ទម្លាប់ហាត់ប្រាណតាមវិធីទាំងនេះ នឹងទទួលបានអត្ថប្រយោជន៍ពិតប្រាកដដល់សុខភាព

ការហាត់ប្រាណឱ្យបានត្រឹមត្រូវ គឺជាអ្វីដែលអ្នកគួរតែដឹង បើមិនដូច្នោះទេ ការប្រាណអាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងរាងកាយរបស់អ្នកទៅវិញ។ ខាងក្រោមនេះ

១. ចូលរួមសកម្មភាពក្រៅជាទៀងទាត់

ទិនានុប្បវត្តិវេជ្ជសាស្រ្តអង់គ្លេស“ ទិនានុប្បវត្តិរោគរាតត្បាត និងសុខភាពសាធារណៈ” បានបង្ហាញឱ្យឃើញថា មនុស្សដែលមានសកម្មភាពទៀងទាត់ក្នុងការចេញទៅក្រៅត្រូវពន្លឺព្រះអាទិត្យ នឹងមិនជួបប្រទះស្ត្រេសខាងផ្លូវចិត្ត ឬបញ្ហាដែលទាក់ទងនឹង Digest ទេ។

២. ជារឿយៗចម្អិនអាហារនៅផ្ទះ

Woman Cooking Healthy Food In Kitchen

ការសិក្សារបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យខេមប្រីជបានរកឃើញថា អ្នកដែលចម្អិនអាហារញុំានៅផ្ទះជាប្រចាំ មានអាយុកាលវែងជាងអ្នកដែលញុំាអាហារក្រៅ។ ការធ្វើម្ហូបដោយខ្លួនឯង នឹងជួយគ្រប់គ្រងគ្រឿងផ្សំ និងស្រស់នៃអាហារហើយក៏ងាយស្រួលគ្រប់គ្រងបរិមាណអាហារដែលអ្នកញុំាផងដែរ។

៣. កុំអង្គុយច្រើនពេក

ប្រសិនបើអ្នកត្រូវអង្គុយរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃ ក្រោកឡើងហើយសកម្មយ៉ាងហោចណាស់ ៧.៥ នាទីក្នុងមួយម៉ោង ឬដើរជុំវិញការិយាល័យ។ ការអង្គុយច្រើនពេកអាចប៉ះពាល់ដល់ឆ្អឹងខ្នង ក៏ដូចជាសរសៃប្រសាទនៅកផងដែរ។

៤. ប្រើឡេការពារកម្តៅថ្ងៃពេលចេញក្រៅ

អ្នកគួរតែរក្សាទម្លាប់នៃការលាបឡេការពារកម្តៅថ្ងៃរយៈពេល ១៥-២០ នាទីមុនពេលចេញទៅខាងក្រៅ សូម្បីតែនៅរដូវរងារ ឬថ្ងៃមានពពកក៏ដោយ។ ការសិក្សាបានបង្ហាញថាការប្រើប្រាស់ឡេការពារកម្តៅថ្ងៃអាចកាត់បន្ថយអត្រាកើតជំងឺមហារីកស្បែកបានរហូតដល់ ៥០ % និងរួមចំណែកដល់ការបន្ថយល្បឿននៃភាពចាស់។

65134f00 673a 11ea 9de8 4adc9756b5c3_image_hires_125526

៥. ធ្វើលំហាត់ប្រាណរៀងរាល់សប្តាហ៍

អ្នកជំនាញណែនាំឱ្យយើងម្នាក់ៗធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យម យ៉ាងហោចណាស់ ៣០ នាទី / ថ្ងៃ។ សមាគមន៍បេះដូងអាមេរិកសូមផ្តល់អនុសាសន៍ឱ្យធ្វើលំហាត់ប្រាណដូចជា ការលើកទម្ងន់ និងជម្រុញឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍ ដើម្បីរក្សាសុខភាពបេះដូងការពារជំងឺពុកឆ្អឹង និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៕

ប្រភព ៖ Phunutoday/Knongsrok