ជាការពិតណាស់ អត្ថប្រយោជន៍ទាំង៧ចំណុចនេះ មានតែមនុស្សដែលមានទម្លាប់ក្រោកពីគេងពីព្រលឹមតែប៉ុណ្ណោះ ដែលអាចទទួលបាន តែសម្រាប់មនុស្សដែលគេដល់ថ្ងៃត្រង់ ច្បាស់ជាគ្មានថ្ងៃទទទួលបានអារម្មណ៍ល្អៗទាំងនេះឡើយ។
១. បានទទួលទានអាហារពេលព្រឹលពេញលេញគ្រប់គ្រាន់
អ្នកដែលក្រោកពីព្រលឹម ច្រើនតែបានញុំាអាហារពេលព្រឹកបានគ្រប់គ្រាន់។ ខណៈពេលដែលការភ្ញាក់ពីគេងយឺត តែងតែប្រញាប់ប្រញាលរៀបចំខ្លួន ចេញពីផ្ទះ ទៅសិក្សា ឬធ្វើការ ដូច្នេះពេលវេលាប្រថុចញ៉ុចបែបនេះ គឺតែងតែរំលងអាហារពេលព្រឹក។ ដោយបញ្ហារំលងអាហារពេលព្រឹក គឺថាវានឹងធ្វើឱ្យអ្នកក្លាយជាទម្លាប់នៅពេលក្រោយ។ តែត្រូវដឹងថា អាហារពេលព្រឹកនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលយើងមិនគួរមើលរំលងជាដាច់ខាត។
២. ជួយឱ្យស្បែកមើលទៅមានសុខភាពល្អ
បន្ទាប់ពីការគេងពេញមួយយប់ ស្បែករបស់យើងគឺជារឿងដំបូងដែលមើលទៅស្អាតបំផុតនៅពេលព្រឹក។ ហើយប្រសិនបើអ្នកមិនអាចក្រោកពីព្រឹកបានទេ ច្បាស់ណាស់ថា អ្នកនឹងខកខានឱកាសទាញយកផលប្រយោជន៍ សំខាន់ៗសម្រាប់ទ្រទ្រង់ស្បែករបស់យើង។ វាដូចគ្នានឹងមានពេលវេលាដើម្បីញុំាអាហារពេលព្រឹកដែរ សម្រាប់អ្នកដែលក្រោកពីគេងយឺត តែងផ្តោតអារម្មណ៍មិនសូវយកចិត្តទុកដាក់លើការថែរក្សាស្បែកពេលព្រឹកឡើយ។ មនុស្សដែលក្រោកពីព្រលឹមមានទម្លាប់គេងលក់ស្រួល ពោលគឺមិនក្រោកពីគេងយឺតទេ។ ដែលដេកនៅចន្លោះពេលទៀងទាត់វានឹងជួយឱ្យស្បែកទទួលបានការបង្កើតឡើងវិញបានត្រឹមត្រូវ។
៣. មានពេលវេលាគ្រប់គ្រាន់សម្រាប់ហាត់ប្រាណ
នៅពេលអ្នកហាត់ប្រាណពេលព្រឹក អ្នកនឹងដឹងថាការធ្វើលំហាត់ប្រាណពេលព្រឹក វានឹងធ្វើឱ្យអ្នកមានថាមពលពេញមួយថ្ងៃ។
៤. ផ្តោតអារម្មណ៍បានល្អប្រសើរ
ការចាប់ផ្តើមថ្ងៃថ្មី ជាមួយនឹងការភ្ញាក់ពីព្រលឹម វានឹងជួយអ្នកឱ្យផ្តោតអារម្មណ៍បានកាន់តែច្រើន។ ដោយភ្ញាក់ពីព្រលឹមទៅធ្វើការ ឬទៅសាលារៀនវានឹងផ្តល់ពេលវេលាច្រើនដល់អ្នកដើម្បីសម្របខ្លួនទៅនឹងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
៥. បង្កើនប្រសិទ្ធភាពការងារ
មនុស្សជោគជ័យនិយាយថា ពួកគេភ្ញាក់ពីម៉ោង ៥ ព្រឹកមុនថ្ងៃរះ។ មនុស្សដែលក្រោកពីព្រលឹមមានទំនោរទៅរកប្រសិទ្ធភាពក្នុងមុខងារផ្សេងៗគ្នារួមទាំង មានពេលវេលាច្រើនដើម្បីផ្តោតលើកិច្ចការសំខាន់ៗ ខណៈពេលដែលអ្នកផ្សេងទៀតកំពុងដេកលក់មានន័យថា វាមានការរំខានតិចតួចក្នុងការធ្វើការ។
ខួរក្បាលច្រើនតែសកម្មបំផុតនៅពេលព្រឹក។ ប្រសិនបើអ្នកអាចផ្តោតលើអ្វីដែលអ្នកអាចធ្វើបានដោយគ្មានការរំខានរាល់ព្រឹក អ្នកនឹងអាចធ្វើការកាន់តែច្រើននៅទីនោះ។
អ្នកតែងតែធ្វើការសម្រេចចិត្ត និងមានគំនិតច្បាស់លាស់នៅពេលព្រឹក។ ច្រើនជាងពេលរសៀល និងពេលល្ងាច ការកំណត់គោលដៅនៅកន្លែងដំបូងនឹងជួយអ្នកឱ្យឈានដល់គោលដៅរបស់អ្នក។ ប្រសិនបើអ្នកអាចដោះស្រាយការភ្ញាក់ពីព្រលឹមអ្នកនឹងឃើញថាអ្នកកាន់តែស្វាហាប់ពេញមួយថ្ងៃ។
៦. លៃតម្រូវពេលវេលាដើម្បីគេង
នៅពេលដែលរាងកាយរបស់អ្នកសម្របខ្លួនទៅនឹងពេលវេលាគេង ការធ្វើបែបនេះនឹងជួយឱ្យគេងលក់ស្រួល និងភ្ញាក់ក្នុងពេលតែមួយ ប៉ុន្តែប្រសិនបើអ្នកចូលគេងយឺតហើយក្រោកពីគេងនៅចុងសប្តាហ៍ នេះនឹងធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការកែខ្លួនរបស់អ្នកឱ្យភ្ញាក់នៅពេលព្រឹក។
៧. រីករាយនឹងពេលវេលាស្ងប់ស្ងាត់
អនុញ្ញាតឱ្យអ្នករីករាយនឹងភាពស្ងប់ស្ងាត់ ហើយអ្នកនឹងឃើញថាការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួល។ ប្រសិនបើអ្នកចាកចេញពីផ្ទះឆាប់ ហើយអ្នកនឹងអាចចៀសផុតពីការកកស្ទះចរាចរណ៍ថែមទៀតផង៕
ប្រភព ៖ Sanook/Knongsrok