ទម្លាប់អាក្រក់ទាំង៥នៃការប្រើសម្លីអនាម័យ ដែលធ្វើឱ្យស្រីៗងាយនឹងមានបញ្ហាឆ្លងមេរោគទ្វាមាស

ទម្លាប់ខ្លះនៃការប្រើប្រាស់សម្លីអនាម័យ ដែលត្រូវបានគេគិតថាគ្មានគ្រោះថ្នាក់ តែវាអាចបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាពស្ត្រី។

១. ទុកសម្លីអនាម័យនៅក្នុងបន្ទប់ទឹក

Bang Ve Sinh 01 2139

ស្ត្រីតែងតែទុកសម្លីអនាម័យនៅក្នុងបន្ទប់ទឹក ដើម្បីងាយស្រួលនៅពេលដែលត្រូវការប្រើប្រាស់ភ្លាមៗ។ ទោះយ៉ាងណាក៏ដោយ បរិស្ថាននៅក្នុងបន្ទប់ទឹក ច្រើនតែសើមមានសក្តានុពលបាក់តេរី វីរុស និងប៉ារ៉ាស៊ីតជាច្រើន។ ភ្នាក់ងារបង្ករោគទាំងនេះអាចងាយនឹងជាប់ទៅនឹងសម្លី។ នៅពេលដែលអ្នកប្រើ ធូលីដែលមានជាតិកខ្វក់សុខភាពរបស់អ្នកនឹងរងផលប៉ះពាល់យ៉ាងខ្លាំង។ ដូច្នេះអ្នកគួរតែទុកដាក់សម្លីនៅកន្លែងស្ងួតដែលស្ងួតល្អ។

២. មិនប្ដូរផ្លាស់សម្លីឱ្យបានញឹកញាប់

Bang Ve Sinh 02 2139

ជាធម្មតាស្ត្រីគួរតែផ្លាស់ប្តូរសម្លីបន្ទាប់ពីប្រើបានប្រហែល ២-៣ ម៉ោង ដោយមិនគិតពីបរិមាណនៃការមករដូវតិច ឬច្រើននោះឡើយ។ ការប្រើសម្លីរយៈពេលយូរពេកអាចបណ្តាលឱ្យបាក់តេរីរីកលូតលាស់កាន់តែច្រើនធ្វើឱ្យ "ប្រដាប់បន្តពូជ" សើមបង្កើនហានិភ័យនៃរោគស្ត្រី។

៣. ការប្រើប្រាស់សម្លីមិនត្រឹមត្រូវជារៀងរាល់ថ្ងៃ

P080nhd7

សម្លីប្រចាំថ្ងៃជាផលិតផលងាយស្រួលសម្រាប់ស្ត្រី ដែលត្រូវបានប្រើជាញឹកញាប់នៅថ្ងៃចុងក្រោយនៃវដ្ត ឬប្រចាំថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយការប្រើប្រាស់សម្លីអនាម័យរាល់ថ្ងៃជាប់ជាប្រចាំក្នុងរយៈពេលយូរ គឺមិនល្អទេ។ វានឹងធ្វើឱ្យប្រដាប់បន្តពូជសើម ដែលអាចឱ្យផ្សិត និងបាក់តេរីលូតលាស់ដែលនាំឱ្យមានការឆ្លងរោគរោគស្ត្រី។

៤. ប្រើសម្លីដែលមានក្លិនក្រអូប

Sanitary Towels

បច្ចុប្បន្ននេះនៅលើទីផ្សារមានផលិតផលសម្លីជាច្រើន ដែលមានក្លិនក្រអូបច្រើនប្រភេទ ដើម្បីបង្កើតជាអារម្មណ៍រីករាយ និងកំណត់ក្លិនមិនល្អពេលប្រើ។ ទោះយ៉ាងណាសម្លីទាំងនេះវាមិនល្អក្នុងការប្រើនោះឡើយ។ ជាពិសេសប្រសិនបើអ្នកទិញសម្លីអនាម័យដែលមានគុណភាពអន់ ធ្វើពីសារធាតុគីមីដែលបង្កើតក្លិនមិនល្អ វានឹងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។

៥. មិនលាងដៃមុន និងក្រោយពេលប្រើសម្លី

Adobestock_223125900

មនុស្សជាច្រើនមិនយកចិត្តទុកដាក់លើបញ្ហានេះទេ។ តាមពិតដៃអាចផ្ទុកភាពកខ្វក់​និងបាក់តេរីជាច្រើនដែលមើលមិនឃើញដោយភ្នែកទទេ។ ពួកវាអាចជ្រាបចូលផ្ទៃខាងលើបានទាំងស្រុង ហើយបណ្តាលឱ្យកើតជំងឺលើមនុស្ស។ ដូច្នេះស្ត្រីគួរតែយកចិត្តទុកដាក់ក្នុងការលាងដៃមុន និងក្រោយពេលប្តូរសម្លីនីមួយៗ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ“ ប្រដាប់បន្តពូជ”៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok