វីធីធម្មជាតិ បំបាត់ការរលាក កន្ទួល និងរមាស់ស្បែក បានយ៉ាងពូកែសក្តិសិទ្ធ

យោងតាមគេហទំព័រ WebMD ស្បែករលាកអាចលេចឡើងនៅកន្លែងណាមួយនៅលើរាងកាយរបស់មនុស្សប៉ុន្តែភាគច្រើនបំផុតគឺនៅលើភ្លៅ ក្បាលសុដន់ ក្រលៀននិងនៅកន្លែងផ្សេងៗទៀត។ មនុស្សធាត់និងអ្នកដែលហាត់ប្រាណច្រើនគឺជាអ្នកដែលមានបញ្ហាច្រើនបំផុត។ ប៉ុន្តែជាសំណាងល្អយើងមានវិធីធម្មជាតិក្នុងការកម្ចាត់ការរលាក និងកន្ទួលដូចខាងក្រោមនេះ៖

១. ការស្អំដោយប្រើដុំទឹកកក ៖

2568260 Firstiad_compressa_gelo_pe_A 1530021506 728 9374b6c921 1530886323

ការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយ American Academy of Dermatology បានបង្ហាញថាបញ្ហាស្បែកដូចជារមាស់និងរលាកអាចយកទឹកកកទៅដាក់ឱ្យចំកន្លែងដែលមានរមាស់ឬរលាក។ វិធីសាស្រ្តនេះគួរតែត្រូវបានអនុវត្តនៅពេលដែលការរលាកលេចឡើងជាភ្លាមៗនិងបន្តធ្វើរហូតដល់វាធូរស្រាល។

២. លាបម្សៅហុយ (ម្សៅផេសាត់) ៖

2567860 34940460 845205 0 1530100603 1530100608 1500 1 1530100608 728 C623621128 1530886323

អ្នកអាចប្រើម្សៅហុយរបស់ទារកមកលាបលើបន្លែងរមាស់។ យោងតាមវេជ្ជបណ្ឌិត Audrey Kunin បានអោយដឹងថា ការលាបម្សៅហុយរបស់ក្មេងគឺការពារការរលាកស្បែក ហើយនឹងទប់ស្កាត់មិនធ្វើឱ្យស្បែកស្ងួត។  ជាវិធីល្អបំផុតក្នុងការប្រើវាទៅលើស្បែករបស់អ្នក​ ហើយធ្វើឱ្យច្បាស់ថាអ្នកលាបឱ្យចំកន្លែងដែលមានស្បែករមាស់ ឬមានការរលាក។

៣. ប្រើប្រទាលកន្ទុយក្រពើ ៖

Untitled 1

ការសិក្សាមួយបានបង្ហាញថា ស្នូលកណ្ដាលរបស់ប្រទាលកន្ទយក្រពើដែលជាសារធាតុ សំខាន់ អាចជួយកាត់បន្ថយការឈឺចាប់ និងការរលាកហើយក៏អាចព្យាបាលរបួសលើស្បែកបានផងដែរ។ លើសពីនេះទៅទៀតវាជួយស្បែករបស់អ្នកឱ្យលូតលាស់កោសិកាថ្មី។ អ្នកអាចប្រើវាបានដោយយកវាមកលាបលើកន្លែងដែលមានការរលាក។

៤. លាយម្សៅសូដាជាមួយទឹក ៖

2568060 34962310 845201 0 1530101947 1530101961 1500 1 1530101961 728 59643907f0 1530886323

យោងតាមលោកវេជ្ជបណ្ឌិត Mercola បានឱ្យដឹងថាម្សៅសូដាគឺមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនិងបាក់តេរី​ដែលអាចជួយអ្នកបើមានបញ្ហាសុខភាពផ្សេងៗ។ សម្រាប់ស្បែកដែលមានបញ្ហា យកសូដាមួយស្លាបព្រា និងទឹកទៅលាយជាមួយគ្នា។ ហើយយកល្បាយនោះមកលាបពីលើស្បែកដែលមានកន្ទួលរមាស់នោះ។

៥. រមៀត ៖

2568010 34849060 845197 0 1530095051 1530095067 1500 1 1530095067 728 6d19020508 1530886323

រមៀតត្រូវបានគេរកឃើញថាមានសារធាតុប្រឆាំងនឹងអុកស៊ីដកម្មនិងប្រឆាំងនឹងការរលាកនិងជាអ្នកប្រយុទ្ធល្អប្រឆាំងនឹងស្ថានភាពជំងឺដូចជាជំងឺមហារីក ជំងឺសរសៃឈាម និងជំងឺអញ្ចាញធ្មេញ។ សម្រាប់ស្បែកដែលរលាក យើងអាចយករមៀតលាយជាមួយទឹកហើយកូរវាឲ្យខាប់។ លាបវាឱ្យចំកន្លែងដែលរលាក ឬរមាស់នោះ ហើយទុកវាឱ្យបាន៣០នាទី រួចហើយចាំលាងសម្អាត។

៦. ប្រេងអូលីវ ៖

2567910 36951810 02precventfinished 0 1530279274 1530523117 2000 1 1530523117 728 Cf6d3a4568 1530886323

ប្រេងអូលីវប្រើសម្រាប់ការព្យាបាលស្បែកស្ងួត។ ជម្រើសនេះត្រូវបានធ្វើឡើងដោយ មានការសិក្សាជាច្រើន។ ហើយវាធ្វើឱ្យស្បែកដែលមានរលាក ដំបៅ ទទួលបានការព្យាបាលបានយ៉ាងល្អ។

ប្រែសម្រួលដោយ៖ Kalib9 | ប្រភព៖ Brightside