កាហ្វេ គឺជាចំណូលចិត្តរបស់មនុស្សជាច្រើនក្នុងសម័យថ្មីយើងនេះ។ យ៉ាងណាមិញ ការទទួលទានកាហ្វេនៅពេលព្រឹក ក៏ផ្ដល់នូវអត្ថប្រយោជ៍ជាច្រើនដល់អ្នកផងដែរ។
ទទួលទានកាហ្វេពេលព្រឹក ផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយដូចជា ៖
១. កាត់បន្ថយអាការឈឺក្បាល នឿយហត់ អស់កម្លាំង និងការឈឺចាប់សាច់ដុំ
២. ការពារធ្មេញ និងប្រឆាំងនឹងមេរោគបាក់តេរីដែលបង្កបញ្ហាដល់ធ្មេញ
៣. បង្ការពីការកេីតជំងឺវង្វេងវង្វាន់ពេលចាស់ឡេីង
៤. ពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយ ការពារ DNA និងបង្ការហានិភ័យនៃជំងឺមហារីក
៥. ជំនួយខួរក្បាល បង្កេីនការចងចាំ និងធ្វេីឱ្យអារម្មណ៍កាន់តែផ្តោតយកចិត្តទុកដាក់
៦. ការពារ និងបំបាត់ការឈឺចាប់នៃជំងឺហឺត
៧. បង្ការការកេីតជំងឺក្រួសក្នុងតម្រងនោម
៨. មានតួនាទីប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ធ្វេីឱ្យអារម្មណ៍ស្រលះស្រស់ស្រាយល្អ
៩. ជួយសម្រកទម្ងន់ ដោយជាតិកាហ្វេអ៉ីនជួយបង្កេីតនដំណេីរការមេតាប៉ូលីសឱ្យប្រព័ន្ធដុតរំលាយអាហារលឿនជាងមុន និងបំផ្លាញជាតិខ្លាញ់
១០. កាត់បន្ថយជំងឺបេះដូង សរសៃឈាមបេះដូង និងប្រព័ន្ធប្រសាទ
១១. ផ្ទុកសារធាតុរ៉ែ និងវីតាមីនល្អៗមួយចំនួនជំនួយដល់រាងកាយ។
#សម្គាល់ ៖ គួរតែផឹកកាហ្វេក្រោយទទួលទានអាហារពេលព្រឹករួច ឬចន្លោះពីម៉ោង ៩កន្លះព្រឹកតទៅ៕
#វេជ្ជបណ្ឌិត ៖ កោះ ស៊ីណា / បន្ទប់ពិគ្រោះ និងព្យាបាលជំងឺគោកធ្លក