ការទទួលទានអាហារដែលមានជាតិស្ករខ្ពស់នឹងធ្វើឱ្យអ្នកងាយនឹងឡើងទម្ងន់។ ទោះយ៉ាងណាផ្លែឈើទាំង ៣ប្រភេទនេះ មានជាតិស្ករទាប អ្នកអាចធានាបានទាំងស្រុងក្នុងការបរិភោគដោយមិនចាំបាច់បារម្ភពីការធាត់។
A. ផ្លែឈើផ្អែម ៤ ប្រភេទ ប៉ុន្តែមានជាតិស្ករតិច
១. ស្ត្រប៊ឺរី
ស្ត្រប៊ឺរី ជារសជាតិផ្អែម និងជូរគួរឱ្យទាក់ទាញ និងមានជាតិស្ករទាបដែលមានតែប្រហែល ៥% ប៉ុណ្ណោះ។ ដូច្នេះអ្នកពិតជាអាចញុំាផ្លែឈើនេះបានក្នុងពេលសម្រកទម្ងន់។ តែទោះយ៉ាងណាអ្នកគួរញុំាផ្លែស្ត្រប៊េរី និងទឹកដោះគោ…ព្រោះវាអាចធ្វើឱ្យអ្នកឡើងទម្ងន់បានរហ័ស។
២. ត្រសក់ស្រូវ
ត្រសក់ស្រូវ មានរសជាតិផ្អែមមុត ប៉ុន្តែមាតិកាស្ករទាបណាស់។ ផ្លែឈើនេះមានផ្ទុកជាតិទឹករហូតដល់ ៩២% មាតិកាស្ករតិចជាង ១០% ។ ត្រសក់ស្រូវ ១០០ ក្រាមមានតែ ២៦ កាឡូរី និង ៦.២ ក្រាមនៃកាបូអ៊ីដ្រាត។ តែយ៉ាងណាការទទួលទានត្រសក់ស្រូវជាប់ជាប្រចាំ នឹងធ្វើឱ្យអណ្តាតស្ងួត ក្តៅ ទល់លាមក និងបាត់បង់ចំណង់អាហារ ...។
៣. ឪឡឹក
ផ្លែឪឡឹកក៏ជាផ្លែឈើត្រជាក់នៅរដូវក្តៅដ៏ពេញនិយមផងដែរ។ បរិមាណជាតិស្ករនៅក្នុងឪឡឹក គឺប្រហាក់ប្រហែលនឹងផ្លែប័រតិចជាង ១០% ។ បើប្រៀបធៀបទៅនឹងផ្លែឪឡឹកដទៃទៀត បរិមាណវីតាមីន A និងប៉ូតាស្យូមនៅក្នុងឪឡឹកគឺខ្ពស់ជាង។ ការបរិភោគផ្លែឪឡឹកមានឥទ្ធិពលធ្វើឱ្យត្រជាក់ កាត់បន្ថយកម្តៅ បំពេញជាតិទឹកបន្ថែមដល់រាងកាយ រក្សាលំនឹងសម្ពាធឈាម និងការពារភ្នែក។
ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរបរិភោគផ្លែឪឡឹកច្រើនពេកទេ ព្រោះវាអាចបណ្តាលឱ្យហើមពោះ។ អ្នកដែលមានជំងឺទឹកនោមផ្អែមមិនគួរបរិភោគផ្លែឪឡឹកទេព្រោះសន្ទស្សន៍គ្លីសេម៉ីចនៃផ្លែឈើនេះមានចំនួន ៧០ - សន្ទស្សន៍គ្លីសេកមានកម្រិតខ្ពស់។ ប្រសិនបើអ្នកញុំាតែបរិមាណតិចតួច ជាមួយអាហារច្រើនក្នុងមួយថ្ងៃ ហើយកុំបរិភោគលើសពី ១០០ ក្រាម / ថ្ងៃ។
៤. ស្វាយ
ផ្លែស្វាយគឺជាផ្លែឈើត្រូពិកដែលមិនមានជាតិស្ករច្រើនពេកទេ មានតែប្រមាណ ៧% ប៉ុណ្ណោះក្នុង ១០០ ក្រាម។ ក្រៅពីនេះវាផ្តល់នូវកាឡូរីល្មម (៣៥ កាឡូរី / ១០០ ក្រាម) និងជាតិសរសៃច្រើន (១,៣ ក្រាម) ។
B. ផ្លែឈើ ៣ មុខមិនផ្អែម តែមានជាតិស្ករខ្ពស់
១. ផ្លែស្រកានាគ
ជាធម្មតាផ្លែស្រកានាគមានរសជាតិផ្អែមស្រាល តែកម្រិតជាតិស្កររបស់វាឡើងដល់ ១៤% / ១០០ ក្រាម។ ក្នុងនោះ ៧០-៨០% គឺជាជាតិគ្លុយកូសដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។
២. ផ្លែ ផាសិន
មនុស្សជាច្រើនប្រហែលជាគិតថាផ្លែផាសិនមានរសជាតិជូរ ដូច្នេះវាផ្ទុកជាតិស្ករតិច។ តាមពិតមាតិកាស្ករនៅក្នុងផាសិនឡើងដល់ ១៣ ភាគរយ មិនមែនទាបជាងផ្លែស្រកានាគទេ។
៣. ផ្លែទាបបារាំង
អ្នករាល់គ្នាដឹងថាផ្លែទាបបារាំងមានរសជាតិជូរ មានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ។ ទោះបីមិនផ្អែមតែយ៉ាងណាក៏ដោយ កម្រិតនៃជាតិស្កររបស់ផ្លែឈើនេះខ្ពស់ណាស់គឺឡើងដល់ ២២%ឯណោះ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok