រលក Wifi អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពមនុស្ស កាត់បន្ថយការចងចាំ និងប្រឈមនឹងការគ្មានកូន

Wifi អាចជួយច្រើនដល់ការងាររបស់មនុស្សយើងក្នុងសម័យបច្ចុប្បន្ននេះ ប៉ុន្តែយ៉ាងណាមិញ វាក៏មានផលប៉ះពាល់ខ្លាំង ហើយបានជះឥទ្ធិពលធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្សយើងផងដែរ វាធ្វើមនុស្សខ្សោយការចងចាំ និងអាចប្រឈមនឹងការគ្មានកូន។

១. Wifi អាចបង្កគ្រោះថ្នាក់ដល់កុមារ

1

អ្នកវិទ្យាសាស្ត្រព្រមានថា ឪពុកម្តាយមិនគួរបណ្តោយឱ្យកូនៗ របស់ពួកគេប្រើកុំព្យូទ័រយួរដៃ ភ្ជាប់ Wifi ហើយដាក់លើភ្លៅដើម្បីចូលប្រើអ៊ីនធឺណិតទេ។ វាផ្ទុកនូវគ្រោះថ្នាក់ដែលអាចបណ្តាលមកពីវិទ្យុសកម្ម បណ្តាញឥតខ្សែវ៉ាយហ្វាយដល់សុខភាព។

គ្រោះថ្នាក់ដល់សុខភាពរបស់កុមារតូចៗច្រើនតែកើតមានច្រើនជាងមនុស្សធំ ព្រោះរាងកាយក្មេង មិនអាចធនបានយូរដុចមនុស្សពេញវ័យឡើយ។ វិទ្យុសកម្មចេញពីកុំព្យូទ័រ និងបន្ថែមនូវកម្ដៅដល់ជាលិការបស់រាងកាយ វាក៏អាចបណ្តាលឱ្យប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទផងដែរ។

២. ធ្វើឱ្យគេងមិនលក់

2

ប្រសិនបើអ្នកទុកទូរសព្ទរបស់អ្នកនៅក្បាលគ្រែញឹកញាប់ វាអាចបណ្តាលឱ្យគេងមិនលក់។ វិទ្យុសកម្មកោសិកា និងវ៉ាយហ្វាយអាចរំខានដល់រលកខួរក្បាល និងបណ្តាលឱ្យបាត់បង់ដំណេករ៉ាំរ៉ៃ។

៣. ការថយចុះការចងចាំ

Desperate Young Woman Trying To Log Into Her Computer Forgot Password

វ៉ាយហ្វាយអាចមានឥទ្ធិពលខ្លាំង និងដោយផ្ទាល់ទៅលើមុខងារខួរក្បាល។ កុមារដែលត្រូវបានប៉ះពាល់នឹងរលកវ៉ាយហ្វាយជាញឹកញាប់ អាចនឹងបាត់បង់ការចងចាំ។

ការសិក្សាក៏បានបង្ហាញផងដែរថា ស្ត្រីត្រូវបានរងផលប៉ះពាល់ដោយរលកវ៉ាយហ្វាយច្រើនជាងបុរស។

ការសិក្សាមួយត្រូវបានធ្វើឡើងដោយមានអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ៣០ នាក់ (រួមមានបុរស ១៥ នាក់និងស្ត្រី ១៥ នាក់) ។ ក្រុមនេះបានចាប់ផ្តើមពិសោធន៍ដោយមិនត្រូវបានប៉ះពាល់នឹងវិទ្យុសកម្មវ៉ាយហ្វាយណាមួយឡើយ។

បន្ទាប់មកពួកគេត្រូវបានប៉ះពាល់នឹងរលកវ៉ាយហ្វាយនៅប្រេកង់ 2.4 GHz រយៈពេល 45 នាទី។ ក្រុមអ្នកជំនាញបានធ្វើសកម្មភាពខួរក្បាលរបស់ក្រុមទាំងមូល បន្ទាប់ពីរយៈពេលពិសោធន៍ចំនួន២លើក។ ក្រុមគ្រួសារកត់សម្គាល់ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃសកម្មភាពខួរក្បាល និងកម្រិតថាមពលជាពិសេសក្នុងចំណោមក្រុមស្ត្រី។

៤. ឥទ្ធិពលអាក្រក់ទៅលើមេជីវិតឈ្មោល

4

អ្នកជំនាញនិយាយថា កម្តៅមិនមែនគ្រាន់តែជាការគំរាមកំហែងបំផ្លាញមេជីវិតបុរសប៉ុណ្ណោះទេ។ ការស្រាវជ្រាវបានបង្ហាញថា ការប៉ះពាល់នឹងប្រេកង់វ៉ាយហ្វាយមានសមត្ថភាពកាត់បន្ថយភាពរំញោចរបស់មេជីវិតឈ្មោល និងបណ្តាលឱ្យមានការបែកខ្ញែក DNA ។

៥. ការចុះខ្សោយនៃការមានកូន

Teenager Schwangerschaft_intro

អ្នកវិទ្យាសាស្ត្របានលាតត្រដាងសត្វកណ្តុរទៅនឹងប្រេកង់ជាក់លាក់នៃបណ្តាញឥតខ្សែ។ លទ្ធផលបានបង្ហាញថា សត្វកណ្តុរដែលត្រូវបានប៉ះពាល់នឹងរលកវ៉ាយហ្វាយរយៈពេល ២ ម៉ោងជាប់គ្នា រយៈពេល ៤៥ ថ្ងៃ បានបង្កើនអតុល្យភាពអុកស៊ីតកម្ម។ ការបំផ្លាញកោសិកា និងផលប៉ះពាល់លើរចនាសម្ព័ន្ធឌីអិនអេ ធ្វើឱ្យខូចសមត្ថភាពរបស់សត្វកណ្តុរក្នុងការមានគភ៌៕

ប្រភព : Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)