ទម្លាប់អាក្រក់ទាំង៧ចំណុចនៅពេលយប់ ដែលធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស

បើអ្នកនៅតែរក្សាទម្លាប់នៅពេលល្ងាច ឬយប់ទាំង៧ចំណុចនេះទៀត មិនបាច់ឆ្ងល់ទេថា ហេតុអ្វីបានជាចេះតែឡើងទម្ងន់រហូត មិនព្រមស្រកសោះ។

១. ញុំាអាហារពេលល្ងាចច្រើនពេក

2011 11 24 17 31 28

នៅពេលល្ងាច រាងកាយមានភាពស្ងប់ស្ងាត់ ដូច្នេះកម្រិតនៃការចំណាយថាមពលក៏ទាបដែរ។ ការរំលាយអាហារក៏កើតឡើងយឺតៗនៅពេលយប់នេះដែរ។ ប្រសិនបើអ្នកញុំាអាហារពេលល្ងាចច្រើនពេក ឬញុំាអាហារដែលមិនអាចរំលាយបានងាយ អ្នកប្រាកដជាឡើងទម្ងន់ហើយ។

២. អាហារពេលល្ងាចមុនពេលចូលគេង

AN320 Woman Eating_bed 732x549 Thumb 1 732x549

ការញុំាមុនពេលចូលគេងភ្លាមៗ វារារាំងអាហារមិនឱ្យរំលាយអាហារ វាជាការដាក់បន្ទុកធ្ងន់លើក្រពះ និងធ្វើឱ្យពិបាកគេង។ ទន្ទឹមនឹងនេះ ការគេងលក់ស្រួលនៅពេលយប់ នឹងជួយសម្រួលដល់ការរំលាយអាហារជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរក្សាតុល្យភាពអ័រម៉ូន។ ក្រពះពេញជម្រុញរាងកាយឱ្យផលិតជាតិមេឡានីនតិច បង្កឱ្យមានការគេងមិនលក់ ដោយហេតុនេះបង្កើនហានិភ័យនៃការឡើងទម្ងន់។

៣. បរិភោគពេលកំពុងមើលទូរទស្សន៍

Hqdefault

ញុំាពេលកំពុងមើលទូរទស្សន៍ នឹងធ្វើឱ្យអ្នកមិនផ្តោតអារម្មណ៍លើអាហាររបស់អ្នកឡើយ។ នៅពេលនេះ ខួរក្បាលនឹងមិនទទួលបានសញ្ញារបស់រាងកាយពេញលេញ ដើម្បីបញ្ឈប់ការបរិភោគទេ។ វិធីនេះអ្នកទំនងជាធ្វើឱ្យអ្នកញុំានូវចំណីអាហារដែលមិនចាំបាច់ និងបណ្តាលឱ្យឡើងទម្ងន់។

៤. ផឹកស្រាបៀរ

Close Up Of Friends Toasting Beer Bottles At Night Royalty Free Image 1570735329

ការសេពគ្រឿងស្រវឹងច្រើនពេកក្នុងពេលទទួលទានអាហារ នឹងធ្វើឱ្យបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងបរិមាណអាហារដែលចូលក្នុងខ្លួន ធ្វើឱ្យខួរក្បាលមិនស្គាល់ការទទួលទានកាឡូរីពិតប្រាកដ។ លើសពីនេះ ការផឹកស្រាច្រើននឹងធ្វើឱ្យរាងកាយខ្សោះជាតិទឹក បណ្តាលឱ្យឈឺក្បាល រំខានដល់ដំណេក និងបង្កើនហានិភ័យនៃការធាត់។

៥. គេងមិនបានគ្រប់គ្រាន់

FE_SleepDeprivation_almqal.net_gallery_view

ការគេងមិនបានគ្រប់គ្រាន់ នឹងធ្វើឱ្យការរំលាយអាហាររបស់អ្នកថយចុះ។ លើសពីនេះទៀត ការខ្វះដំណេកក៏ធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លាន និងញុំាច្រើនទៀត ដែលបណ្តាលឱ្យឡើងទម្ងន់។ ដូច្នេះអ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់គឺ ៨ ម៉ោង / ថ្ងៃ។

៦. ប្រើទូរស័ព្ទ / កុំព្យួទ័រមុនពេលចូលគេង

Tmp_S9z2DS_f3aed358ba9b47cf_GettyImages 1150614510

ពន្លឺពណ៌ខៀវចេញពីអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រ នឹងប៉ះពាល់ដល់សុខភាព និងដំណេក។ លើសពីនេះ រលកវិទ្យុក៏អាចបណ្តាលឱ្យគេងមិនលក់ផងដែរ។ ដូចដែលបានកត់សម្គាល់ខាងលើ ការគេងមិនគ្រប់គ្រាន់ នាំឱ្យមានប្រតិកម្មមិនល្អដល់រាងកាយរួមទាំងការឡើងទម្ងន់ទៀតផង។

អ្នកគួរតែបិទឧបករណ៍អេឡិចត្រូនិចយ៉ាងហោចណាស់ ១ ​​ម៉ោងមុនពេលចូលគេង។ ប្រសិនបើអ្នកចង់សម្រាកឱ្យបានគ្រប់គ្រាន់ សូមព្យាយាមអានសៀវភៅ ឬស្តាប់តន្ត្រីជំនួសវិញ។

៧. ចូលគេងយឺតពេលហើយ

A Woman Having Trouble Sleeping

ការចូលគេងយឺត នឹងផ្លាស់ប្តូរវដ្តជីវសាស្រ្តធម្មជាតិ ដែលបណ្តាលឱ្យរាងកាយបង្កើនការប្រមូលផ្តុំជាតិខ្លាញ់ខ្ពស់។ លើសពីនេះទៀត វាក៏បណ្តាលឱ្យមានការឃ្លាន និងធ្វើឱ្យអ្នកនឹកឃើញ នឹងក្រោកមករកអីញុំា ទាំងកណ្ដាលយប់ផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok