ការជម្រុះរោមដោយខ្លួនឯង គឺជារឿងដែលនារីៗជាច្រើនតែងតែធ្វើ ប៉ុន្តែមានមនុស្សស្រីខ្លះ តែងតែប្រើការដក ឬការកោរវាងាយ រហ័ស តែច្បាស់ណាស់ថា វាមិនអាចកម្ចាត់រោមដែលអ្នកតែងតែស្អប់ទាំងនោះបានអស់នោះឡើយ។ ដូច្នេះខាងក្រោមនេះ គឺជារូបមន្តបែបធម្មជាតិទាំង៥វិធី ដែលអ្នកអាចប្រើវត្ថុធាតុដើមងាយៗ ដែលមាននៅក្នងផ្ទះស្រាប់ ដើម្បីធ្វើជាឧបករណ៍កម្ចាត់រោមគ្រប់កន្លែង ដោយខ្លួនឯងបាន។
១. កម្ចាត់រោមជាមួយល្បាយស្ករ
ស្ករ គឺជាគ្រឿងផ្សំដែលត្រូវបានប្រើនៅក្នុងរូបមន្តសម្រស់ជាច្រើន។ អ្នកអាចផ្សំស្ករជាមួយក្រូចឆ្មា និងទឹកឃ្មុំដើម្បីកម្ចាត់រោមដោយខ្លួនឯង។
របៀបធ្វើ ៖ រៀបចំស្ករស ១ ស្លាបព្រា, ទឹកឃ្មុំ ១-២ ស្លាបព្រា, ទឹកក្រូចឆ្មា ១ ស្លាបព្រា។ លាយទឹកឃ្មុំ ស្ករ និងទឹកក្រូចឆ្មារ កូរច្របល់ចូលគ្នា ហើយយកមកបិទត្រង់កន្លែងដែលមានរោម។
លាងសម្អាត និងសម្ងួតតំបន់ដែលចង់ជម្រុះរោម។ លាបល្បាយស្ករដែលបានរៀបចំដាក់លើស្បែក ទុកចោលប្រហែល ១៥ នាទីរួចលាងចេញ។ ធ្វើដូចនេះប្រហែល ២ ដងក្នុងមួយសប្តាហ៍។
២. កម្ចាត់រោមជាមួយស្លឹកម្លូ
អ្នកយកស្លឹកម្លូប្រហែល ១០០ ក្រាម លាងទុក រួចយកទៅដាក់ក្នុងឆ្នាំងបន្ថែមទឹកបន្តិចបន្តួច ហើយដាក់ស្ងោរ។ ស្ងោរកុំឱ្យស្លឹកនោះស្លោកខ្លាំងពេក។ បុកស្លឹកម្លូ ចម្រាញ់យកទឹក បន្សុទ្ធឱ្យស្អាត។
មុនពេលប្រើ សូមសម្អាតស្បែកដោយទឹកក្តៅ ដើម្បីបើករន្ធញើស និងធ្វើឱ្យរោមទន់។ ត្រាំសម្លីក្នុងទឹកស្លឹកម្លូដែលបានចម្រាញ់រួច ហើយលាបវាឱ្យសព្វលើស្បែកហើយទុកវាចោលប្រហែល ១០ នាទី។
បន្ទាប់មកអ្នកត្រូវលាបទឹកស្លឹកម្លូជាលើកទីពីរ ហើយទុកវាចោលរយៈពេល ១០ នាទីទៀត។ ធ្វើដូចនេះម្តងហើយម្ដងទៀត ប្រហែល៥ដង បន្ទាប់មកប្រើបន្ទះសម្លីថ្នមៗលើស្បែកក្នុងទិសដៅផ្ទុយនៃការជម្រុះរោម។ នេះនឹងជួយឱ្យរោមត្រូវបានជម្រុះចេញបន្តិចម្តង ៗ ។ អាចធ្វើបាន ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាព។
៣. កម្ចាត់រោមជាមួយប៉េងប៉ោះ
លាងសម្អាតស្បែកដែលចង់ជម្រុះ បន្ទាប់មកយកប៉េងប៉ោះមួយចំណែកមកជូតលើស្បែករយៈពេលប្រហែល ៤ នាទី។ បន្ទាប់មកលាងសម្អាតស្បែកដោយទឹកក្តៅឧណ្ឌ ៗ ។ អ្នកអាចធ្វើវាបានប្រហែល ៣ ដងក្នុងមួយសប្តាហ៍ ដើម្បីដឹងពីប្រសិទ្ធភាព។
៤. កម្ចាត់រោមដោយប្រើថ្នាំដុសធ្មេញ
ដំបូងត្រូវសម្អាតស្បែក ដែលជាតំបន់មានរោមច្រើន ដែលយើងចង់ជម្រុះ បន្ទាប់មកប្រើកន្សែងក្តៅដើម្បីគ្របស្បែក ដើម្បីបើកឫសរោម។ លាបថ្នាំដុសធ្មេញយឺត ៗ ទៅលើស្បែក និងម៉ាស្សារយៈពេលប្រហែល ១៥ នាទី។ បន្ទាប់មកលាងសម្អាតស្បែកដោយទឹក។ ធ្វើវាពីរដងក្នុងមួយសប្តាហ៍ដើម្បីមើលទទួលបានលទ្ធផល។
៥. កម្ចាត់រោមជាមួយម្សៅសូដា
លាយម្សៅសូដាដុតនំចំនួន ១ ស្លាបព្រា ជាមួយទឹកច្រោះ ១០០ មល បន្ទាប់មកចាក់ចូលក្នុងខ្ទះស្អាតរួចយកទៅស្ងោរ។ ចម្អិនប្រហែល ៣ នាទី ដើម្បីឱ្យល្បាយក្រាស់ដូចម្សៅ បន្ទាប់មកបិទកំដៅហើយទុកឱ្យត្រជាក់។ ទន្ទឹមនឹងនេះដែរ ត្រូវសម្អាតតំបន់ដែលត្រូវបករោម។
លាបសូលុយស្យុងសូដាឱ្យរាបស្មើលើស្បែក ហើយទុកចោលប្រហែល ២០ នាទី បន្ទាប់មកលាងជាមួយទឹកស្អាត។ អនុវត្តវិធីនេះប្រហែលពីរដងក្នុងមួយសប្តាហ៍ ដើម្បីមើលពីប្រសិទ្ធភាព។
៦ . កំណត់ចំណាំខ្លះនៅពេលចម្រុះរោមនៅផ្ទះដោយខ្លួនឯង
ជាមួយនឹងវិធីសាស្រ្តបំបាត់រោមនៅផ្ទះ អ្នកគួរតែធ្វើតេស្តលើផ្ទៃតូចនៃស្បែកដើម្បីប្រាកដថា អ្នកមិនមានអាឡែស៊ីទៅនឹងគ្រឿងផ្សំណាមួយឡើយ។ វិធីសាស្រ្តទាំងនេះ មិនគួរត្រូវបានអនុវត្តទៅលើស្បែកមុខទេ។
ដោយសារតែវាប្រើគ្រឿងផ្សំធម្មជាតិ វាទាមទារការអត់ធ្មត់ និងការអនុវត្តរយៈពេលវែងដើម្បីមើលលទ្ធផល។ ប្រសិនបើអ្នកចង់បានប្រសិទ្ធិភាពភ្លាមៗ អ្នកគួរតែយោងតាមវិធីសាស្រ្តនៃការដករោមដោយប្រើក្រែម ការជម្រុះដោយម៉ាស៊ីនដករោម ដោយដៃ ឬការម៉ាស្សាជម្រុះជាប្រចាំ៕
ប្រភព ៖ Phunutoday/Knongsrok