ផ្លែឈើពិត មិនមែនកាត់តទេ! ផ្លែឈើ៥មុខ ដែលមានរូបរាង និងពណ៌ចម្លែក ​តែមានតម្លៃថ្លៃមិនធម្មតាឡើយ

នៅពេលដែលគ្រប់គ្នាបានឃើញផ្លែឈើទាំងនេះ មានពណ៌ស្រស់ឆើតប្លែកពីផ្លែឈើធម្មតា អ្នកប្រហែលជាគិតថា វាជាការកាត់ត ប៉ុន្តែមិនមែនទេ ព្រោះនេះគឺជាផ្លែឈើពិត ហើយវាពិតជាមាន គ្រាន់តែវាមានទៅតាមតំបន់ និងប្រទេសផ្សេងៗតែប៉ុណ្ណោះ។

១. ទុរេនក្រហម

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 598177

អ្នកដែលចូលចិត្តហូបផ្លែទុរេន ប្រហែលជាភ្ញាក់ផ្អើលដែលដឹងថាមានទុរេនក្រហមមួយប្រភេទនៅលើពិភពលោក ដែលយើងមិនដែលបរិភោគទាល់តែសោះ។ តាមពិតមានទុរេន ២៧ ប្រភេទខុសៗគ្នានៅក្នុងព្រៃ ហើយមួយក្នុងចំណោមនោះក៏មានទុរេនពណ៌ក្រហម ហើយសម្បកខាងក្រៅគឺមានរូបរាងដូចទុរេនសាច់លឿងដែរ។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 3a0688

ពូជទុរេនដែលមានរសជាតិឈ្ងុយឆ្ងាញ់នេះកម្រមានណាស់ ហើយវាដុះតែនៅក្នុងព្រៃសាបា នៃប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះ។ សាច់របស់វាគឺស្តើង និងមិនសូវក្រៀមដូចទុរេនលឿងទេ។ ទោះយ៉ាងណាក៏ដោយ រសជាតិរបស់វាគឺមិនសូវជាដិតខ្លាំងដូចទុរេនសាច់លឿងទេ ប៉ុន្តែក្លិនរបស់វា គឺមានលក្ខណៈឆួលខ្លាំង ។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 783fdf

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong Cd22f8

២. ទុរេនឥន្ធនូ

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 5401b8

តាមពិតទុរេនឥន្ធនូមិនមាន ៧ ពណ៌ដូចឥន្ធនូទេ ប៉ុន្តែវាជាការរួមផ្សំពណ៌ក្រហម ពណ៌ផ្កាឈូក ទឹកក្រូច និងលឿង។ នេះមិនមែនជាពូជទុរេនដែលលូតលាស់តាមធម្មជាតិទេ ប៉ុន្តែវាជាលទ្ធផលនៃដំណើរការបង្កាត់ពូជរវាងផ្លែទុរេន ៣ ប្រភេទខុសៗគ្នានៅក្នុងសួនច្បារជាច្រើននៅ Banyuwangi - កោះជ្វាខាងកើត - ឥណ្ឌូនេស៊ី។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 56617a

ទុរេនប្រភេទនេះមើលទៅដូចជា ទុរេនលឿងធម្មតានៅខាងក្រៅ គ្រាន់តែសាច់ខាងក្នុងមានការលាយចម្រុះពណ៌ប៉ុណ្ណោះ។ សាច់របស់វារអិលក្រាស់ មានរសជាតិឈ្ងុយឆ្ងាញ់ និងផុយស្រួយហើយក៏ឆ្ងាញ់ជាងទុរេនធម្មតាបន្តិច។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong F05904

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 63aed9

៣. សាវម៉ាវសាច់ពណ៌លឿង

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong Eb396c

នេះគឺជាដើមសាវម៉ាវព្រៃ ដែលដុះនៅក្នុងព្រៃចាស់នៃតំបន់ខ្ពង់រាបកណ្តាល ដែលត្រូវបានគេស្គាល់ជាទូទៅថាជាសាវម៉ាវព្រៃ។ រូបរាងវាខាងក្រៅ មើលទៅដូចជាសាវម៉ាវយើងធម្មតាដែរ គ្រាន់តែសាច់ខាងក្នុងមានសភាពលឿង ប្រៀបដូចជាពងមាន់លឿងអ៊ីចឹង។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 70e701

ផ្លែសាវម៉ាវនេះ មិនមានរសជាតិផ្អែមខ្លាំងទេ ផ្ទុយទៅវិញវាជារសជាតិជូរចម្លែក។ ដូច្នេះមនុស្សភាគច្រើនចូលចិត្តញុំាវាចុចជាមួយនឹងអំបិលម្ទេស ដើម្បីបន្ថែមរសជាតិ។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 65bcac

៤. ស្រកានាគសម្បកលឿង

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 271ad4

មានដើមកំណើតមកពីអេក្វាឌ័រ និងកូឡុំប៊ី ផ្លែស្រកានាគនេះមានសាច់ពណ៌ស តែសម្បកលឿង និងមានរូបរាងតូចជាងផ្លែស្រកានាគសម្បកក្រហម ដែលយើងធ្លាប់ឃើញ។ នៅពេលទុំ ផ្លែនេះមានពណ៌លឿងដូចមាសអ៊ីចឹង មានក្លិនឈ្ងុយ និងមានរសជាតិផ្អែមឆ្ងាញ់។ វាត្រូវបានគេចាត់ទុកថាជាផ្លែដ៏ផ្អែមល្ហែម។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 55ec6b

រូបរាងរបស់វាគឺ មានភាពចម្លែក មិនគួរឱ្យទាក់ទាញទេ ប៉ុន្តែផ្លែឈើស្រកានាគលឿងនេះ គឺជាផ្លែឈើដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពល្អ។ មាតិកាជាតិសរសៃខ្ពស់ គឺល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងរំអិល។ មាតិកាជាតិដែករបស់វា គឺគ្រប់គ្រាន់ដើម្បីជម្រុញការផលិតកោសិកាឈាមក្រហម។ គ្រាប់របស់វាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយឱ្យបេះដូងមានសុខភាពល្អ។

Dragon Fruit (Pitahaya)

ក្រៅពីនេះ ផ្លែឈើនេះក៏មានផ្ទុកនូវប្រូតេអ៊ីន កាល់ស្យូម វីតាមីន A និង C ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម…វាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក កាត់បន្ថយភាពតានតឹង និងជំងឺទាក់ទងនឹងអាយុផងដែរ។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 20d35f

៥. ទៀបសម្បកស្វាយ

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 8db1d2

នេះគឺជាទៀប ដែលមានសម្បកពណ៌ស្វាយ វាមានដើមកំណើតនៅប្រទេសឥណ្ឌា។ សាច់របស់វា គឺមានពណ៌ស ដូចផ្លែទៀបធម្មតារបស់យើងដែរ ប៉ុន្តែសម្បករបស់វាមានពណ៌ស្វាយចម្លែក។ ពេលទុំវាមានក្លិនក្រអូបស្រាល ហើយសាច់របស់វាផ្អែមជាងទៀបយើងធម្មតា ពេលខ្លះភ្លក្សរសជាតិដូចអង្កាំ។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong 3ebf63

ដូចគ្នានឹងផ្លែទៀបទូទៅ គឺជាប្រភពដ៏សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន A និង C។ ស្លឹករបស់វាមានផ្ទុកសារធាតុដែលជួយដល់បញ្ហារំលាយអាហារ និងឈឺសន្លាក់។ ទោះជាយ៉ាងណាក៏ដោយគ្រាប់ពូជរបស់វាមានជាតិពុល។

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong B08f04

Nhung Loai Trai Cay Co Mau Sac Cuc La Khac Voi Binh Thuong B0b148

លើកលែងតែផ្លែសាវម៉ាវពណ៌លឿងផ្លែឈើទាំង ៤ ខាងលើនេះសុទ្ធតែជាផ្លែឈើបរទេស។ ប្រសិនបើនាំចូលមកប្រទេសយើងតម្លៃរបស់វា គឺមិនថោកនោះឡើយ៕

ប្រភព ៖ Bedtie / ប្រែសម្រួល ៖ Knongsrok