ទម្លាប់ធ្វើរឿងទាំងនេះនៅពេលព្រឹកភ្ញាក់ពីគេង នឹងជួយអ្នកការពារពីជំងឺជាច្រើន

យោងទៅតាមគំនិតវេជ្ជសាស្ត្របូព៌ា ពេលវេលានៅពេលព្រឹកបន្ទាប់ពីភ្ញាក់ដឹងខ្លួនគឺជា "ពេលវេលាមាស" សម្រាប់ការថែទាំសុខភាព។ ដូច្នេះពេលអ្នកក្រោកពីគេងពេលព្រឹកកុំភ្លេចធ្វើរឿងដូចខាងក្រោម ដើម្បីជួយដល់អ្នកក្នុងការការពារពីជំងឺទាំងឡាយ។

១. ភ្ញាក់យឺត ៗ - ដកដង្ហើមវែងៗ

3

ក្នុងអំឡុងពេលគេង សរីរាង្គត្រូវសម្រាកសម្រាប់ការជាសះស្បើយឡើងវិញ។ ដូច្នេះនៅពេលភ្ញាក់ពីគេងភ្លាមៗ វាអាចបណ្តាលឱ្យសម្ពាធឈាមប្រែប្រួលភ្លាមៗ ងាយនឹងនាំឱ្យមានរោគសញ្ញាដូចជាអស់កម្លាំង វិលមុខ ស្លេកស្លាំងដល់ខួរក្បាល។

ដូច្នេះវាល្អបំផុតបន្ទាប់ពីបើកភ្នែក អ្នកគួរតែគេងលើគ្រែដើម្បីហាត់ប្រាណបន្តិច អ្នកអាចបត់ឆ្វេងស្តាំ ពត់ជើងដៃរបស់អ្នកយ៉ាងហោចក៏បាន ២-៣ នាទី បន្ទាប់មកអង្គុយចុះ។ បន្ទាប់ពីអង្គុយរួចចំណាយពេលដកដង្ហើមឱ្យបានវែងៗប្រហែលជា ២-៣នាទីបន្ថែមទៀត សកម្មភាពនេះនឹងជួយឱ្យអុកស៊ីសែនដឹកទៅកោសិកា ជួយធ្វើឱ្យឈាមរត់បានល្អជួយឱ្យរាងកាយភ្ញាក់ និងសុខស្រួលខាងវិញ្ញាណ។ ។

របៀបធ្វើគឺសាមញ្ញ ៖ បន្ទាប់ពីអង្គុយឡើងដកដង្ហើមយឺតៗ សង្កត់វាពីរបីវិនាទី បន្ទាប់មកដកដង្ហើមចេញទាំងស្រុង។ ធ្វើម្តងទៀតប្រហែល ២០-៤០ ដងរៀងរាល់ព្រឹក។

២. ផឹកទឹកឱ្យបានខ្ជាប់ខ្ជួននៅពេលព្រឹកពេលអ្នកភ្ញាក់ពីគេង

Main Qimg B871fb836cce21f670b9ac232fc7da9d

ទឹកជាប្រភពនៃជីវិត បើគ្មានទឹកទេជីវិតរបស់យើងនឹងហត់នឿយ ដូច្នេះទម្លាប់នៃការផឹកទឹកមួយកែវរាល់ព្រឹក នឹងជួយថែរក្សាសុខភាពរបស់យើង។ ក្រោកពីគេងពេលព្រឹក និងផឹកទឹកមួយកែវ នោះគឺជាគន្លឹះ ដើម្បីសុខភាពកាត់បន្ថយជំងឺជាច្រើន។

យើងដឹងហើយថា បន្ទាប់ពីគេងលក់ស្កប់ស្កល់មួយយប់ រាងកាយងាយនឹងខ្សោះជាតិទឹក។ ប្រសិនបើអ្នកមិនផឹកទឹកទេ រាងកាយរបស់អ្នកនឹងប្រែជាស្ងួតដូចរុក្ខជាតិក្នុងអំឡុងពេលគ្រោះរាំងស្ងួត។

ការទទួលទានទឹកមួយកែវនៅពេលនេះ ពិតជាមានអត្ថប្រយោជន៍ណាស់ សម្រាប់រាងកាយក្នុងការបំពេញបន្ថែមជាតិទឹក។ ទន្ទឹមនឹងនេះ វាក៏ជួយសម្អាតក្រពះផងដែរ។ ការផឹកទឹកនៅពេលភ្ញាក់ពីគេង ក្រពះ និងអារម្មណ៍ផ្សេងទៀតនៃរាងកាយរបស់អ្នកអាចរំលាយអាហារពេលព្រឹកបានប្រសើរជាងមុន។ លើសពីនេះទៅទៀត ការផឹកទឹកមួយកែវដើម្បីធ្វើឱ្យមាត់របស់អ្នកត្រជាក់នឹងធ្វើឱ្យអ្នកភ្ញាក់ ទទួលបានអារម្មណ៍ជ្រះថ្លាបន្ទាប់ពីគេងបានយូរ។

៣. ធ្វើចលនាពោះវៀនរាល់ថ្ងៃពេលព្រឹក

Screen Shot 2021 02 16 At 5.58.24 PM

តើអ្នកមានទម្លាប់បន្ទោរបង់នៅពេលព្រឹកទេ បើមិនអ៊ីចឹងចូរបង្កើតទម្លាប់បន្ទោរបង់នៅពេលព្រឹកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលទម្លាប់ល្អពេលព្រឹកត្រូវបានបង្កើតឡើង វានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកពេញមួយជីវិត។

អាហារស្ថិតនៅក្នុងខ្លួនក្នុងពេលគេងរបស់យើ ងបន្ទាប់ពីការរំលាយអាហារមួយយប់ប្រសិនបើមិនបានលុបចោលទាន់ពេលវេលាទេ វានឹងកកកុញនៅក្នុងខ្លួនដែលនឹងធ្វើឱ្យមុខងាររំលាយអាហារមានបន្ទុកកាន់តែធ្ងន់។

មនុស្សជាច្រើនបាននិយាយថា ពួកគេបានដឹងរឿងនេះរួចហើយ ប៉ុន្តែមិនចាំបាច់បន្ទោបង់នៅពេលនោះទេ។ វាមិនអីទេប្រសិនបើអ្នកចង់បានអ្នកអាចធ្វើវាបានដោយការអនុវត្តបន្តិចម្តងៗ។ ក្នុងរយៈពេលវែងវានឹងក្លាយជាទម្លាប់។

ឧទាហរណ៍ អ្នកអាចញុំាអាហារដែលមានជាតិសរសៃច្រើនដូចជា ស្ពៃ ដំឡូងផ្អែម និងគ្រាប់ធញ្ញជាតិផ្សេងៗទៀត។ ថាតើពេលណាទម្លាប់បត់ជើងតូចក្នុងពេលតែមួយនឹងក្លាយជារឿងធម្មតាហើយ។

៤. ខ្ពុរមាត់ជាមួយទឹកអំបិលក្តៅ

Salt Water Gargle

បន្ទាប់ពីមួយយប់បាក់តេរីនៅក្នុងមាត់នឹងកើនឡើងច្រើន។ ដូច្នេះបន្ទាប់ពីភ្ញាក់ពីគេងអ្នកគួរតែលាងជម្រះមាត់របស់អ្នកជាមួយទឹកអំបិលក្តៅៗ ដើម្បីជួយឱ្យដំណើរការលាងមាត់មានដំណើរការល្អប្រសើរជាងមុនការពារជំងឺមាត់ធ្មេញ។

៥. ធ្វើលំហាត់ប្រាណស្រាល

5 Light Exercise Routines You Can Do At Home Reduce Heart Attack

អ្នកមិនចាំបាច់ធ្វើលំហាត់ប្រាណខ្លាំងក្លាមុនពេលញុំាអាហារពេលព្រឹកនោះទេ ប៉ុន្តែការធ្វើចលនាដងខ្លួនរបស់អ្នក សូម្បីតែបន្តិចក៏ដោយគឺជាវិធីដ៏ល្អដើម្បីជួយលំហូរឈាមរបស់អ្នក និងឡើងកម្តៅរាងកាយ។

គ្រាន់តែធ្វើការលាតសន្ធឹងពីរបី ឬរាំលេងតាមបទចម្រៀងដែលអ្នកចូលចិត្ត នេះក៏ជាការហាត់ប្រាណដែលជួយពន្យឺតសរសៃបានយ៉ាងប្រសើរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok