អត្ថប្រយោជន៍ដែលមិនបានរំពឹងទុក របស់ខ្ទឹមបារាំង ដែលអ្នកមិនគួរខកខានឡើយ

នេះគឺជាអត្ថប្រយោជន៍ជាច្រើន របស់ខ្ទឹមបារាំង សម្រាប់សុខភាពរបស់យើងគ្រប់គ្នា។

១. ល្អសម្រាប់បេះដូង

Onion_759

កូលេស្តេរ៉ុលអាក្រក់អាចកកកុញនៅតាមជញ្ជាំងសរសៃឈាម ដែលបណ្តាលឱ្យមានការកកឈាម បង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ សារធាតុគីមីដែលមានផ្ទុកសារធាតុស្ពាន់ធ័រពីខ្ទឹមបារាំង អាចបន្ថយបរិមាណកូឡេស្តេរ៉ុលដែលមាននៅក្នុងឈាមបាន។

២. កញ្ចប់អាហារូបត្ថម្ភ

Onions

ខ្ទឹមបារាំងមានសារធាតុចិញ្ចឹមក្រាស់ មានកាឡូរីទាប ផ្ទុកវីតាមីន និងសារធាតុរ៉ែ ហើយផ្តល់បរិមាណវីតាមីនរ៉ែ និងជាតិសរសៃយ៉ាងច្រើន។

បន្លែនេះសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមដែលចូលរួមក្នុងការគ្រប់គ្រងសុខភាពភាពស៊ាំ ផលិតកម្មកូឡាជែន ជួសជុលជាលិកា និងស្រូបយកជាតិដែក។

ខ្ទឹមបារាំងក៏សម្បូរទៅដោយវីតាមីន B រួមទាំងសារធាតុ folate (B9) និង pyridoxine (B6) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ ការផលិតកោសិកាឈាមក្រហម និងមុខងារសរសៃប្រសាទ។

លើសពីនេះ វាគឺជាប្រភពដ៏ល្អនៃប៉ូតាស្យូមដែលជាសារធាតុរ៉ែដែលមនុស្សជាច្រើនខ្វះខាតផងដែរ។

៣. ចិញ្ចឹមបាក់តេរីមានប្រយោជន៍

Red Onion And Slices Isolated On White Background

ដោយសារតែវត្តមាននៃជាតិសរសៃ prebiotic ដែលគេហៅថា inlulin ការទទួលទានខ្ទឹមបារាំងអាចជួយថែរក្សាបាក់តេរីល្អនៅក្នុងពោះវៀន។ ជាតិសរសៃពិតជាប្រភពអាហារសម្រាប់បាក់តេរី យោងតាមការសិក្សាឆ្នាំ ២០១៨ ពី King College London (ចក្រភពអង់គ្លេស) ។

លោក Joe Schwarcz បណ្ឌិតនៅសាកលវិទ្យាល័យ McGill (កាណាដា) កត់សម្គាល់ថា បន្លែនេះក៏មានផ្ទុកនូវសមាសធាតុមួយឈ្មោះថា fructo-oligosaccharides ដែលអាចជម្រុញការលូតលាស់របស់ពពួកបាក់តេរីផងដែរ។

៤. មានប្រយោជន៍សម្រាប់សុខភាពបេះដូង

Screen_Shot_2020 08 04_at_4.30.33_PM_large

ខ្ទឹមបារាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម​ និងសមាសធាតុប្រឆាំងនឹងការរលាក ទ្រីគ្លីសេរីដ និងកម្រិតកូឡេស្តេរ៉ុលទាប ទាំងអស់នេះអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដ៏មានឥទ្ធិពលរបស់ខ្ទឹមបារាំង ក៏អាចជួយបន្ថយសម្ពាធឈាមខ្ពស់ និងការពារប្រឆាំងនឹងកំណកឈាមផងដែរ។

៥. សារធាតុប្រឆាំងអុកស៊ីតកម្ម

The Health Benefits Of Onions Main Image 700 350 8425535

សារធាតុប្រឆាំងអុកស៊ីតកម្ម​ គឺជាសមាសធាតុដែលរារាំងការកត់សុីដែលជាដំណើរការនាំឱ្យមានការបំផ្លាញកោសិកា និងរួមចំណែកដល់ជំងឺដូចជា ជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូង។

ខ្ទឹមបារាំង គឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ តាមពិតពួកវាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ច្រើនជាង ២៥ ប្រភេទផ្សេងៗគ្នា។

៦. មានសមាសធាតុប្រឆាំងនឹងជំងឺមហារីក

Fresh Onions

ការបរិភោគបន្លែដូចជាខ្ទឹម និងខ្ទឹមបារាំង ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺមហារីកមួយចំនួនរួមមាន ក្រពះ និងពោះវៀនធំ។

ខ្ទឹមបារាំងក៏មានផ្ទុកសារជាតិ fisetin និង quercetin សារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ដែលអាចទប់ស្កាត់ការលូតលាស់ដុំសាច់ផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok