អត្ថប្រយោជន៍ទាំង៤យ៉ាង ដែលធ្វើឱ្យប្រុសៗ មិនគួរមើលរំលងផ្លែចេក

ក្នុងសារធាតុចិញ្ចឹមនៃផ្លែចេក មានផ្ទុកប៉ូតាស្យូមច្រើនមានប្រយោជន៍ដល់សាច់ដុំ និងបេះដូង ថែមទាំងការពារការទល់លាមកបានយ៉ាងល្អថែមទៀតផង។ ដូច្នេះប្រុសៗមិនគួរមើលរំលងផ្លែចេកទេ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៤យ៉ាង ដែលអ្នកនឹងទទួលបានពីផ្លែចេក។

សមាសធាតុអាហារូបត្ថម្ភនៃចេក!

នៅក្នុងខ្លួនមនុស្ស ប្រសិនបើមិនមានផ្ទុកប៉ូតាស្យូមគ្រប់គ្រាន់ទេ នោះរាងកាយងាយនឹងរមួល ក្រហាយ ឈឺសាច់ដុំ បន្ទាប់ពីសកម្មភាពរាងកាយ។ យ៉ាងណាមិញ ផ្លែចេក គឺជាអាហារដែលសម្បូរទៅដោយប៉ូតាស្យូមល្អសម្រាប់សុខភាព នឹងជួយអ្នកការពារជំងឺគ្រោះថ្នាក់ជាច្រើន។

ក្រៅពីនេះ ប៉ូតាស្យូមនៅក្នុងចេកជួយកាត់បន្ថយហានិភ័យនៃការឡើងរឹងនៃសរសៃឈាម ដែលជាកត្តាមួយបង្កឱ្យមានជំងឺសរសៃឈាមបេះដូង។ ចេកដែលមានទំហំមធ្យមនីមួយៗ មានប៉ូតាស្យូមប្រហែល ៤០០ មីលីក្រាម ដែលចាំបាច់សម្រាប់មុខងារសាច់ដុំ និងមុខងារប្រព័ន្ធសរសៃប្រសាទដើម្បីធ្វើឱ្យបុរសមានសុខភាពល្អ។

១. ពង្រឹងសាច់ដុំ

Screen Shot 2021 04 11 At 8.06.16 PM

សមាសធាតុនៃចេកមានជាតិស្ករម្សៅច្រើន ហើយមានរសជាតិធម្មជាតិឆ្ងាញ់ ដូច្នេះវាតែងតែជាបង្អែមដែលមានសុខភាពល្អ។ លើសពីនេះទៀត ប្រសិនបើអ្នកញុំាចេករាល់ថ្ងៃវាផ្តល់ ១៥% នៃតម្រូវការវីតាមីនសេប្រចាំថ្ងៃរបស់មនុស្សម្នាក់ ដើម្បីគាំទ្រប្រព័ន្ធភាពស៊ាំឱ្យដំណើរការបានល្អ និងលើកកម្ពស់សុខភាពកោសិកា។ ទន្ទឹមនឹងនេះ ចេកក៏ផ្ទុកទៅដោយជាតិកាបូអ៊ីដ្រាតជាច្រើន ដែលជួយពង្រឹងសាច់ដុំសម្រាប់បុរសក្រោយពេលហាត់ប្រាណម្តង ៗ ។

២. បង្កើនជីវិតផ្លូវភេទសម្រាប់បុរស

Screen Shot 2021 04 11 At 8.06.23 PM

ចាស់ៗពីមុនបាននិយាយថា ចេកគឺជាផ្លែឈើអព្ភូតហេតុដែលធម្មជាតិជួយមនុស្សជាតិ ជាពិសេសល្អណាស់សម្រាប់បុរសបង្កើនរាងកាយ និងថាមពលក្នុង“ ការរួមភេទ” ។ លើសពីនេះទៀត នៅក្នុងចេកមានសារធាតុជាច្រើនដូចជា ម៉ាញ៉េស្យូម និងស័ង្កសី ដែលជួយបង្កើនភាពរំជើបរំជួល ជួយឱ្យអ្នកកាន់តែស្វាហាប់ក្នុងពេលប្រយុទ្ធ។ អង់ស៊ីមត្រូវបានគេជឿថា មានប្រសិទ្ធិភាពជះឥទ្ធិពលទៅលើបរិមាណតេស្តូស្តេរ៉ូននៅក្នុងឈាម។

ទន្ទឹមនឹងនេះ ម៉ង់ហ្គាណែសនៅក្នុងចេកក៏មានប្រយោជន៍ខ្លាំងដែរ ការស្រូបយកបានគ្រប់គ្រាន់នូវគុណភាពនេះ នឹងធ្វើឱ្យគុណភាពមេជីវិតឈ្មោលមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយបង្កើនសមត្ថភាពអ្នកជាឪពុក។

៣. ជួយបន្សាបជាតិស្រវឹង

202ebeef 6657 44ec 8fff 28352e1f5999

ប្រសិនបើអ្នកញុំាចេកជាប្រចាំ បន្ទាប់ពីផឹកគ្រឿងស្រវឹង វានឹងជួយបំពេញបន្ថែមប្រភពប៉ូតាស្យូមដែលរាងកាយបាត់បង់ក្នុងអំឡុងពេលផឹក កាត់បន្ថយភាពមិនស្រួលដែលបណ្តាលមកពីជាតិអាល់កុលធ្វើឱ្យក្រពះរបស់អ្នកងាយមានបញ្ហា។

៤. ជួយខួរក្បាលផ្តោតអារម្មណ៍កាត់បន្ថយស្ត្រេស

Banana

នៅក្នុងចេកមានផ្ទុកអាស៊ីតអាមីណូហៅថា tryptophan បន្ទាប់ពីត្រូវបានស្រូបចូលទៅក្នុងខ្លួននឹងត្រូវបម្លែងទៅជាសារធាតុ serotonin សេរ៉ូតូនីន គឺជាសារធាតុបញ្ជូនសរសៃប្រសាទ ដែលជួយរក្សាសុខភាពផ្លូវចិត្ត ខួរក្បាលដែលអាចបត់បែនបានសម្រាកកាយ ស្មារតី និងបង្កើនប្រសិទ្ធភាពការងារ។

ក្រៅពីនេះ ចេកក៏សម្បូរទៅដោយវីតាមីន B ជាពិសេស B6 និង B12 ដែលជួយឱ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ។ ដូច្នេះបុរសគួរតែទទួលទានចេករាល់ថ្ងៃ ដើម្បីថែរក្សាសុខភាពផ្លូវចិត្ត កាត់បន្ថយស្ត្រេស ដូច្នេះវាល្អសម្រាប់អ្នកដែលធ្វើការជាមួយចិត្តគំនិតខ្លាំង៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok