លក្ខណៈសម្បត្តិនិងអត្ថប្រយោជន៍របស់ស៊ុតត្រូវបានគេសួរជាច្រើហើយនេះជាចម្លើយរបស់វាសំរាប់អ្នកដែលមិនបានដឹងពីវា ។ ហើយមនុស្សគ្រប់គ្នាបាននិយាយមួរបង្កាច់បង្ខូចពីស៊ុតនេះ តែឥឡូវនេះយើងនឹងត្រូវបញ្ជាក់លក្ខណ:ពិសេសរបស់វាឲ្យអ្នករាល់គ្នាបានដឹងផងដែរ ។
យើងបានប្រមូលលទ្ធផលនៃការសិក្សាថ្មីៗអំពីអត្ថប្រយោជន៍នៃស៊ុតសម្រាប់រាងកាយមនុស្សជាច្រើន ។ វាល្អសំរាប់អ្នកបើអ្នកញាុំវាពី 2-3 គ្រាប់ជាប្រចាំថ្ងៃនោះ ។
ផូស្វ័រអ៊ីសូឡង់ ដែលធានាឱ្យមានទំនាក់ទំនងជាធម្មតានៃកោសិកាខួរក្បាលដែលមាន កូលីន ។ វាត្រូវបានបញ្ជាក់ថាជាវីតាមីនពិសេសដែលជាសម្ភារៈសំណង់ដ៏សំខាន់បំផុតនៃខួរក្បាល ។ ប្រសិនបើអ្នកបរិភោគ 2 គ្រាប់ក្នុងមួយថ្ងៃនោះរាងកាយរបស់អ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ។ កង្វះកូលីន ធ្វើឱ្យមានការ ថយចុះនៃការចងចាំរបស់អ្នក ។
ការស្រាវជ្រាវថ្មីបានបង្ហាញថាស៊ុតសំបូរទៅដោយសារជាតិ លូទីន ។ សារធាតុនេះគឺទទួលខុសត្រូវចំពោះភ្នែកឲ្យឃើញបានច្បាស់លាស់និងមុតស្រួច។ ជាមួយនឹងកង្វះសារធាតុលូទីននៅក្នុងជាលិកាភ្នែកនោះធ្វើឲ្យភ្នែកមើលមិនសូវឃើញច្បាស់(ឆាប់ស្រវាង) ។
ពួកអ្នកវិទ្យាសាស្ត្របានរកឃើញវិធីមួយដើម្បីបង្កើនបរិមាណវីតាមីន Dបានគឺមាននៅក្នុងស៊ុតដោយវាផ្តល់ឱ្យនូវអាហារបំប៉នពិសេសៗ នោះដូចជាវីតាមីន D ដែលអាចជួយស្រូបយកកាល់ស្យូមនិងពង្រឹងឆ្អឹងនិងធ្មេញរបស់អ្នកបានយ៉ាងល្អ។
វីតាមីន Bឬ វីតាមីន B12 អាចជួយដល់ការពង្រឹងសក់និងស្បែកបានយ៉ាងល្អ ។ ផូស្វ័រអ៊ីសូឡង់ដែលមាននៅក្នុងស៊ុតជួយលុបបំបាត់ជាតិពុលចេញពីថ្លើមបានផងដែរ ។
ការស្រាវជ្រាវថ្មីបានបង្ហាញថា កូលេស្តេរ៉ុល ពីស៊ុតគឺមានតុល្យភាពជាមួយនឹង ផូស្វាត តែវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងទេ។ វាក៏រារាំងដល់ការផលិត កូឡេស្តេរ៉ុល ផងដែរ។ លើសពីនេះស៊ុតមានអាស៊ីតអូមេហ្គា 3 ដែលបន្ថយកំរិតការប្រឈមនឹងជំងឺដាច់សរសៃឈាមបេះដូង ។
អ្នកវិទ្យាសាស្ត្រអាមេរិចបានសន្និដ្ឋានថាប្រសិនបើអ្នកបញ្ចូលគ្នានូវរបបអាហារមានកាឡូរីទាបជាមួយនឹងការញ៉ាំស៊ុតសម្រាប់អាហារពេលព្រឹកនោះអ្នកនឹងអាចស្រកទម្ងន់ទ្វេដងយ៉ាងឆាប់រហ័ស ។
កូលីន ដែលចាំបាច់ចំពោះខួរក្បាលក៏ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកផងដែរ។ យោងតាមលទ្ធផលនៃការសិក្សាមួយ, ចំពោះស្ត្រីដែលទទួលទានអាហារប្រចាំថ្ងៃក្នុងវ័យជំទង់រួមជាមួយស៊ុតនោះ, ហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់ក៏បានថយចុះ 18% ផងដែរ ។
វីតាមីន B ក៏ចូលរួមក្នុងការបង្កើតអ័រម៉ូនភេទផងដែរ ។ វីតាមីន B9 មានឈ្មោះ អាស៊ីតហ្វូលិក ។ ដោយការមានជំនួយរបស់ពួកវាកោសិកាឈាមក្រហមនិងសរសៃប្រសាទរបស់ទារកត្រូវបានបង្កើតឡើងហើយហានិភ័យនៃជំងឺវិកលចរិករបស់កុមារក៏ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ។ នេះហើយជាមូលហេតុដែលវីតាមីន B9 ចាំបាច់សម្រាប់ស្ត្រីអំឡុងពេលមានផ្ទៃពោះនោះ ។ ស៊ុត 1 មានផ្ទុកវីតាមីន 7.0 មីលីក្រាម។
នេះគឺជាភស្តុតាងពីការស្រាវជ្រាវដែលធ្វើឡើងដោយពួកអ្នកវិទ្យាសាស្ត្ក្នុងប្រទេស រហូឡង់។ ដោយ 87% នៃស្ត្រីចាប់ពីអាយុ 35 ទៅ 40 ឆ្នាំ, មើលទៅពួកគេគឺមានមុខមាត់ក្មេងជាងអាយុដែលវាជួយដល់ការបាត់ស្នាមជ្រីវជ្រួញលើស្បែកហើយ ចំពោះបុរសក៏ដូចគ្នាផងដែរ ។
តើអ្នកមានរូបមន្តដើម្បីថែរក្សាសុខភាពនឹងសម្រស់ដែរឬទេ ? ប្រាប់យើងនូវរូបមន្តនោះ សូមចែករំលែកអត្ថបទនេះជាមួយមិត្តនិងក្រុមគ្រួសារអ្នក ។ អរគុណ!
កែសំរួលដោយ៖ kalib9 | ប្រភព៖ Brightside