អត្ថប្រយោជន៍ ៧ យ៉ាងនឹងកើតឡើងចំពោះរាងកាយ ប្រសិនបើអ្នកញ៉ាំល្ហុងទំម្តងក្នុងមួយសប្តាហ៍

គ្រីស្តូហ្វ័រ កូឡំបឺសបានណែនាំទៅលើផ្លែល្ហុងថាជា“ ផ្លែឈើសួគ៌” ហើយវាសមហេតុផលនៅពេលយើងក្រឡេកមើលពីអត្ថប្រយោជន៍ទាំងអស់ដែលផ្តល់ដល់រាងកាយមនុស្ស។ ហើយវាមានរស់ជាតិផ្អែមឆ្ងាញ់ដែលធ្វើឱ្យវាល្អឥតខ្ចោះក្នុងការបរិភោគរៀងរាល់សប្តាហ៍ដើម្បីផ្តល់កម្លាំងដល់រាងកាយរបស់យើង។

យើងស្វែងរកអ្វីគ្រប់យ៉ាងនៃអត្ថប្រយោជន៍របស់ផ្លែល្ហុងជួយដល់រាងកាយរបស់យើងប្រសិនបើអ្នកញ៉ាំវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ៧ យ៉ាងដែលផ្តល់សុខភាពដល់រាងកាយរបស់យើង។

1. បញ្ចុះកូឡេស្តេរ៉ុល

ផ្លែឈើនេះសម្បូរជាតិសរសៃដែលជួយបញ្ចុះកូឡេស្តេរ៉ូលយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនរបស់វាជួយការពារជំងឺបេះដូង។

2. ជួយកម្ចាត់ពពួក Worm និងប៉ារ៉ាស៊ីត

ពពួក Worm និងប៉ារ៉ាស៊ីតអាចបណ្តាលឱ្យខូចខាតដល់រាងកាយរបស់អ្នកហើយវាជារឿងសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់។ ផ្លែល្ហុងជួយលុបបំបាត់ពពួកប៉ារ៉ាស៊ីតទាំងនេះចេញពីរាងកាយនៅពេលពួកវាបំបែកពងរបស់វា។ គ្រាប់របស់ល្ហុងក៏អាចមានអត្ថប្រយោជន៍ច្រើនដែរ។

3. ជួយបង្កើនភាពស៊ាំរបស់រាងកាយ

ផ្លែល្ហុងក៏មានផ្ទុកនូវវីតាមីន A, C និង E ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំ។ វាល្អសម្រាប់រាងកាយរបស់អ្នកនិងជួយរក្សាប្រព័ន្ធភាពស៊ាំឱ្យនៅដដែល។

4. ជួយកាត់បន្ថយការរលាក

ល្ហុងមានលក្ខណៈប្រឆាំងនឹងការរលាក។ ទាំងនេះពិតជាមានប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងស្បែកដែលរលាកនិងបញ្ហាដូចជារលាកសន្លាក់ ឈឺសន្លាក់ រោគប្រគ្រីវ និងហឺត។

5. ពន្យារភាពចាស់

សារធាតុចិញ្ចឹមជាច្រើននៅក្នុងផ្លែល្ហុងដែលយើងបានលើកឡើងរួចមកហើយអាចជួយពន្យារភាពចាស់ដូចជាវីតាមីន C និង E និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ពួកវាការពារស្បែករបស់អ្នកពីរ៉ាឌីកាល់សេរី ការបំផ្លាញដោយពន្លឺព្រះអាទិត្យ និងស្នាមជ្រួញ។

6. ធ្វើឲ្យសម្ពាធឈាមដើរស្រួល

រឿងនេះកើតឡើងដោយសារវត្តមានរបស់ខាផេន (Carpaine) នៅក្នុងផ្លែល្ហុងដែលទទួលខុសត្រូវក្នុងការកាត់បន្ថយសម្ពាធឈាម។

7. កាត់បន្ថយភាពតានតឹង

អរគុណដល់វីតាមីន C, ផ្លែល្ហុងអាចជួយកាត់បន្ថយស្ត្រេស បើយោងតាមការសិក្សាមួយដែលធ្វើឡើងនៅសាកលវិទ្យាល័យអាឡាបាម៉ា វាគ្រប់គ្រងលំហូរនៃអរម៉ូនស្ត្រេស។

បន្ថែម: របៀបញ៉ាំគ្រាប់ល្ហុង

ការបរិភោគផ្លែល្ហុងជារៀងរាល់សប្តាហ៍មានអត្ថប្រយោជន៍ ប៉ុន្តែអ្នកអាចញ៉ាំគ្រាប់វាបានផលដូចគ្នា។ វាជួយដល់ការកម្ចាត់ពពួក Worm និងប៉ារ៉ាស៊ីត ការពារតម្រងនោម កាត់បន្ថយការរលាក ការប្រឆាំងនឹងបាក់តេរី និងច្រើនទៀត។ ទោះបីជាមានអត្ថប្រយោជន៍ក៏ដោយគ្រាប់ល្ហុងអាចមានឥទ្ធិពលខ្លាំងដូច្នេះវាត្រូវបានណែនាំឱ្យចាប់ផ្តើមញ៉ាំមួយស្លាបព្រាបាយក្នុងមួយថ្ងៃ ហើយនៅពេលដែលរាងកាយរបស់អ្នកស៊ាំជាមួយវាអ្នកអាចញ៉ាំ ២ ដងក្នុងមួយថ្ងៃ។

វាជារឿងសំខាន់ដែលត្រូវដឹងថាកុមារ ស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនមិនគួរទទួលទានគ្រាប់ល្ហុងដាច់ខាត៕

ប្រភព ៖ Brightside | អត្ថបទដោយ ៖ វីរៈ