ភេជ្ជៈ ៤ ប្រភេទ ដែលអ្នកមិនគួរទទួលទានភ្លាមៗឡើយ បន្ទាប់ពីញុំាបាយរួច

មានភេសជ្ជៈមួយចំនួន ដែលអ្នកពុំគួរទទួលទានភ្លាមឡើយ បន្ទាន់ពីញុំាបាយរួច ព្រោះនោះគឺជាទម្លាប់អាក្រក់ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកជាខ្លាំង។

១. ទឹកតែ

Screen Shot 2021 03 30 At 11.32.21 PM

មនុស្សមួយចំនួនតែងតែមានទម្លាប់ផឹកទឹកតែ ឬតែបៃតងបន្ទាប់ពីញុំាបាយរួច។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាទម្លាប់មួយ ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារ។ MSc.BS. ឡេធីហៃ (វិទ្យាស្ថានជាតិអាហារូបត្ថម្ភ) បាននិយាយថា តែបៃតងមានផ្ទុកនូវជាតិតានីន ដែលប៉ះពាល់ដល់ការរំលាយអាហារ ប្រសិនបើទទួលទានភ្លាមៗបន្ទាប់ពីទទួលទានបាយរួច។ លើសពីនេះទៀតវា ក៏បណ្តាលឱ្យក្រពះបញ្ចេញជាតិអាស៊ីតច្រើន បណ្តាលឱ្យហើមពោះ ឬឈឺពោះថែមទៀតផង។ ដូច្នេះអ្នកគួរតែបញ្ឈប់ទម្លាប់ផឹកតែបៃតងក្នុងពេល និងក្រោយពេលបរិភោគអាហារទៀតទៅ។

ជាពិសេសនៅពេលទទួលទានអាហារមានជាតិខ្លាញ់ អាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលការផឹកតែបៃតងនឹងបណ្តាលឱ្យមានបញ្ហាដល់ការរំលាយអាហារ​និងទល់លាមក។ អ្នកដែលមានប្រវត្តិនៃជំងឺច្រាលទឹកក្រពះ និងអ្នកដែលផឹកតែបៃតងបន្ទាប់ពីទទួលទានអាហារអាចធ្វើឱ្យស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅថ្ងៃមុខ។

២. កុំពិសាទឹកត្រជាក់

Shutterstock_487326058 640w

ការទទួលទានទឹកត្រជាក់អំឡុងពេលមុន និងក្រោយពេលទទួលទានអាហារ គឺជាទម្លាប់របស់មនុស្សវ័យជំទង់។ ទោះយ៉ាងណាក៏ដោយ នេះគឺជារឿងដែលមិនល្អទាល់តែសោះ។ ទឹកត្រជាក់អាចបណ្តាលឱ្យសរសៃឈាមក្នុងក្រពះ និងពោះវៀនចុះខ្សោយ និងកាត់បន្ថយការរំលាយអាហារ។

ចំពោះមនុស្សវ័យកណ្តាល និងមនុស្សចាស់ ប្រព័ន្ធរំលាយអាហារច្រើនតែងាយនឹងអាហារត្រជាក់។ ប្រសិនបើអ្នកផឹកទឹកត្រជាក់ភ្លាមៗបន្ទាប់ពីបរិភោគបាយរួច វានឹងបណ្តាលឱ្យរមួលក្រពើ ឈឺក្រពះ និងប៉ះពាល់ដល់ការរំលាយអាហារ។

មិនត្រឹមតែប៉ុណ្ណឹងទេ ការពិសាទឹកត្រជាក់ក្រោយពេលបរិភោគនឹងធ្វើឱ្យអាស៊ីតក្រពះពន្យារពេលរំលាយអាហារបណ្តាលឱ្យហើមពោះផងដែរ។

៣. ទឹកផ្លែឈើ

Screen Shot 2021 03 30 At 11.32.15 PM

ទឹកផ្លែឈើមានជាតិសរសៃ វីតាមីន និងជាតិរ៉ែដែលចាំបាច់សម្រាប់សុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ការផឹកទឹកផ្លែឈើនេះភ្លាមៗបន្ទាប់ពីញុំាបាយរួច វាមានឥទ្ធិពលអវិជ្ជមានដល់រាងកាយ។ សមាសធាតុនៃទឹកមានផ្ទុកអាស៊ីតស្ករ ស្ករគ្លុយកូស fructose ម្សៅ ... ដែលអាចបង្កើនបន្ទុកលើប្រព័ន្ធរំលាយអាហារ ប្រសិនបើអ្នកផឹកវាភ្លាមៗក្រោយពេលបរិភោគ។

លើសពីនេះទៀត ការផឹកទឹកផ្លែឈើត្រជាក់នឹងបណ្តាលឱ្យមានការរលាក vasoconstriction ភ្លាមៗដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។

៤. ផឹកទឹកដូង បន្តាប់ពីបាយពេលល្ងាច

CoconutWater_Lead

ទឹកដូងមានលក្ខណៈធម្មតា។ នៅក្នុងទឹកដូងមានសារធាតុចិញ្ចឹមជាច្រើន ដែលជួយបង្កើនភាពធន់ទ្រាំ និងការពារសុខភាព។ ទោះយ៉ាងណា យើងគួរទទួលទានតែទឹកដូងនៅពេលថ្ងៃ។ មូលហេតុគឺថាទឹកនេះមានឥទ្ធិពលបញ្ចុះទឹកនោម ប្រសិនពិសានៅពេលយប់អាចប៉ះពាល់ដល់គុណភាពនៃដំណេក។ លើសពីនេះទៅទៀត ការទទួលទានទឹកដូងនៅពេលញុំាបាយរួច វានឹងបង្កើនបន្ទុកដល់ប្រព័ន្ធរំលាយអាហារ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok