ផ្លែឈើទាំង ៤ មុខនេះ បើបរិភោគនៅពេលព្រឹក មិនល្អសម្រាប់សុខភាពទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើញុំានៅពេលល្ងាចវានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពសេសគឺ ជាជំនួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អប្រសើរ វាល្អជាការដែលអ្នកប្រើប្រាស់ថ្នាំសម្រកទម្ងន់ទៅទៀត។
១. ចេក
ចេកមានជាតិស្ករត្រឹមតែ ២៥% និងបរិមាណអាស៊ីតល្មម។ ប្រសិនបើអ្នកញុំាតែចេកពេលព្រឹក អ្នកនឹងមានអារម្មណ៍អស់កម្លាំងយ៉ាងឆាប់រហ័ស បាត់បង់ថាមពល និងឃ្លានជានិច្ច។
ប៉ុន្តែប្រសិនបើអ្នកញុំាចេកមុនពេលចូលគេង អ្នកនឹងគេងលក់ស្រួល។ ជាពិសេសចេកមានសមត្ថភាពបញ្ចេញថាមពល សូម្បីតែពេលអ្នកគេងក៏ដោយ ដូច្នេះវាជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
នៅក្នុងចេកមួយផ្ទុកតែ ៨០-១០០ kcal តែសម្បូរទៅដោយជាតិសរសៃ។ ប្រសិនបើអ្នកខកខានទទួលទានអាហារដែលមានជាតិកាបូអ៊ីដ្រាត និងខ្លាញ់ច្រើន បន្ទាប់ពី ១ ម៉ោងបរិភោគចេកមួយ ដើម្បីកុំបារម្ភអំពីការកកកុញថាមពល។
២. ផ្លែប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកវីតាមីនជាច្រើន ប៉ុន្តែមានកាឡូរីទាប។ នេះគឺជាផ្លែឈើដែលមានជីវជាតិ ប៉ុន្តែមិនគួរបរិភោគនៅពេលពោះទទេឡើយ។
មូលហេតុគឺថា ប៉េងប៉ោះមានផ្ទុកនូវសារជាតិ pectin និងជ័រ phenolic ច្រើន។ នៅពេលញុំាទាំងពោះទទេ សារធាតុទាំងនេះអាចមានប្រតិកម្មជាមួយនឹងអាស៊ីតក្រពះ ប៉ះពាល់ដល់ក្រពះ បណ្តាលឱ្យមានបញ្ហាមិនល្អកើតឡើងដូចជា ឈឺពោះ ឬអាចនឹងក្អួតជាដើម។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកញុំាប៉េងប៉ោះនៅពេលល្ងាច វានឹងផ្ដល់នូវអត្ថប្រយោជន៍ល្អសម្រាប់សុខភាពផងដែរ។ ផ្លែឈើនេះជួយឱ្យស្ត្រីស្រកទម្ងន់លឿន ជួយឱ្យស្បែករលោងភ្លឺរលោងទៀតផង។
អ្នកវិទ្យាសាស្ត្របាននិយាយថា រាល់ការលេបថ្នាំ Lycopene ១៥ មីលីក្រាម វានឹងជួយលើកកម្ពស់ការសម្រកទម្ងន់ ទោះបីអ្នកកំពុងគេងក៏ដោយ។
៣. ផ្លែសារី
ផ្លែសារីមានផ្ទុកប៉ូតាស្យូម និងវីតាមីនច្រើន ប៉ុន្តែមានកាឡូរីទាប ធ្វើឱ្យវាមានសុខភាពល្អ។ ប៉ុន្តែផ្លែសារីក៏ផ្ទុកទៅដោយជាតិសរសៃឆៅច្រើនដែរ ដែលអាចបំផ្លាញភ្នាសរំអិលដែលល្អរបស់ក្រពះ ប្រសិនបើបរិភោគនៅលើពោះទទេ។ ដូច្នេះអ្នកមិនគួរញុំាផ្លែឈើនេះនៅពេលព្រឹកឡើយ។
ប៉ុន្តែមានការសិក្សាមួយចំនួនដែលបានបង្ហាញថាអ្នកបរិភោគផ្លែសារី គឺធាត់តិច ហើយមានទំនោរមានរបបអាហារដែលមានគុណភាពខ្ពស់។ ដូច្នេះជំនួសឱ្យឱ្យការញុំាផ្លែសារីនៅពេលព្រឹក អ្នកអាចប្តូរទៅញុំាផ្លែសារីនៅពេលយប់វិញ នេះគឺអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់ការសម្រកទម្ងន់។
៤. តាសក់
ពេលព្រឹកប្រសិនបើអ្នកញុំាផ្លែតាសក់នៅពេលពោះទទេ វាអាចបណ្តាលឱ្យឈឺក្រពះ អារម្មណ៍មួម៉ៅ ហើមពោះ ក្រហាយទ្រូង។ អ្នកដែលឈឺក្រពះដែលបរិភោគតាសក់នៅពេលពោះទទេ អាចធ្វើឱ្យឈឺកាន់តែខ្លាំង។
ទន្ទឹមនឹងនេះដែរ ប្រសិនបើអ្នកបរិភោគតាសក់នៅពេលល្ងាច វាល្អសម្រាប់ស្បែក ជួយជម្រុញចរាចរឈាម ជួយពង្រីកសរសៃឈាមតូចៗនៃស្បែក និងជម្រុញការរំលាយអាហារ។
មិនត្រឹមតែប៉ុណ្ណឹងទេ នៅក្នុងតាសក់ក៏សម្បូរទៅដោយសារធាតុ propanol diacid ដែលជាសារធាតុជួយការពារការបម្លែងជាតិស្ករទៅជាខ្លាញ់ ដូច្នេះវាជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
ជាពិសេសតាសក់មានកាឡូរីតិចតួច តែសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាជាតិដែក ផូស្វ័រ កាល់ស្យូម ប្រូតេអ៊ីនជាតិស្ករវីតាមីន B និងសារធាតុ carotene ដែលមានសុខភាពល្អ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok