គួរចៀសវាង! ប្រសិនបើអ្នកទទួលទានភេសជ្ជៈមានជាតិកាបូន សូមកុំញុំាអាហារទាំងនេះឱ្យសោះ

មានអាហារមួយចំនួន បើអ្នកទទួលទានជាមួយភេសជ្ជៈដែលមានជាតិកាបូន អាចមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់អ្នក។

មិនយូរប៉ុន្មាន បុរសជនជាតិចិនម្នាក់ត្រូវទទួលការព្យាបាលយ៉ាងសកម្ម អស់រយៈពេលជាងមួយខែនៅក្នុងមន្ទីរពេទ្យ ដោយសារតែទម្លាប់របស់គាត់តែងតែញុំាមី និងផឹកភេសជ្ជៈដែលមានជាតិកាបូនរៀងរាល់យប់។ បញ្ហានេះមានមនុស្សជាច្រើនចោទសួរថា តើអាហារអ្វីខ្លះ ដែលមិនគួរទទួលទានជាមួយភេសជ្ជៈដែលមានជាតិកាបូន?

១. សុរា

អ្នកខ្លះចង់កាត់បន្ថយជាតិអាល់កុលនៃស្រាបៀរ ដែលចង់ផឹកច្រើន ដោយមិនស្រវឹង ក៏បានផឹកលាយជាមួយភេសជ្ជៈមួយចំនួន។ ទោះយ៉ាងណា វិធីនៃការប្រយុទ្ធប្រឆាំងនឹងការសេពគ្រឿងស្រវឹងនេះគឺផ្ទុយស្រឡះ។

ស្រាបៀរលាយជាមួយភេសជ្ជៈ មិនត្រឹមតែធ្វើឱ្យអ្នកស្រវឹងលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ថែមទៀតផង។ ជាពិសេសនៅពេលពោះរបស់អ្នកទទេ។

ភេសជ្ជៈមានជាតិកាបូន បង្កើនការស្រូបយកជាតិអាល់កុលក្នុងខ្លួន។ ការប្រើប្រាស់រយៈពេលយូរអាចធ្វើឱ្យខូចថ្លើម។

Screen Shot 2021 04 11 At 9.24.27 PM

២. អាហារក្តៅ

អាហារក្តៅ ជាមួយនឹងភេសជ្ជៈត្រជាក់ៗ ការរួមផ្សំនៃអាហារទាំងពីរនេះ ធ្វើឱ្យធ្មេញ និងអញ្ចាញធ្មេញរំញោចយ៉ាងខ្លាំង និងបង្កទៅជាជំងឺ។ លើសពីនេះ ការរួមបញ្ចូលគ្នារវាងអាហារក្តៅ និងគ្រឿងត្រជាក់ពីរក្នុងពេលតែមួយ ក៏ជាគុណវិបត្តិសម្រាប់ក្រពះ និងពោះវៀនផងដែរ។

៣. មី

ការទទួលទានមីកញ្ចប់ ផ្សំជាមួយភេសជ្ជៈដែលមានជាតិកាបូន នឹងធ្វើឱ្យក្រពះរបស់អ្នកហើម។ មូលហេតុគឺថា នៅក្នុងភេសជ្ជៈមានជាតិកាបូនមានផ្ទុកអាស៊ីតកាបូន និងមីមានគ្រឿងផ្សំអាល់កាឡាំង។

ប្រសិនបើអ្នកញុំាក្នុងពេលតែមួយ វានឹងបង្កឱ្យមានប្រតិកម្មផ្ទុយ បណ្តាលឱ្យក្រពះហើម ធ្វើឱ្យពិបាកដកដង្ហើម មានជាតិហ្គាស និងឈឺក្រពះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើអ្នកមិនបានទទួលការព្យាបាលបន្ទាន់ទាន់ពេលវេលា។

Screen Shot 2021 04 11 At 9.24.34 PM

៤. ស្ករគ្រាប់

ស្ករគ្រាប់នៅពេលផ្សំជាមួយទឹកកាបូននឹងបណ្តាលឱ្យមានប្រតិកម្មគីមី ដែលបណ្តាលឱ្យក្រពះពុះកញ្ជ្រោល បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នក។ វាក៏អាចបណ្តាលឱ្យស្លាប់ផងដែរ។

បន្ថែមលើអាហារដែលមិនគួរផ្សំជាមួយភេសជ្ជៈដែលមានជាតិកាបូនខាងលើ អ្នកក៏គួរកត់សម្គាល់នូវចំណុចមួយចំនួនដូចខាងក្រោម ៖

- កុំផឹកភេសជ្ជៈដែលមានជាតិកាបូន បន្ទាប់ពីផឹកគ្រឿងស្រវឹង!

- កុំផឹកភេសជ្ជៈជាតិកាបូនច្រើនពេក!

- កុំផឹកលឿន និងច្រើនពេកក្នុងពេលតែមួយ!

- កុំរក្សា ឬបៀមទឹកជាតិកាបូននេះក្នុងមាត់យូរពេក!

- កុំផឹកនៅពេលមានបញ្ហាដំបៅក្រពះ!

- កុំផឹកពេលកំពុងញុំាអាហារក្នុងកម្មវិធីជប់លៀង!

- កុំផឹកនៅពេលអ្នកហូបចំណីអាហារឆ្អែតខ្លាំង៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok