ភេសជ្ជៈ២ប្រភេទគួរចៀសវាង កុំញុំាជាមួយនឹងគ្រឿងសមុទ្រឱ្យសោះ

ការបរិភោគអាហារសមុទ្រ និងការទទួលទានភេសជ្ជៈទាំង២ប្រភេទខាងក្រោម វានឹងបង្កឱ្យមានប្រតិកម្មមិនល្អប៉ះពាល់ដល់សុខភាព។

អាហារសមុទ្រ គឺជាអាហារមួយប្រភេទដែលផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលល្អសម្រាប់រាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានអាហារសមុទ្រមិនត្រឹមត្រូវ នឹងបង្កផលប៉ះពាល់ដល់សុខភាព។ នៅពេលទទួលទានអាហារសមុទ្រ អ្នកគួរតែចៀសវាងទទួលទានភេសជ្ជៈមួយក្នុងចំណោម ៥ ប្រភេទខាងក្រោមនេះ។

១. ស្រាបៀរ

Screen Shot 2021 06 20 At 11.17.04 AM

ស្រាបៀរ គឺជាភេសជ្ជៈដ៏ពេញនិយម ជាពិសេសនៅពេលបរិភោគជាមួយអាហារសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ ការរួមបញ្ចូលគ្នានៃស្រាបៀរជាមួយអាហារសមុទ្រ បណ្តាលឱ្យមានផលវិបាកមិនល្អដល់សុខភាពឡើយ។

ស្រាបៀរផ្ទុកនូវមាតិកាខ្ពស់នៃវីតាមីន B1 ផ្សំជាមួយប្រូតេអ៊ីន និងជាតិរ៉ែ វាអាចបង្កើតជាក្រួសក្នុងតម្រងនោម បង្កើនសម្ពាធលើថ្លើម ហើយក្នុងរយៈពេលវែងនឹងកាត់បន្ថយមុខងារថ្លើម។ លើសពីនេះទៅទៀត ជាតិប្រូតេអ៊ីនលើសដែលមិនត្រូវបានបញ្ចេញចេញនឹងកកកុញ និងបណ្តាលឱ្យហើមរលាក ឈឺចាប់ក្នុងសន្លាក ជាលិកាសាច់ដុំបង្កើតជាជំងឺរលាកសន្លាក។

២. ទឹកផ្លែឈើស្រស់

Screen Shot 2021 06 20 At 11.17.09 AM

ប្រភេទទឹកផ្លែឈើដូចជាទឹកក្រូចស្រស់ ទឹកផ្លែប៉ោម ទឹកត្របែក ... ច្រើនតែសម្បូរទៅដោយវីតាមីនសេ។ ទន្ទឹមនឹងនេះ អាហារសមុទ្រច្រើនតែផ្ទុកជាតិអាសេនិចច្រើន។ គ្រឿងផ្សំទាំងពីរនេះផ្សំគ្នាបង្កើតជាសារធាតុទ្រីដអុកស៊ីតដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

អ្នកជំនាញក៏បានណែនាំផងដែរថា យើងត្រូវបរិភោគផ្លែទទឹម ទំពាំងបាយជូរ បន្ទាប់ពីទទួលទានអាហារសមុទ្រ ពីព្រោះផ្លែឈើទាំងនេះកាត់សារធាតុដែលងាយផ្សំជាមួយកាល់ស្យូមនៅក្នុងអាហារសមុទ្រ ដើម្បីបង្កើតជាសារធាតុដែលមិនអាចរំលាយបាន ដែលបណ្តាលឱ្យឈឺពោះ និងរាក ក្អួត ចង្អោរ៕

ប្រភព ៖ Phunutoday/Knongsrok