ទម្លាប់ ១៣ យ៉ាងដែលមនុស្សភាគច្រើនយល់ច្រឡំថា គ្មានគ្រោះថ្នាក់

មនុស្សគ្រប់គ្នាបានដឹងហើយថាការចូលគេងយប់ជ្រៅ និងការញ៉ាំអាហារច្រើនពេកមិនល្អសម្រាប់សុខភាពទេ។ ប៉ុន្តែពេលខ្លះសូម្បីតែទម្លាប់ដែលមនុស្សយើងគិតថាគ្មានគ្រោះថ្នាក់សោះក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងដែរ។ តើអ្នកដឹងទេថាអ្នកអាចទៅមន្ទីរពេទ្យបានប្រសិនបើអ្នកខ្ទប់ខ្យល់កណ្តាស់?

យោងតាមគេហទំព័រ Bright Side បានចងក្រងនូវបញ្ជីទម្លាប់ដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែពិតជាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពរបស់យើង។

1. ខ្ទប់ខ្យល់នៅពេលកណ្តាស់

13 Habits We Mistakenly Considered Harmless

© Depositphotos © Depositphotos

អ្វីដែលទទួលរង: ប្រព័ន្ធដកដង្ហើម សរសៃឈាម និងខួរក្បាល និងក្នុងករណីធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់បំពង់អាហារ។

មុខងារសំខាន់នៃការកណ្តាស់គឺកម្ចាត់បាក់តេរី វីរុស និងភាគល្អិតធូលី។ នៅពេលអ្នកខ្ទប់ខ្យល់ក្នុងពេលកណ្តាស់ បានន័យថាអ្នកបិទមិនឱ្យបាក់តេរី និងវីរុស ចេញពីរាងកាយទេ។ តែមិនត្រឹមតែប៉ុណ្ណឹងទេ។ ស្រមៃមើលថាតើមានអ្វីអាចកើតឡើងប្រសិនបើអ្នកព្យាយាមកណ្តាស់ដោយបច្ចេញខ្យល់ខ្លាំងហើយបែជាប្រឹងរាំងខ្ទប់។

ភាពដូចគ្នាកើតឡើងនៅខាងក្នុងច្រមុះរបស់អ្នក កំលាំងខ្យល់ទាំងមូលនៃការកណ្តាស់ថយក្រោយហើយអាចធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់អ្នក បង្កើនសម្ពាធឈាម និងថែមទាំងធ្វើឱ្យខូចបំពង់អាហារផងដែរ។

2. ប្រើឈើចាក់ធ្មេញ

13 Habits We Mistakenly Considered Harmless

© Depositphotos

អ្វីដែលទទួលរង: អញ្ចាញធ្មេញ។

ពេទ្យធ្មេញមិនណែនាំឱ្យប្រើឈើចាក់ធ្មេញឡើយ។ ឈើចាក់ធ្មេញនឹងបំផ្លាញអញ្ចាញធ្មេញរបស់អ្នក។ ហើយការប្រើឈើចាក់ធ្មេញមិនមែនជាវិធីល្អក្នុងការសម្អាតមាត់ធ្មេញរបស់អ្នកនោះទេ។ ដើម្បីឱ្យមាត់ធ្មេញរបស់អ្នកស្អាតសូមប្រើអំបោះសម្អាតធ្មេញ (ប៉ុន្តែអ្នកគួរតែរៀនធ្វើវាអោយបានត្រឹមត្រូវជាមុនសិន) ។

3. ដេកផ្កាប់មុខលើខ្នើយ

13 Habits We Mistakenly Considered Harmless

© Depositphotos

អ្វីដែលទទួលរង: មានបញ្ហាដល់ការដកដង្ហើម ឈាមរត់ ខួរឆ្អឹងខ្នង និងស្បែកមុខ។

នៅពេលអ្នកដេកផ្កាប់មុខដំបូងហាក់ដូចជាស្រួល ប៉ុន្តែវាផ្តល់គ្រោះថ្នាក់បើអ្នកដេកផ្កាប់មុខនៅលើខ្នើយ។ នៅក្នុងទីតាំងនេះការដកដង្ហើមពិបាកណាស់​ កញ្ចឹងកស្ថិតក្នុងទីតាំងខុសពីធម្មជាតិ ចរន្តឈាមរត់កាន់តែយ៉ាប់យ៉ឺន ហើយធ្វើឱ្យកញ្ចឹងកមានគ្រោះថ្នាក់។ ក្រៅពីនេះគ្រូពេទ្យព្រមានថាអាចធ្វើឱ្យមានស្នាមជ្រីវជ្រួញនៅលើស្បែកមុខបន្ទាប់ពីគេងនៅក្នុងទីតាំងនេះ ហើយស្នាមនេះវានឹងមិនបាត់វិញឡើយ។

4. បកសំបកផ្កាឈូករ័ត្នដោយប្រើមាត់

13 Habits We Mistakenly Considered Harmless

© Depositphotos © Depositphotos

អ្វីដែលទទួលរង: ធ្មេញ និងប្រមាត់។

គ្រាប់ផ្កាឈូករ័ត្នមានរសជាតិឆ្ងាញ់ និងមានប្រយោជន៍។ ប៉ុន្តែបើយើងញ៉ាំគួរតែបកសំបកដោយប្រើដៃ ហើយសូមកុំប្រើធ្មេញរបស់អ្នកបកសំបក។ ដោយសារតែពេទ្យធ្មេញជួបបទពិសោធន៍ជាមួយអ្នកខូចខាតធ្មេញសារតែញ៉ាំគ្រាប់ផ្កាឈូករ័ត្ន។ ចំពោះអ្នកដែលមានបញ្ហាប្រមាត់មិនគួរបរិភោគឡើយ ហើយចំនួនកាឡូរីរបស់វាគឺច្រើនជាង ៥០០ កាលឡូរីក្នុង ១០០ ក្រាម។

5. ចូលចិត្តបៀបប៊ិច

13 Habits We Mistakenly Considered Harmless

© Depositphotos

អ្វីដែលទទួលរង: ធ្មេញ អញ្ចាញធ្មេញ និងមាត់។

មនុស្សដែលចូលចិត្តបៀមប៊ិច ខ្មៅដៃ ប្រដាប់គៀបក្រដាស និងវត្ថុរឹងផ្សេងៗទៀតច្រើនតែមានបញ្ហាមាត់ធ្មេញ។ ដោយសារតែវាអាចធ្វើឱ្យអ្នកអាចឆ្លងរោគប្រសិនបើអ្នកធ្វើបែបនេះ។

6. ពន្យារពេលយូរទៅបន្ទប់ទឹក

13 Habits We Mistakenly Considered Harmless

© Depositphotos

អ្វីដែលទទួលរង: តម្រងនោម ប្រព័ន្ធទឹកនោម និងពោះវៀន។

កាលពីខែមិថុនាឆ្នាំ ២០១៨ អ្នកលេងហ្គេមអនឡាញវ័យក្មេងម្នាក់មកពីចក្រភពអង់គ្លេសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់បានចំណាយពេល ៨ ម៉ោងក្នុងការលេងហ្គេមដោយមិនបានឈប់សម្រាក។

ពោះវៀននិងប្លោកនោមរបស់គាត់ហើមខ្លាំងដែលធ្វើឱ្យគ្រូពេទ្យគិតថាគាត់មានដុំមហារីក។ គ្រូពេទ្យទាំងអស់យល់ស្រប៖ អ្នកមិនគួរទប់នោម ឬទប់លាមកឡើយ ព្រោះប្រសិនបើអ្នកធ្វើបែបនេះនឹងធ្វើឱ្យឈឺសាច់ដុំដែលអាចបណ្តាលឱ្យមានការឆ្លងមេរោគនិងទល់លាមក ឬទល់នោម។

7. កក់សក់របស់អ្នកជាមួយទឹកក្តៅ

13 Habits We Mistakenly Considered Harmless

© Depositphotos

អ្វីដែលទទួលរង: សរសៃឈាមខួរក្បាល និងស្បែកក្បាល។

ប្រសិនបើអ្នកចូលចិត្តងូតទឹកក្តៅផ្កាឈូក អ្នកគួរតែបញ្ឈប់ការងូតទឹកបែបនេះហើយ។ ទីមួយវាអាចបណ្តាលឱ្យឈឺក្បាល និងវិលមុខ។ ហើយទីពីរទឹកក្តៅរំញោចមុខងាររបស់ក្រពេញផលិតជាតិប្រេងនៅលើស្បែកក្បាលដែលធ្វើឱ្យសក់របស់អ្នកកខ្វក់។

8. ការប៉ះស្បែកមុខ និងត្រដុសភ្នែក

13 Habits We Mistakenly Considered Harmless

© Depositphotos

អ្វីដែលទទួលរង: ស្បែកមុខ និងភ្នែក។

ប្រសិនបើអ្នកប៉ះមុខរបស់អ្នកដោយដៃរបស់អ្នកញឹកញាប់អ្នកអាចទទួលរងការឆ្លងមេរោគផ្សេងៗគ្នាបង្កឱ្យកើតមុន រោគសើរស្បែក និងមានច្រើនទៀត។ ប្រសិនបើអ្នកត្រដុសភ្នែករបស់អ្នក អាចបង្កឱ្យកើតជំងឺរលាកដែលជាជំងឺឆ្លងមិនល្អមួយដែលពាក់ព័ន្ធនឹងការរលាក ហូរទឹកភ្នែក ភ្នែកក្រហម និងចាញ់ពន្លឺ។

9. គេងអានសៀវភៅ

13 Habits We Mistakenly Considered Harmless

© Depositphotos © Depositphotos

អ្វីដែលទទួលរង: ភ្នែក ខួរឆ្អឹងខ្នង និងស្បែកក។

នៅពេលអ្នកអានសៀវភៅនៅលើគ្រែ សូមអនុវត្តតាមវិធីទាំងនេះ៖

-កុំអានសៀវភៅនៅជិតភ្នែកពេក។

-កុំកោងខ្នង និងងាកក។

-កុំអានសៀវភៅដោយការដេកចំហៀង ចម្ងាយទៅសៀវភៅនឹងផ្លាស់ប្តូររហូតហើយភ្នែករបស់អ្នកនឹងត្រូវធ្វើការងារច្រើន។

-កុំដេកអានសៀវភៅដាក់លើក្បាលពោះ អ្នកអាចធ្វើឱ្យមានបញ្ហាខួរឆ្អឹងខ្នងតាមរបៀបនេះ។

វាស្តាប់ទៅដូចជាតឹងតែងណាស់គ្រាន់តែដេកអាចសៀវភៅសោះ! ប៉ុន្តែសូមចាំថាភាគច្រើននៃមុខងារទាំងនេះអាចនាំឱ្យមានការវិវត្តនៃស្នាមជ្រួញនៅលើកញ្ចឹងករបស់អ្នកផងដែរ។

10. លិឍ និងផ្លុំលើមុខរបួសតូច

13 Habits We Mistakenly Considered Harmless

© Depositphotos © Depositphotos

អ្វីដែលទទួលរង: ដំណើរការព្យាបាល។

តើអ្នកចង់ធ្វើអ្វីមុនដំបូងនៅពេលដែលអ្នកមុតលើម្រាមដៃ? ផ្លុំលើវា ឬលិឍវា? អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Harvard បានរកឃើញថាមានមីក្រូជីវសាស្ត្រជាង ៦០០ ប្រភេទដែលរស់នៅក្នុងមាត់មនុស្ស។

ក្នុងចំណោមសារពាង្គកាយទាំងអស់នេះតែងតែមាន staphylococci និង streptococci ។ ឈាមកកនៅលើមុខរបួសគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ពពួកមីក្រូជីវសាស្រ្តនេះរស់នៅ។ អ្នកគួរតែលាបថ្នាំទៅលើមុខរបួស បើមិនដូច្នេះទេវានឹងត្រូវការរយៈពេលយូរដើម្បីឱ្យជាសះស្បើយ។

11. ខ្សឹប

13 Habits We Mistakenly Considered Harmless

© Depositphotos

អ្វីដែលទទួលរង: រលកសំលេង និងក្រដាស់ត្រចៀក។

ការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្របានបង្ហាញថាមនុស្សភាគច្រើនបញ្ចេញសូរសម្លេងចម្លែករបស់ពួកគេនៅពេលខ្សឹប។ នេះបង្កើនឱកាសនៃការរងគ្រោះថ្នាក់ដល់ក្រដាស់ត្រចៀក។ នេះមានគ្រោះថ្នាក់ជាពិសេសសម្រាប់មនុស្សដែលនិយាយច្រើន។

12. ប្រើទូរស័ព្ទពេលចូលបន្ទប់ទឹក

13 Habits We Mistakenly Considered Harmless

អ្វីដែលទទួលរង: ទ្វារធំ និងអនាម័យទូទៅ។

វាមិនត្រឹមតែទូរស័ព្ទប៉ុណ្ណោះទេ សូម្បីតែកាសែត និងសៀវភៅក៏បង្កឱ្យមានគ្រោះថ្នាក់ដូចគ្នា។ នេះដោយសារតែការអង្គុយនៅលើបង្គន់លើសពី ៥ នាទីបង្កើនសម្ពាធក្នុងសរសៃឈាមវ៉ែនរបស់អ្នក។ ហើយមូលហេតុដែលទូរស័ព្ទបង្កគ្រោះថ្នាក់ជាងគេនោះគឺដោយសារតែយើងនឹងមិនទុកវាចោលនៅក្នុងបន្ទប់ទឹកពេលណារួចរាល់ទេ។ ផ្ទុយទៅវិញយើងយកវាទៅជាមួយយើងរួមជាមួយទាំងបាក់តេរីផងដែរ។

បន្ថែមពិសេស៖ ការប្រើសំឡីត្បាល់ច្រមុះ

13 Habits We Mistakenly Considered Harmless

ទោះបីជាអ្នកជំនាញជាច្រើនមិនបានណែនាំឱ្យប្រើរបស់អ្វីមួយត្បាល់ច្រមុះរបស់អ្នកក៏ដោយក៏មានករណីខ្លះប្រើសំឡីត្បាល់ច្រមុះគឺប្រសើរជាងការប្រើម្រាមដៃ​ ឬដំណោះស្រាយផ្សេងទៀត។

-ប្រសិនបើអ្នកធ្លាប់វះកាត់ ឬកែច្រមុះ ការញើសសំបោរចេញពីច្រមុះគឺគួរតែប្រើសំឡីត្បាល់ព្រោះប្រសិនបើអ្នកញើសដោយប្រើកម្លាំងខ្លាំងវាអាចនឹងបង្កឱ្យហូរឈាម ឬអាក្រក់ជាងនេះបង្កឱ្យខូចខាតផ្នែកមួយចំនួនដែលនឹងតម្រូវឱ្យអ្នកត្រូវវះកាត់ ឬធ្វើច្រមុះម្តងទៀត។

-នៅពេលដែលអ្នកត្រូវការសម្អាតច្រមុះរបស់អ្នកឱ្យស្អាត ដោយមិនចាំបាច់លូកចូលជ្រៅ។ ក្នុងករណីនេះអ្នកគ្រាន់តែប្រើសំឡីត្បាស់រន្ធច្រមុះគឺជាដំណោះស្រាយគ្រប់គ្រាន់។

ប្រយ័ត្ន៖ ការប្រើសំឡីត្បាល់ច្រមុះរបស់អ្នកជ្រៅពេកក៏អាចបណ្តាលឱ្យមានរបួសដែរ ដូច្នេះហើយសូមមានការប្រុងប្រយ័ត្នផង។

តើទម្លាប់អាក្រក់ខាងលើនេះអ្នកធ្លាប់ធ្វើដែរឬទេ? សូមកែប្រែទម្លាប់ទាំងនេះចេញផង និងស៊ែរចែករំលែកចំនេះដឹងនេះ!

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside