នៅពេលថ្លើមរបស់អ្នកមានបញ្ហា វាច្រើនតែមានស្នាមអុជខ្មៅនៅផ្នែកទាំង ៣ នៃរាងកាយ ប្រសិនបើអ្នកឃើញវាអ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ កុំឱ្យហួសពេល នាំឱ្យស្ដាយក្រោយ។
១. មុខខ្មៅ
ប្រសិនបើអ្នកមានអារម្មណ៍ថា ក្នុងអំឡុងពេលនេះ មុខរបស់អ្នកកាន់តែខ្មៅ និងអាក្រក់ទៅៗ សូមប្រញាប់ទៅជួប និងពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់។ ព្រោះនេះអាចជាសញ្ញាមួយបង្ហាញថា ថ្លើមរបស់គាត់កំពុងរងការខូចខាតត្រូវការការពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។
មូលហេតុនៃស្ថានភាពនេះ គឺដោយសារតែថ្លើមតែងតែដើរតួនាទីសំខាន់ក្នុងការរំលាយអាហារជាតិដែក ហើយជាតិដែកច្រើនតែប្រមូលផ្តុំនៅក្នុងថ្លើម។ ប្រសិនបើកោសិកាថ្លើមត្រូវបានបំផ្លាញ មាតិកាជាតិដែកដែលផ្ទុកនៅក្នុងកោសិកាថ្លើម នឹងងាយហូរចេញតាមសរសៃឈាម បង្កើនមាតិកាជាតិដែកនៅក្នុងឈាមធ្វើឱ្យស្បែករិល និងខ្មៅ និងកាន់តែមានសភាពអាក្រក់ឡើងៗ។
២. ស្នាមខ្មៅនៅលើក្រចក
យោងទៅតាមអ្នកជំនាញខាងឱសថបូព៌ាបានឱ្យដឹងថា ថ្លើមមនុស្សតែងតែទទួលខុសត្រូវចំពោះសរសៃពួរសាច់ដុំ ដូច្នេះក្រចក គឺជាផ្នែកមួយនៃសរសៃពួរនៃរាងកាយ។ នៅពេលថ្លើមរបស់អ្នកបង្កើតជាតិពុល ជាទូទៅមានសញ្ញាច្បាស់លាស់នៅលើក្រចករបស់អ្នក។
ប្រសិនបើអ្នកឃើញផ្ទៃក្រចករលោងពណ៌ផ្កាឈូកភ្លឺថ្លា មានន័យថា ក្រចកមានសុខភាពល្អ ថ្លើមក៏មានដំណើរការល្អដែរ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមានឆ្នូតលឿង ត្នោត ឬខ្មៅមិនស្មើគ្នានៅលើក្រចកវាមានន័យថា ថ្លើមរបស់អ្នកកំពុងតែមានបញ្ហា វាជាការល្អបំផុតដែលត្រូវទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យសុខភាពភ្លាមៗ។
៣. រង្វង់ខ្មៅនៅក្រោមភ្នែក
រន្ធភ្នែករបស់មនុស្ស គឺឆាប់បង្ហាញចេញមកខ្លាំង ដូចជានៅពេលអ្នកគេងយឺត ការគេងមិនគ្រប់គ្រាន់ វានឹងលេចឡើងភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគេងធម្មតា ហើយនៅតែមានរង្វង់ខ្មៅលេចចេញមក វាជារោគសញ្ញានៃជំងឺរ៉ាំរ៉ៃមួយចំនួន។
មូលហេតុនៃស្ថានភាពនេះ គឺថ្លើមជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរំលាយអាហារជាតិដែក ជាធម្មតានៅក្នុងថ្លើមមានការប្រមូលផ្តុំជាតិដែក ប្រសិនបើកោសិកាថ្លើមត្រូវបានបំផ្លាញជាតិដែកនៅក្នុងកោសិកាថ្លើមនឹងធ្លាយចូលទៅក្នុងសរសៃឈាម បង្កើនជាតិដែកបន្ថែមទៀត នោះឈាមបណ្តាលឱ្យស្បែកខ្មៅ។ ហេតុដូច្នេះហើយ នៅពេលដែលអ្នកឃើញរង្វង់ខ្មៅនៅក្រោមភ្នែកវាជារោគសញ្ញាដែលអ្នកត្រូវតែយកចិត្តទុកដាក់ និងពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញឱ្យបានមត់ចត់៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok