ការពិតនៃអាហារកខ្វក់តែងតែជាប្រធានបទដ៏ក្តៅគគុក ដែលបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើន។ មានអាហារ និងភេសជ្ជៈដែលដាក់លក់នៅលើទីផ្សារដែលមិនមានអនាម័យបំផុត ប៉ុន្តែវាបែរជាអាហារ និងភេសជ្ជៈ ដែលមានភាពទាក់ទាញ និងជាចំណូលចិត្តរបស់មនុស្សជាច្រើន។
១. តែគុជទឹកដោះគោ
តែគុជទឹកដោះគោ គឺជាភេសជ្ជៈដ៏ពេញនិយម ជាពិសេសសម្រាប់យុវវ័យសម័យនេះ ដែលតែងតែញុំាដើម្បីរំសាយផាពតានតឹង និងស្រេកឃ្លានផ្សេងៗ។
ទោះយ៉ាងណាក៏ដោយ អ្នកដែលប្រាកដថាផលិតផលតែទឹកដោះគោដែលកំពុងត្រូវបានលក់កាន់តែទូលំទូលាយ មានសុវត្ថិភាពឬក៏អត់? ក្នុងករណីជាច្រើន អាជីវកម្មភេសជ្ជៈទាំងនេះ ត្រូវបានអាជ្ញាធរដាក់ទណ្ឌកម្មចំពោះការប្រើប្រាស់គ្រឿងផ្សំ ដែលមិនស្គាល់ លាយគ្រឿងផ្សំបន្ថែមជាតិពុលផ្សេងៗដែលយើងមិនបានដឹង។
២. ស៊ុប
ស៊ុប គឺជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែលត្រូវបានគេចាត់ទុកថា ងាយស្រួលបរិភោគ មានជីវជាតិ និងសមស្របសម្រាប់កុមារតូចៗ។ ប៉ុន្តែនៅពីក្រោយស៊ុប បានលាក់អាថ៌កំបាំងជាច្រើនដែលមានមនុស្សតិចតួចណាស់ដែលដឹង។
យោងតាមគេហទំព័រ បុគ្គលិកភោជនីយដ្ឋានមួយចំនួនបានបង្ហាញថា ជាធម្មតាត្រូវបានរក្សាទុកនៅក្នុងធុងធំ ហើយមិនត្រូវបានរក្សាទុកឱ្យបានត្រឹមត្រូវនៅពេលយប់នោះឡើយ។
មិនត្រឹមតែប៉ុណ្ណឹងទេ នៅតាមភោជនីយដ្ឋានមួយចំនួន ក៏ឆ្លៀតយកសាច់ ឬបន្លែដែលនៅសល់មកកែច្នៃ និងចម្អិនធ្វើជាស៊ុបផងដែរ។ នៅពេលគ្រឿងផ្សំទាំងនេះ ត្រូវបានកម្ដៅឡើងបន្ថែម ក្លិនឈ្ងុយឆ្ងាញ់ និងគ្រឿងទេសវាពិបាកសម្រាប់អតិថិជនក្នុងការទទួលស្គាល់ថា ជាអាហារដែលមានសុវត្ថិភាពណាស់។
៣. អយស្ទ័រឆៅ
មានមនុស្សតិចណាស់ដែលដឹងថា អយស្ទ័រឆៅមានផ្ទុកនូវបាក់តេរីម្យ៉ាងហៅថា vibrio vulnificus ដែលអាចបណ្តាលឱ្យក្អួត និងរាក។ គ្មាននរណាម្នាក់អាចធានាបានថា អយស្ទ័រស្រស់ និងឆ្ងាញ់នៅលើតូបអាហាររបស់ភោជនីយដ្ឋាន ត្រូវបានរក្សាទុក រៀបចំ ឬបំពេញដោយបាក់តេរីនៅខាងក្នុងដែលយើងមិនបានដឹង។
៤. នំបញ្ចុកស្រុះ
ប្រសិនបើអ្នកញុំារបស់ទាំងនេះច្រើនពេក ស្រូបចូលរាងកាយបន្តិចម្តងៗ ក្នុងរយៈពេលយូរ សុខភាពអ្នកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាពិសេសផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដល់ស្រទាប់ពោះវៀន និងបណ្ដាលឱ្យដំបៅក្រពះ ខ្សោយថ្លើម ខ្សោយតម្រងនោម ឬអាចបណ្តាលឱ្យស្លាប់ក៏មានដែរ។
៥. សាឡាត់បន្លែឆៅ
បន្លែ ឬសាឡាត់ ពិតជាឆ្ងាញ់សម្រាប់មនុស្សដែលចូលចិត្ត ប៉ុន្តែនៅក្នុងភោជនីយដ្ឋាន ម្ហូបនេះប្រហែលជាមិនត្រូវបានលាងសម្អាតយ៉ាងហ្មត់ចត់ទេ ដែលបណ្តាលឱ្យដង្កូវ និងរុយជាច្រើនកកកុញ។ មិនត្រឹមតែប៉ុណ្ណឹងទេ ដើម្បីសន្សំសំចៃ ក៏លាយបន្លែកម្ទេចបន្លែដែលបានទិញនៅតាមទីផ្សារដែលមានបាញ់ថ្នាំ និងថ្នាំសម្លាប់សត្វល្អិតផងដែរ។
៦. ទឹកដូងក្លាស្សេ
ជាទឹកមួយដែលមានសុខភាពល្អបំផុត ទឹកដូងត្រូវបានមនុស្សជាច្រើនជ្រើសរើសយកមកទទួលទានជាប្រចាំ។ ទោះយ៉ាងណាក៏ដោយ អាជីវកម្មខ្នាតតូចមួយចំនួនចង់រកប្រាក់ចំណេញបានច្រើន ដូច្នេះពួកគេត្រាំដូងចាស់ដែលខូចនៅក្នុងស្ករគីមី ដើម្បីថែរក្សា ឬទុកដូងឱ្យបានកាន់តែយូរ។
ជាការពិតណាស់ ប្រសិនបើអ្នកទិញទឹកដូងប្រភេទទាំងនេះដោយមិនបានដឹងច្បាស់ អ្នកប្រើប្រាស់នឹងទទួលរងនូវផលវិបាកធ្ងន់ធ្ងរដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគេ ឬថែមទាំងឈឺទៀតផង។
៧. ទឹកអំពៅ
អាជីវកម្មជាច្រើន មិនបានយកចិត្តទុកដាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទេ គឺមិនបានលាងសម្អាតអំពៅឱ្យបានស្អាតល្អឡើយ។ ទន្ទឹមនឹងនេះដែរ ម៉ាស៊ីនកិនទឹកអំពៅ ច្រើនតែទុកចោលតាមផ្លូវធូលីជាប់នឹងរុយ ដែលជាកត្តាខ្វះអនាម័យយ៉ាងខ្លាំង។ លើសពីនេះទឹកកកដាក់ក្នុងទឹកអំពៅ ច្រើនតែធ្វើពីទឹកដែលមិនស្អាតល្អ ដូច្នេះទឹកអំពៅកាន់តែពិបាកធានាសុវត្ថិភាពជាងពេលណាទាំងអស់ ដោយសារតែបញ្ហាចម្បងទាំងនេះ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok