របស់៣យ៉ាងនេះ សំខាន់ណាស់សម្រាប់ជីវិតប្រចាំថ្ងៃ ប៉ុន្តែបើអាចកាត់បន្ថយការប្រើប្រាស់បាន វានឹងល្អសម្រាប់សុខភាពរបស់អ្នក

បើទោះបីជារបស់ ៣ យ៉ាងខាងក្រោមនេះ វាសារៈសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សយើងយ៉ាងណាក៏ដោយ ប៉ុន្តែវាក៏ជះឥទ្ធិពលអាក្រក់ខ្លាំងដល់សុខភាពយើងផងដែរ។

ដូច្នេះ អ្នកគួរតែកំណត់ការប្រើប្រាស់ឱ្យបានត្រឹមត្រូវ បើអាចកាត់បន្ថយ និងទុកវាឱ្យនៅឆ្ងាយពីខ្លួនរបស់អ្នកបានកាន់តែច្រើន វានឹងកាន់តែល្អសម្រាប់សុខភាព។

១. ទូរស័ព្ទ - ការកើនឡើងហានិភ័យនៃជំងឺមហារីកបំផ្លាញចក្ខុវិស័យ

Media Handler

ការពិតដែលថាមនុស្សត្រូវបានប៉ះពាល់នឹងពន្លឺពណ៌ខៀវជាទៀងទាត់ ពីអំពូលនៃទូរស័ព្ទ នឹងបង្កើនហានិភ័យនៃជំងឺមហារីក ឬក្រពេញប្រូស្តាត។

យោងតាមអ្នកស្រាវជ្រាវមកពីប្រទេសអេស្ប៉ាញ ដែលវាស់វែងពីការប៉ះពាល់នឹងពន្លឺពណ៌ខៀវ មនុស្សដែលប្រឈមនឹងពន្លឺពណ៌ខៀវសិប្បនិម្មិតជាច្រើននៅខាងក្រៅ ពេលយប់អាចប្រឈមនឹងជំងឺមហារីកសុដន់ ១,៥ ដង និងមហារីកក្រពេញប្រូស្តាត ២ ដងប្រៀបធៀបនឹងមនុស្សដែលមិនសូវស្គាល់ប៉ះពាល់នឹងពន្លឺនេះ។

លើសពីនេះទៀត ការប៉ះពាល់នឹងពន្លឺជាប្រចាំនៅលើទូរស័ព្ទ នឹងជួយកាត់បន្ថយការមើលឃើញរបស់អ្នក ក៏អាចធ្វើឱ្យឆាប់ងងឹតភ្នែកថែមទៀតផង។

២. ទូរទស្សន៍ - ការកើនឡើងហានិភ័យនៃការស្លាប់ និងភាពគ្មានកូនចំពោះបុរស

Screen Shot 2021 03 15 At 10.58.55 AM

យោងតាមការសិក្សាលើអ្នកចូលរួមជាង ១៣.០០០ នាក់ ដែលបានចុះផ្សាយក្នុងទិនានុប្បវត្តិសមាគមបេះដូងអាមេរិក បានរកឃើញថាផលប៉ះពាល់នៃការមើលទូរទស្សន៍ធ្វើឱ្យអ្នកប្រឈមនឹងការស្លាប់មុនអាយុ។

មនុស្សពេញវ័យ ជាមធ្យមចំណាយពេល ៣ ម៉ោង ឬច្រើនជាងនេះក្នុងមួយថ្ងៃ ក្នុងការមើលទូរទស្សន៍អាចបង្កើនហានិភ័យទ្វេដងនៃការស្លាប់មុនអាយុ បើប្រៀបធៀបនឹងមនុស្សវ័យក្មេង។

ទោះយ៉ាងណា ហានិភ័យនេះក៏ទាក់ទងនឹងកត្តាដូចជា កត្តាអាយុ ភេទ និងកត្តារបៀបរស់នៅដូចជា ការជក់បារី ការធាត់ និងរបបអាហារជាដើម។ ក្រៅពីនេះ ការសិក្សាក៏បានបង្ហាញផងដែរថា បុរសដែលមើលទូរទស្សន៍ច្រើននឹងបន្ថយការមានកូន។

៣. កុំព្យូរទ័រ - ការខូចខាតចក្ខុវិស័យ ការកើនឡើងនៃជំងឺវង្វេង ការខ្សោះជីវជាតិ និងថមថយសម្រស់

B0dc355a0c85f418564f271957

សម្រាប់អ្នកដែលធ្វើការនៅការិយាល័យ ច្រើនតែទាក់ទងកុំព្យូទ័រញឹកញាប់។ ការពិតដែលថា អ្នកអង្គុយយូររាល់ថ្ងៃរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃជាមួយកុំព្យូទ័រ មានន័យថា មានតែដៃ ក និងម្រាមដៃរបស់យើងប៉ុណ្ណោះ ដែលជាសកម្មភាពជះឥទ្ធិពលដល់សាច់ដុំដៃជានិច្ច។

ទន្ទឹមនឹងនេះដែរ នៅពេលដែលយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយអេក្រង់កុំព្យូទ័រ វាបណ្តាលឱ្យខូចខាតផ្នែកចក្ខុ។

ក្រៅពីនេះ បើយោងតាមអ្នកចិត្តវិទ្យាជនជាតិអាមេរិក - លោក Michael Pietrus បាននិយាយថា មានកត្តាជម្រុញជាច្រើននៃកុំព្យូទ័រ ដែលធ្វើឱ្យយើងបាត់បង់ការផ្តោតអារម្មណ៍ ហើយមិនដំណើរហេតុនេះនឹងនាំឱ្យមានភាពស្លេកស្លាំងកើនឡើង។

លើសពីនេះទៅទៀត ទោះបីអេឡិចត្រូម៉ាញ៉េទិចនៃកុំព្យួទ័រ និងទូរស័ព្ទមិនប៉ះពាល់ដល់រាងកាយមនុស្សច្រើនពេក ប៉ុន្តែសម្រាប់អ្នកដែលធ្វើការជាមួយកុំព្យូទ័រច្រើនពេក ច្រើនតែមានសញ្ញានៃភាពខ្មៅជ្រីវជ្រួញ និងខ្វះភាពរឹងមាំ៕

ប្រភព ៖​ Phunutoday / ប្រែសម្រួល ៖ Knongsrok