ពេលវេលាល្អទាំង៤ ក្នុងការទទួលទានទឹកដូង នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសជួយឱ្យស្បែកភ្លឺថ្លា និងបញ្ចុះទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព

ទឹកដូងជួយកំដៅ និងបន្សាបជាតិពុលសម្រាប់សុខភាព ជាពិសេសនៅពេលអ្នកផឹកវានៅពេលវេលាទាំង៤ខាងក្រោមនេះ វាកាន់តែមានប្រសិទ្ធភាពខ្ពស់ ចំពោះសមិទ្ធផលដល់សុខភាពអ្នក។

១. ផឹកទឹកដូងនៅពេលព្រឹកព្រលឹម

ពេលវេលាល្អបំផុតមួយដើម្បីផឹកទឹកដូង គឺព្រឹកព្រលឹមនៅពេលដែលអ្នកមិនទាន់ញុំាអី ព្រោះវាផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើន។ នៅក្នុងសមាសធាតុនៃទឹកដូងមានផ្ទុកអាស៊ីត lauric ដែលជួយពង្រឹងភាពស៊ាំ ការរំលាយមេតាប៉ូលីស និងសម្រួលដល់ការសម្រកទម្ងន់យ៉ាងឆាប់រហ័ស។

ស្ត្រីមានផ្ទៃពោះចាប់ពីខែទី ៤ ឡើងទៅ ក៏ត្រូវបានណែនាំឱ្យផឹកទឹកដូងដើម្បីប្រឆាំងនឹងការខះជាតិទឹក និងទល់លាមកផងដែរ។ ទន្ទឹមនឹងនេះ ទឹកដូងក៏ជួយកាត់បន្ថយការឈឺពេលព្រឹក និងក្រហាយទ្រូងដែលជារោគសញ្ញាទូទៅនៃការមានផ្ទៃពោះ។

FGWma7HjPefsZap2TS6SNG 1200 80

២. ផឹកទឹកដូងមុន ឬក្រោយពេលហាត់ប្រាណ

មុន និងក្រោយពេលហាត់ប្រាណ អ្នកអាចញុំាទឹកដូងបាន ព្រោះវាជាភេសជ្ជៈកីឡាធម្មជាតិដ៏អស្ចារ្យ ដើម្បីជួយផ្តល់ជាតិទឹកដល់រាងកាយ និងបង្កើនថាមពលមុនពេលហាត់ប្រាណ។ ប្រសិនបើអ្នកផឹកទឹកដូងបន្ទាប់ពីការហាត់ប្រាណរួច ទឹកដូងនឹងជួយបំពេញបន្ថែមអេឡិចត្រូលីត ដែលបាត់បង់ក្នុងអំឡុងពេលហាត់ប្រាណ ក៏ដូចជាជួយប្រឆាំងនឹងភាពអស់កម្លាំង និងហត់នឿយ។

៣. ផឹកទឹកដូងមុន និងក្រោយពេលញុំាអាហារ

មុន និងក្រោយពេលញុំាអាហារ ក៏ជាពេលវេលាដ៏ល្អក្នុងការផឹកទឹកដូង ដើម្បីជួយកាត់បន្ថយចំណង់អាហាររបស់អ្នក។ ព្រោះនៅពេលដែលអ្នកពិសាទឹកដូងស្រស់មួយកែវ មុនពេលញុំាអាហារ អ្នកនឹងមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ ដូច្នេះហើយវានឹងជួយការពារមិនឱ្យលើសដែលនាំឱ្យឡើងទម្ងន់។

ទន្ទឹមនឹងនេះដែរ ដោយសារតែទឹកដូងមានកាឡូរីទាប និងងាយរំលាយ ការទទួលទានទឹកដូងប ន្ទាប់ពីទទួលទានអាហារ អាចជួយក្នុងការរំលាយអាហារបានរហ័ស និងការពារការហើមពោះ។ ក្រៅពីនេះ ប្រសិនបើអ្នកទទួលទានទឹកដូងជាប្រចាំ វាក៏ជួយរក្សាតុល្យភាពអេឡិចត្រូលីតក្នុងរាងកាយផងដែរ ដូច្នេះរក្សាសម្ពាធឈាមឱ្យនៅក្រោមការគ្រប់គ្រង និងធ្វើឱ្យមុខងាររំលាយអាហារប្រសើរឡើង។

Coconut Water Feat 1

៤. ផឹកទឹកដូងបន្ទាប់ពីស្រវឹង

ពេលវេលាមួយដែលអ្នកគួរតែផឹកទឹកដូង គឺបន្ទាប់ពីស្រវឹង។ ដោយសារតែជាតិអាល់កុលធ្វើឱ្យអ្នកខ្សោះជាតិទឹក វាអាចបណ្តាលឱ្យឈឺក្បាល និងចង្អោរនៅព្រឹកបន្ទាប់។ ទឹកដូងជួយប្រយុទ្ធទាំងពីរពេលកំពុងស្តារអេឡិចត្រូលីត ដែលបាត់បង់ ធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។

លើសពីនេះ ទឹកដូងក៏មានសារធាតុចិញ្ចឹមសំខាន់ៗដូចជា ប៉ូតាស្យូម ម៉ង់ហ្គាណែស វីតាមីនC កាល់ស្យូម និងជាតិសរសៃដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ៕

ប្រភព ៖ Phunutoday/Knongsrok