អាហារជូរទាំង៧មុខ ដែលជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស

អាហារខាងក្រោម ជាប្រភេទអាហារដែលមានរសជាតិជូរអែម ប៉ុន្តែវាមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់អ្នក ជាពិសេសមានសមត្ថភាពសម្រកទម្ងន់។

១. ក្រូចឆ្មា

Glass Of Water With Lemon

ក្រូចឆ្មា គឺជាផ្លែឈើមួយប្រភេទដែលនាំមកនូវគុណប្រយោជន៍ជាច្រើនដល់រាងកាយ។ ក្រូចឆ្មាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលធ្វើឱ្យវាក្លាយជាផ្លែឈើមួយដែលមានអត្ថប្រយោជន៍បំផុតក្នុងការលើកកម្ពស់ការសម្រកទម្ងន់។

ទឹកក្រូចឆ្មា អាចជួយជម្រុញឱ្យអារម្មណ៍ឆ្អែតបានយូរ​ ជម្រុញការរំលាយអាហារ និងបង្កើនប្រសិទ្ធភាពសម្រកទម្ងន់។

២. ផ្លែក្រូច

Buy Navel Oranges Online 123020

ផ្លែក្រូចមានផ្ទុកវីតាមីនជាច្រើន ជាពិសេសវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យវាក្លាយជាផ្លែឈើដែលស្រកទម្ងន់រហ័សបំផុត។

ផ្លែក្រូចផ្ដល់តែ ៤៧ កាឡូរីក្នុង ១០០ ក្រាម ហើយត្រូវបានគេចាត់ទុកថាជាផ្លែឈើ “កាឡូរីអវិជ្ជមាន” ពីព្រោះវាផ្ទុកកាឡូរីតិចជាងតម្រូវការរបស់រាងកាយ។

៣. ផ្លែអម្ពិល

Tamarind

ផ្លែអម្ពិល គឺជាផ្លែឈើមួយប្រភេទដែលផ្ទុកសារធាតុប៉ូលីហ្វេណុល ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកដែលអាចជួយការពារជំងឺមួយចំនួន។ អម្ពិលមានរសជាតិជូរអែម ជួយទ្រទ្រង់ការសម្រកទម្ងន់ ប្រសិនបើទទួលទានមួយដងក្នុងមួយសប្តាហ៍។

ការសិក្សាបានបង្ហាញថា ផ្លែអម្ពិលមានផ្ទុកជាតិអាស៊ីត hydroxycitric (HCA) ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការសម្រកទម្ងន់ ព្រោះវារារាំងអង់ស៊ីមនៅក្នុងខ្លួន ដែលរួមចំណែកដល់ការផ្ទុកខ្លាញ់។

៤. ទឹកដោះគោជូរ

4 0115

ទឹកដោះគោជូរ មានផ្ទុកនូវប្រូតេអ៊ីន កាល់ស្យូម វីតាមីន និងប្រូតូស្តេរ៉ូនដែលចាំបាច់សម្រាប់សុខភាព។ ការសិក្សាបានបង្ហាញថា ការញុំាទឹកដោះគោជូររាល់ថ្ងៃ អាចជួយឱ្យអ្នកបាត់បង់ខ្លាញ់ក្បាលពោះ។ តែយ៉ាងណា សូមប្រយ័ត្ន កុំញុំាទឹកដោះគោជូរនៅលើពោះទទេ ព្រោះវាអាចបង្កឱ្យមានឧស្ម័ន។

៥. ប៉េងប៉ោះ

5 0115

ប៉េងប៉ោះនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ជាពិសេសសម្រស់ ស្បែក រូបរាង និងសម្រកទម្ងន់។ លើសពីនេះ ប៉េងប៉ោះអាចបញ្ច្រាសភាពធន់នឹង leptin ដែលជាប្រូតេអ៊ីនជួយគ្រប់គ្រងអត្រាមេតាប៉ូលីស និងចំណង់អាហារ និងដើរតួសំខាន់ក្នុងការសម្រកទម្ងន់។

៦. ស្វាយខ្ចី

6 0115

ស្វាយខ្ចី គឺជាផ្នែកមួយនៃការបញ្ចុះទម្ងន់ សម្រកទម្ងន់ដោយធម្មជាតិ និងមានសុខភាពល្អបំផុត ព្រោះវាជួយបង្កើនការរំលាយអាហារ និងការរំលាយអាហារ។

៧. ម្នាស់

Tropical_pineapple_scones_bella_bucchiotti

ម្នាស់ផ្ទុកបរិមាណដ៏ច្រើននៃអង់ស៊ីមប្រូមូលីន ដែលទទួលខុសត្រូវចំពោះការដុតបំផ្លាញជាតិខ្លាញ់។ លើសពីនេះទៀត ម្នាស់សម្បូរទៅដោយជាតិសរសៃ ដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងបង្កើតអារម្មណ៍ឆ្អែតដែលជួយការពារពីការលើស៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok