និងនិសិ្សតពេទ្យក៏បានជួយឧបត្ថម ថវិការមួយចំនួន ជាសាហ៊ុយ និងប្រើប្រាស់ក្នុងការធ្វើដំណើរទៅផ្ទះវិញ។

*** សូមជូនពរដល់ប្អូនៗនិសិ្សតដែលមានសណ្ដានចិត្ត ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការសិក្សា។

យ៉ាងណាមិញ យោងតាមព័ត៌មានខាងលើនេះ បានសបញ្ជាក់ឱ្យឃើញថា ក្រុមគ្រូពេទ្យកម្ពុជាយើងពិតជាមានសមត្ថភាពខ្លាំងពូកែ ផ្គួបផ្សំនឹងទឹកចិត្តដ៏ធំទូលំទូលាយ និងមានការយកចិត្តទុកដាក់ចំពោះអ្នកជំងឺយ៉ាងខ្លាំង និងការមើលថែយ៉ាងដិតដល់ផងដែរ៕

141023226_3598359686898975_2019941182032658487_o

140575123_3598307586904185_4032589948835975676_n

140459706_3598309483570662_3507818289798078336_o

ប្រភព ៖ Heng Sopanha