ចំណេះដឹងខ្លីៗ ពីរបៀបទុកបន្លែឲ្យនៅស្រស់បានយូរ (How to keep vegetables fresh longer)

​ភាគ​ច្រើនមនុស្ស​យើង​សម័យ​នេះ ​មិន​សូវ​មាន​​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ដើរ​ទៅ​ផ្សារជាពិសេសនាសម័យកូវិដនេះទៀតសោត​ជាហេតុ​យើង​តែង​ទិញ​ច្រើន​ក្នុង​ពេល​តែមួយ​តែ​ម្តង ដើម្បី​រក្សា​ទុក​ចម្អិន​បាន​ច្រើន​ថ្ងៃ។

ប៉ុន្ដែ​តម្លៃ​នៃ​អាហារូបត្ថម្ភ​ក្នុង​បន្លែ ផ្លែឈើ​​ទាំង​នោះ​ នឹងបាត់​បង់​អំឡុង​ពេល​យើង​​ស្តុក​ទុក ទោះ​ដាក់​ក្នុង​ទូទឹកកក​ក៏​ដោយ។ អត្ថបទ​នេះចង់​ប្រាប់​តិចនិក​ខ្លះៗពីចំណោះដឹងខ្លីៗ អាច​រក្សា​បន្លែ ត្រី សាច់ ឲ្យ​នៅ​ស្រស់​បាន​យូរ។

តោះទៅតាមដានទាំងអស់គ្នា៖

1

១. របៀបរក្សាខ្ញី៖ គួរទុកកន្លែងកក អាចរក្សាទុកបានយូរនិងងាយស្រួលក្នុងការហាន់នាពេលត្រូវការចម្អិន។

2

២. របៀបរក្សាផ្សិត៖ ដាក់ក្នុងថង់ក្រដាស់នៅកន្លែងត្រជាក់និងស្ងួត។

3

៣. របៀបរក្សាប៉េងប៉ោះ៖ ដាក់ក្នុងថង់ក្រដាស់នៅកន្លែងត្រជាក់។

4

៤. របៀបរក្សាស្លឹកខ្ទឹម៖ ហាន់ឲ្យល្អិតៗដាក់ក្នុងដបជ័រ (ស្ងួត) រួចដាក់នៅកន្លែងកក។

5

៥. របៀបរក្សាការ៉ុត៖ ដាក់ត្រាំក្នុងទឹកឲ្យលិចដូចក្នុងរូប ហើយប្តូរទឹករៀងរាល់ ៣ឬ៤ ថ្ងៃម្តង។

6

៦. របៀបរក្សាដំឡូងបារាំង៖ ទុកនៅកន្លែងងងឹងហើយស្ងួត។

7

៧. របៀបរក្សាស្លឹកជី៖ ទុកនៅកន្លែងកកដូចរូបខាងក្រោម។

 

8

៨. របៀបរក្សាសណ្តែកគួ៖ លាងទឹងឲ្យស្អាតទុកឲ្យស្ងួតចំនួន ២០នាទី រួចកាត់ខ្លីសមរម្យដាក់កន្លែងស្ងួតជាការស្រេច។

 

9

ប្រភពរូបភាព៖ aeonretailcambodia