អ្នកដែលគេងមិនលក់ ឬឧស្សាហ៍ភ្ញាក់នៅពាក់កណ្ដាលអាធ្រាត្រ សាកល្បងវិធីនេះ ក្រែងជួយសម្រួលអ្នកបានខ្លះ

ការគេង ការញុំា គឺជារឿងដែលសំខាន់សម្រាប់មនុស្សយើងម្នាក់ៗ ព្រោះថា បើយើងញុំាមិនបានគ្រប់គ្រាន់ គេងមិនបានស្កប់ស្កល់ វានឹងបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់យើងជាខ្លាំង អ្វីដែលសំខាន់ យើងប្រាកដជានឹងត្រូវថមថយអស់កម្លាំង បាត់បង់ស្មារតី មិនអាចធ្វើកិច្ចការងារអ្វីបានល្អប្រសើរឡើយ។

ដូច្នេះ សម្រាប់បងប្អូនយើងមួយចំនួន គឺពិតជាមានបញ្ហាពិបាកក្នុងការគេងជាខ្លាំង អ្នកខ្លះ យប់ៗ ពិបាកគេងណាស់ គេងមិនលក់ ក៏មានអ្នកខ្លះទៀត ច្រើនតែភ្ញាក់ដឹងខ្លួននៅពាក់កណ្ដាលអាធ្រាត្រ ហើយក៏គេងវិញលែងលក់។

សម្រាប់អ្នកដែលមានបញ្ហាទាំងនេះ អាចសាកល្បងតាមវិធីខាងក្រោមនេះ អាចជួយអ្នកបានខ្លះ តោះ! សាកល្បងទាំងអស់គ្នា។

១. ធ្វើលំហាត់លើម្រាមជើង

Lo Thuc Giac Giua Dem Ma Khong Tai Nao Ngu Tro Lai Day La Nhung Tip C 0b5245

នៅពេលដែលអ្នកភ្ញាក់ពីគេងនៅពាក់កណ្តាលអធ្រាត្រ និងមានបញ្ហាក្នុងការគេងមិនលក់ វាអាចបណ្ដាលមកពីមានភាពតានតឹង ដូច្នេះការធ្វើលំហាត់ដែលលាតសន្ធឹងម្រាមជើង គឺជាការវិធីដ៏ល្អ។

ចូរព្យាយាមច្របាច់ និងលាតម្រាមជើងរបស់អ្នកជាមួយគ្នា។ ម៉្យាងទៀត អ្នកអាចកាច់ ឬពត់ម្រាមជើងរបស់អ្នក ឬលាតសន្ធឹងដែលជាវិធីសម្រួលដល់សរសៃនៃម្រាមជើង។ ការដាក់ម្រាមជើងរបស់អ្នកនៅទីតាំងនីមួយៗរយៈពេល ១០ វិនាទីមុនពេលគេង វានឹងជួយដល់សរសៃជើងរបស់អ្នកដំណើរការបានល្អប្រសើរ។

២. យកសត្វចិញ្ចឹមចេញពីគ្រែ

How To Keep Your Dog Comfy This Winter

មនុស្សជាច្រើនមានទម្លាប់ដាក់សត្វចិញ្ចឹម គេងលើគ្រែជាមួយគ្នា ហើយការសិក្សាក៏បង្ហាញថា ការគេងជាមួយសត្វចិញ្ចឹមជួយកាត់បន្ថយស្ត្រេស។ ទោះជាយ៉ាងណាក៏ដោយ សត្វចិញ្ចឹមក៏អាចរំខានដល់ការគេងរបស់យើងផងដែរ។

លើសពីនេះទៀត មនុស្សមួយចំនួនមានប្រតិកម្មទៅនឹងរោមសត្វចិញ្ចឹម និងក្លិនរបស់វាផងដែរ។ ដូច្នេះមិនថាអ្នកស្រឡាញ់សត្វចិញ្ចឹមប៉ុនណាទេ វាជាការល្អបំផុតដែលអនុញ្ញាតឱ្យពួកគេដេកដាច់ដោយឡែកពីអ្នក។

៣. ពាក់ស្រោមជើងពេលគេង

Lo Thuc Giac Giua Dem Ma Khong Tai Nao Ngu Tro Lai Day La Nhung Tip C D3204c

ទម្លាប់ពាក់ស្រោមជើងពេលចូលគេង ពិតជាល្អណាស់សម្រាប់សុខភាពអ្នក។ យោងតាមការសិក្សារបស់អាមេរិក ស្រោមជើងមានសមត្ថភាពជួយសម្រួលសសៃឈាមនៅបាតជើង និងបញ្ជូនភាពកក់ក្តៅទៅផ្នែកផ្សេងទៀតនៃរាងកាយ បន្ថែមលើការពង្រឹងគុណភាពក៏ដូចជាការគេងយូរ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនស្រោមជើងទាំងអស់អាចធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់បានទេ ចូរជ្រើសរើសស្រោមជើងស្អាត មិនទន់ពេក និងតឹងពេក ដែលរារាំងចរន្តឈាម និងជួយឱ្យអ្នកមានអារម្មណ៍ស្រួល។

៤. ក្រោកពីគ្រែ ហើយធ្វើអ្វីដែលសម្រាករយៈពេល ២០ នាទី

CantSleepNight 1156718053 770x533 1

ប្រសិនបើអ្នកក្រោកពីដំណេកភ្លាមៗ ហើយវិលជុំវិញ ប៉ុន្តែចិត្តអ្នកភ្ញាក់ហើយមិនអាចគេងលក់បានទេ សូមព្យាយាមក្រោកឈរឡើងហើយធ្វើអ្វីមួយរយៈពេល ២០ នាទីសិន។

អ្នកអាចទៅបន្ទប់ផ្សេងទៀតស្តាប់ចម្រៀង អានសៀវភៅ ឬមើលឈុតកំប្លែងជាដើម។ វាជាការល្អបំផុតដើម្បីចៀសវាងធ្វើអ្វីដែលធ្វើឱ្យចិត្តអ្នកចាប់ផ្ដើមគិតច្រើន ហើយកំណត់គេងវិញជាថ្មី។

៥. ងូតទឹកក្តៅ លាយនឹងទឹកត្រជាក់

Lo Thuc Giac Giua Dem Ma Khong Tai Nao Ngu Tro Lai Day La Nhung Tip C D9501a

ដើម្បីគេងឱ្យបានលក់ស្រួល រាងកាយរបស់អ្នកត្រូវការភាពត្រជាក់ ដូច្នេះការភ្ញាក់នៅពាក់កណ្តាលអធ្រាត្រ អាចបណ្តាលមកពីអារម្មណ៍ក្តៅពេក។ ដូច្នេះអ្នកអាចសាក់ល្បងទៅងូតទឹកក្តៅ ឬត្រជាក់ដើម្បីធ្វើឱ្យសីតុណ្ហភាពរាងកាយចុះត្រជាក់ និងលុបគំនិតស្មុគស្មាញចេញឱ្យអស់។

៦. ប្រើផ្កាឡាវេនឌ័រ

0c6124a0bf74a2aca8be071da5d6d639

ការស្រាវជ្រាវបានបង្ហាញថា ឡាវេនឌ័រធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវការគេងមិនលក់។ គ្រាន់តែប្រេងផ្កាឡាវេនឌ័រ ៦ ទៅ ៨ តំណក់ ក៏អាចធ្វើឱ្យអារម្មណ៍អ្នកប្រសើរឡើងទាំងគុណភាព និងរយៈពេលនៃការគេង ដោយមិនបង្កផលប៉ះពាល់អ្វីឡើយ។

អ្នកអាចប្រើប្រេងសំខាន់ៗដើម្បីជួយបន្សាយក្លិនក្រអូប បន្ទប់ប្រើផ្កាឡាវេនឌឺនៅក្នុងបន្ទប់គេងរបស់អ្នក ឬអ្នកក៏អាចផឹកតែផ្កាឡាវេនឌឺដើម្បីជួយបន្ថយចង្វាក់បេះដូងរបស់អ្នកផងដែរ។

ការគេង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ នឹងសុខភាពផ្ទាល់ខ្លួនសុខុមាលភាពរបស់យើងអាស្រ័យលើគុណភាពនៃការគេងរបស់យើងដូចគ្នា។ ដើម្បីឱ្យមានអារម្មណ៍សុខស្រួល និងស្រស់ស្រាយនៅព្រឹកបន្ទាប់ ដូច្នេះនៅពេលយប់ អ្នកចាំបាច់ត្រូវតែគេងឱ្យបានលក់ស្រួល និងគេងលក់ឱ្យបានស្កប់ស្កល់។ ដូច្នេះប្រសិនបើអ្នកឧស្សាហ៍ភ្ញាក់នៅពាក់កណ្តាលអធ្រាត្រ សូមអនុវត្តតាមវិធីសាស្ត្រខាងលើ នឹងអាំចជួយដល់អ្នកបានច្រើនមិនខានឡើយ៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok