ភេសជ្ជៈ៤ប្រភេទ ត្រូវបានហាមប្រាមកុំផឹកនៅពេលព្រឹកដាច់ខាត ព្រោះវាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់អាយុជីវិតរបស់អ្នកខ្លាំងណាស់

អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានព្រមាន ចំពោះភេសជ្ជៈ ៤ ប្រភេទ ដែលមិនគួរញុំានៅពេលពោះទទេនៅពេលព្រឹក ព្រោះភេសជ្ជៈនេះ វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពអ្នក ជាពិសេស អាចកាត់បន្ថយអាយុជីវិតរបស់អ្នកថែមទៀតផង។

១. តែ​ទឹកដោះគោ

នេះជាភេសជ្ជៈដែលយុវវ័យសម័យថ្មី និយមចូលចិត្តជាខ្លាំង ហើយមនុស្សជាច្រើនក៏មានទម្លាប់ផឹកតែទឹកដោះគោ ១ កែវនៅពេលព្រឹកមុនពេលធ្វើការផងដែរ។ តែទឹកដោះគោមិនត្រឹមតែមានជាតិស្ករច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ទុកប៉ូលីហ្វេណុលជាច្រើនផងដែរ ដែលជះឥទ្ធិពលដល់មុខងារនៃបំពង់រំលាយអាហារ។ ទន្ទឹមនឹងនេះ វាក៏ធ្វើឱ្យសារធាតុចិញ្ចឹមនៃអាហារពេលព្រឹកមិនត្រូវបានស្រូបយកដោយរាងកាយយ៉ាងមានប្រសិទ្ធភាពផងដែរ។

មិនតែប៉ុណ្ណោះទឹកតែទឹកដោះគោក៏ផ្ទុកជាតិកាហ្វេអ៊ីនច្រើនដែរ ការញុំាភេសជ្ជៈនេះនៅពេលក្រពះទទេ ក៏នឹងបង្កភាពមិនស្រួលដល់រាងកាយមនុស្សដូចជាវិលមុខ ចង្អោរជាដើមទៀតផង។ នៅពេលតមអាហារពេលព្រឹក អ្នកមិនគួរផឹកតែទឹកដោះគោ ចៀសវាងបង្កភាពមិនស្រួលដល់រាងកាយ។

Screen Shot 2021 06 20 At 9.34.49 AM

២. តែ​បៃតង

មនុស្សជាច្រើនមានទម្លាប់ផឹកតែមួយកែវនៅពេលព្រឹក ពេលមិនទាន់ញុំាអី។ នៅក្នុងតែបៃតងមានសកម្មភាពរំញោចជាក់លាក់ ប្រសិនបើមុខងាររំលាយអាហារចុះខ្សោយ ឬមានបញ្ហាក្រពះ យើងមិនគួរញុំាវានោះឡើយ។ ប្រសិនបើអ្នកចង់ផឹកតែ អ្នកគួរតែផឹកវាបន្ទាប់ពីអាហារពេលព្រឹក ប្រហែល ៣០ នាទី។

សម្រាប់មនុស្សវ័យកណ្តាល និងវ័យចំណាស់ ដែលមានជំងឺរ៉ាំរ៉ៃមួយចំនួន ដែលជារឿយៗត្រូវលេបថ្នាំពេលព្រឹក ពួកគេមិនគួរផឹកតែបៃតងនៅពេលព្រឹកឡើយ។ មូលហេតុគឺដោយសារតែតែបៃតងមានផ្ទុក theophylline, Catechol, កាហ្វេអ៊ីន, អាស៊ីតតាន់ហ្ស៊ីន, សារធាតុទាំងនេះអាចមានប្រតិកម្មជាមួយនឹងថ្នាំជាច្រើន។

៣. ទឹកលាយអំបិល

អ្នកខ្លះគិតថាការទទួលទានទឹក លាយជាមួយនឹងអំបិលបន្តិចនៅពេលព្រឹក ក្រោយពេលភ្ញាក់ពីគេងអាចបំពេញបរិមាណអំបិលក្នុងខ្លួនបាន។ នេះគឺជាការគិតខុស មិនច្បាស់នោះឡើយ នៅពេលអ្នកភ្ញាក់ពីដំណេក ឈាមស្ថិតក្នុងសភាពក្រាស់ ប្រសិនបើអ្នកផឹកទឹកច្រោះច្រើនវានឹងធ្វើឱ្យឈាមស្រកលឿនធ្វើឱ្យបាត់បង់ជាតិទឹកទៅវិញ។

ហើយប្រសិនបើអ្នកផឹកទឹកអំបិល វានឹងបង្កើនការខះជាតិទឹកដែលធ្វើឱ្យមាត់របស់អ្នកស្ងួតជាងមុន។ លើសពីនេះទៀត សម្ពាធឈាមពេលព្រឹកក៏កើនឡើងផងដែរ ប្រសិនបើអ្នកផឹកទឹកអំបិលវានឹងធ្វើឱ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

Colorful Soda Drinks Macro Shot_53876 42346

៤. ភេសជ្ជៈត្រជាក់

នៅថ្ងៃក្តៅមនុស្សជាច្រើនចូលចិត្តផឹកទឹកត្រជាក់នៅពេលព្រឹក ដើម្បីឱ្យត្រជាក់ខាងក្នុង។ ទោះជាយ៉ាងណាក៏ដោយ ការផឹកភេសជ្ជៈត្រជាក់នៅពេលព្រឹក មិនជួយបំពេញបន្ថែមសារធាតុចិញ្ចឹមសម្រាប់រាងកាយទេ។ វាថែមទាំងធ្វើឱ្យពោះវៀន និងក្រពះឆាប់ក្រហាយដោយសារតែត្រជាក់ភ្លាមៗ។ វាបណ្តាលឱ្យមានជំងឺក្រពះពោះវៀនដែលមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស៕

ប្រភព ៖ Phunutoday/Knongsrok